ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/12/2025 - 22:02

ម្ចាស់​ការ​ ច្នៃ​ប្រតិដ្ឋ​ យក​ប្រ​ជា​ជន​ធ្វើ​ជា​ស្នូល​ដើម្បី​ធ្វើ​ការ​បម្រើ​ 

ក្រោ​ពី​ផ្សព្វ​ផ្សាយ​រៀប​ចំ​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២ ថ្នាក់​ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ ដើម្បី​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​កែ​ទម្រង់​និតីវិធី​រដ្ឋ​បាល​ជា​ច្រើន​ រួម​ចំ​ណែក​កសាង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជិត​ដិត​ប្រ​ជា​ជន​ ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ។

ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ ឆ្នាំ​២០២៥ មក​ទល់​ពេល​នេះ​ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​អនុ​វត្ត​ល្អ​នូវ​មុខ​ងា​រនិង​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។ ការ​ងារ​ទទួល​និង​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ បម្រើ​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ បាន​រក្សា​ស្ថិរ​ភាព​ និង​រលូន​ ដោយ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ មជ្ឈ​មណ្ឌល​បាន​ទទួល​ឯក​សារ​ជិត​៩០.០០០​ច្បាប់​ ក្នុង​នោះ​ អត្រា​ឯក​សារ​ដែល​បាន​ទទួល​តាម​រយៈ​សេ​វា​រដ្ឋ​អន​ឡាញ​សម្រេច​៦៣,២%; អត្រា​ឯក​សា​រដោះ​ស្រាយ​បាន​ត្រឹម​ត្រូវ​និង​មុន​កាល​កំ​ណត់​សម្រេច​ ៨២% ។ ទន្ទឹម​នឹង​នោះ​ ធ្វើ​សេ​នា​ធិ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​ទទួល​និង​សំណង​លទ្ធ​ផល​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ ដោយ​មិន​ស្ថិត​ក្នុង​ព្រំ​ដែន​រដ្ឋ​បាល​លើ​ភូមិ​ឋាន​ទី​ក្រុង​។

យោង​តាម​ស្ថិតិ​ គិត​ដល់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ក្រុង​បាន​ប្រ​កាស​នីតិ​វិធី​រដ្ឋ​បាល​ចំ​នួន​១.៨៧៨/​២.២៦៥ (ថ្នាក់​ទី​ក្រុង​ ថ្នាក់​ឃុំ​) អនុ​វត្ត​ការ​ទទួល​និង​សំណង​លទ្ធ​ផល​ដោះ​ស្រាយ​មិន​ស្ថិត​ក្នុង​ព្រំ​ដែន​រដ្ឋ​បាល​សម្រេច​៨៣%។ មជ្ឈ​មណ្ឌល​បាន​ចាត់​តាំង​និង​ចូល​រួម​ក្រុម​ត្រួត​ពិនិត្យ​របស់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​ ៧៩ ឃុំ​ សង្កាត់​ អំ​ពី​ការ​ងារ​អនុ​វត្ត​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់​ និង​ពិនិត្យ​ដំណើរ​ការ​របស់​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ថ្នាក់​ឃុំ។

ប្រ​ជា​ជន​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​នៅ​មជ្ឈមណ្ឌល​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ទី​ក្រុង​កឹង​ធើ។

តាម​ប្រ​សាសន៍​លោក​ស្រី​ ឡេ​ស្វឹង​ហ្វា​ អនុ​ប្រ​ធាន​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ និង​ជា​នា​យិកា​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ទី​ក្រុង​កឹង​ធើ គ្រប់​មន្ទី​ គណៈ​ ផ្នែក​ គប្បី​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​មជ្ឈ​មណ្ឌល​ ដាស់​តឿន​និង​លើក​សំ​ណើ​ដោះ​ស្រាយ​បាន​ទាន់​ពេល​ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល។ ឧទា​ហរណ៍​ដូច​ជា​ផ្សព្វ​ផ្សាយ​ការ​ទទួល​និង​សំ​ណង​លទ្ធ​ផល​នីតិ​វិធី​រដ្ឋ​បាល​ មិន​ស្ថិត​ក្នុង​ព្រំ​ដែន​រដ្ឋ​បាល​ មជ្ឈ​មណ្ឌល​បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​នា​នា​រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​បាន​ចំ​នួន​ ៣ លើក​ ស្តី​ពី​ជំ​នាញ​គ្រប់​គ្រង​នីតិ​វិធី​រដ្ឋ​បាល​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​មិន​ស្ថិត​ក្នុង​ព្រំ​ដែន​រដ្ឋ​បាល​ រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ជំ​នាញ​វិជ្ជា​ជី​វៈ​និង​បំ​ណិន​អនុ​វត្ត​ភារ​កិច្ច​ដល់​កង​ជួរ​បុគ្គ​លិក​រដ្ឋ។ ទន្ទឹម​នឹង​នោះ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​បាន​២ លើក​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំបាក​ ដែល​ទាក់​ទង​នឹង​ការ​ដាក់​សំ​ណុំ​ឯក​សារ​តាម​អន​ឡាញ​ក្នុង​វិស័យ​គតិ​យុតិ្ត និង​លទ្ធ​ផល​នៃ​ក្រម​សន្ទស្សន៏​បម្រើ​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ក្នុង​កា​រដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ សេ​វា​កម្ម​រដ្ឋ​លើ​បរិ​ស្ថាន​អេឡិច​ត្រូ​និក។

