ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/12/2025 - 21:54

ជូន​អា​ហារូប​ករណ៍​១៣៥ចំ​ណែក​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ 

នៅ​សាល​ប្រ​ជុំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ  មូល​និធិ​អា​ហា​រូប​ករណ៍​វឺ​អា​យិន​–​ក្លឹប​ "ដើម្បី​ហ្វាង​សា​-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​ "​បាន​សហ​ការ​ជា​មួយ​សម្ពន្ធ​យុវ​ជន​ទី​ក្រុង​ និង​មន្ទីរ​អប់រំ​ និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិធី​ជូន​អា​ហា​រូប​ករណ៍​វឺ​អា​យិន និង​អា​ហា​រូប​ករណ៍​ក្លឹប​ "​ដើម្បី​ហ្វាង​សា​ - ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់" ជូន​ដល់​សិស្សា​នុសិស្ស​ចំ​នួន​១៣៥នាក់​ ជា​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ និង​សិស្សា​នុសិស្ស​នៅ​តំ​បន់​កោះ​សមុទ្រ​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ កូន​យោ​ធិន​ជំ​នាញ​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ។

លោក​ស្រី​ ត្រឹង​ធី​ធូហាំង នា​យិកា​រង​នៃ​មន្ទីរ​អប់​រំ​ និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​អ្នក​ឧបត្ថម្ភ​ជូន​អា​ហារូប​ករណ៍​ដល់​សិស្សា​នុសិស្ស​។​

តាម​រយៈ​នោះ​ គណៈ​ចាត់​តាំង​ក៏​បាន​ជូន​អា​ហា​រូប​ករណ៍​វឺ​អា​យិន​ចំ​នួន​៩០ ចំ​ណែក​ (តម្លៃ​១ លាន​ដុង​/ចំ​ណែក) ដល់​សិស្ស​បឋម​សិក្សា​ អនុ​វិទ្យា​ល័យ; អា​ហារូប​ករណ៍​ក្លឹប​ "ដើម្បី​ហ្វាង​សា​-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់" ចំ​នួន​២៥​ចំ​ណែក​ សម្រាប់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ភូមិ​ភាគ​នា​នា; និង​អា​ហារូប​ករណ៍​២០​ចំ​ណែក​ សម្រាប់​ឧបត្ថម្ភ​ដល់​កូន​ចៅ​កម្មា​ភិបាល​ យោ​ធិន​ជំ​នាញ​ចំណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ។

មូល​និធិ​អា​ហា​រូប​ករណ៍​វឺ​អា​យិន និង​ក្លឹប "ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់" អា​ស្រ័យ​ដោយ​អតីត​អនុ​ប្រ​ធា​រដ្ឋ​ ត្រឿង​មី​ហ្វា​ ធ្វើ​ជា​ប្រ​ធាន​មូល​និធិ​និង​ជា​ប្រ​ធាន​ក្លឹប។ ប្រ​ភព​មូល​និធិ​សង្គ​មូប​នីយ​កម្ម​ សំ​ដៅ​គិត​គូរ​ ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ជា​ជន​ជាតិ​ភាគ​តិច​ សិស្សា​នុសិស្ស​នៅ​តំ​បន់​ជ្រៅ​ តំ​បន់​ដាច់​ស្រ​យាល​ និង​កូន​ចៅ​អ្នក​នេ​សាទ​ កង​កម្លាំង​បំ​ពេញ​ភារ​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន​និង​កោះ​សមុទ្រ។ នៅ​ទី​ក្រុង​កឹង​ធើ កម្ម​វិធី​ជូន​អា​ហា​រូប​ករណ៍​នេះ​បាន​ក្លាយ​ជា​សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​ រួម​ចំ​ណែក​ក្នុង​ការ​ចែក​រំលែក​ការ​លំ​បាក​ ផ្តល់​បន្ថែម​កម្លាំង​ចិត្ត​ និង​សាយ​ភាយ​ស្មារតី​ឧស្សាហ៍​រៀន​សូត្រ​ដល់​គ្រួ​សារ​ជា​ច្រើន​ដែល​មាន​ស្ថាន​ភាព​លំ​បាក៕

យ្វី​អាញ​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