លោក​ លឺវ​ថាញ​សាង​ នា​យក​មជ្ឈមណ្ឌល​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​សង្កាត់​និញ​កេវ​ ឱ្យ​ដឹង៖ ការ​ទទួល​និង​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​មិន​ស្ថិត​ក្នុង​ព្រំ​ដែន​រដ្ឋ​បាល​ ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ កំ​ណត់​ច្បាស់​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់ៗ និង​លោត​ផ្លោះ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​បាន​វិនិយោគ​មូល​ដ្ឋាន​សម្ភារៈ​ វិនិយោគ​គ្រឿង​បរិក្ខារ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទទួល​និង​ដោះ​ស្រាយ​សំណុំ​ឯក​សារ​របស់​ប្រ​ជា​ជន”។

តាម​ប្រ​សាសន៍​ លោក​សាង​ មជ្ឈ​មណ្ឌល​បាន​ចាត់​បុគ្គ​លិក​ចំ​នួន​១២​នាក់​ ទទួល​បន្ទុក​ក្នុង​ការ​ទទួល​សំ​ណុំ​ឯក​សារ​និង​សំ​ណង​លទ្ធ​ផល​ទៅ​តាម​វិស័យ​នីមួយៗ​ អនុ​វត្ត​ការ​ងារ​គ្រប់​គ្រង​នីតិ​វិធី​រដ្ឋ​បាល​ ទទួល​និង​ដោះ​ស្រាយ​ការ​ប្រតិ​កម្ម​ សំ​ណើ​អំ​ពី​ដំ​ណោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​។ 

“បុគ្គលិក​រដ្ឋ​បាន​ចូល​រួម​គ្រប់​អង្គ​សន្និសីទ​ហ្វឹក​ហ្វឺន​ អំ​ពី​ការ​ផ្សព្វ​ផ្សាយ​នីតិ​វិធី​រដ្ឋ​បាល​មិន​ស្ថិត​ក្នុង​ព្រំ​ដែន​រដ្ឋ​បាល​ ជំ​នាញ​គ្រប់​គ្រង​នីតិ​វិធី​រដ្ឋ​បាល​ ដែល​ចាត់​តាំង​ឡើង​ដោយ​ទី​ក្រុង​ ដូច្នេះ​ ច្បាស់​លាស់​បែប​បទ​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​ បង្កើន​កម្រិត​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​” លោក​សាង​បាន​ឱ្យ​ដឹង​ដូច្នេះ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្តោះ​អា​សន្ន​ សកម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ទី​ក្រុង​កឹង​ធើ នៅ​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០២៥ លោក​ង្វៀង​ត្រុង​ស៊ើង ប្រ​ធាន​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​កា​រខិត​ខំ​សម្រេច​ល្អ​ភារ​កិច្ច​របស់​មជ្ឈ​មណ្ឌល​ ក្នុង​បរិការណ៍​នៃ​ការ​អនុ​វត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២ថ្នាក់។

ប្រ​ធាន​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​និង​អង្គ​ភាព​នា​នា​ដែល​ជាប់​ពាក់​ព័ន្ធ​ គប្បី​ធ្វើ​សម​ទិន​សំណុំ​ឯក​សា​រដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ទៅ​ក្នុង​ប្រ​ព័ន្ធ​បាន​ទាន់​ពេល​ បង្កើន​អត្រា​ឌីជី​ថល​សំ​ណុំ​ឯក​សារ; បន្ត​ការ​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​សេ​វា​រដ្ឋ​អន​ឡាញ; ដោះ​ស្រាយ​ការ​ប្រតិ​កម្ម​និង​សំ​ណើ​របស់​ប្រ​ជា​ជន​បាន​ទាន់​ពេល​ អំ​ពី​ការ​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល។ ទន្ទឹម​នឹង​នោះ​ មជ្ឈ​មណ្ឌល​គប្បី​បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​តាម​យន្ត​ការ​ច្រក​ចេញ​ចូល​តែ​មួយ​; សហ​ការ​ជិត​ស្និទ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​និង​អង្គ​ភាព​នា​នា​ដែល​ជាប់​ពាក់​ព័ន្ធ​ ដើម្បី​រៀប​ចំ​សកម្ម​ភាព​ទទួល​សំណុំ​ឯក​សា​រនិង​សំ​ណង​លទ្ធ​ផល​នីតិ​វិធី​រដ្ឋ​បាល​ ធានា​ប្រ​សិទ្ធ​ភាព​ គុណ​ភាព​ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​និង​តម្រូវ​ការ​របស់​ប្រ​ជា​ជន​ អា​ជីវ​កម្ម៕ 

ប្រ​ភព​៖ baocantho.com.vn-មុនី​

ចែករំលែកអត្ថបទ