រសៀលថ្ងៃទី ៩ ខែធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក ផាមមិញជីញ បានដឹកនាំអង្គសន្និសីទអនឡាញ សម័យប្រជុំលើកទី២២របស់គណៈចង្អុលការរដ្ឋលើគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិនៃវិស័យដឹកជញ្ជូន ជាមួយបណ្តាខេត្ត-ក្រុងដែលមានគម្រោងសំខាន់ៗ។ ឧបនាយករដ្ឋមន្ត្រី លោក ត្រឹងហុងហា; ថ្នាក់ដឹកនាំនៃក្រសួងផ្នែកមជ្ឈិមនិងបណ្តាខេត្ត-ក្រុង បានចូលរួម។
លោក ទ្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; លោក ង្វៀងវាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; រួមជាមួយនឹងថ្នាក់ដឹកនាំនៃមន្ទីរ គណៈ ផ្នែកមួយចំនួន ក្រុមហ៊ុនម៉ៅការ និងម្ចាស់អាជីវកម្មវត្ថុធាតុដើម បានចូលរួមក្នុងសម័យប្រជុំនៅទីក្រុងកឹងធើ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ មន្ទីរ គណៈ ផ្នែកមួយចំនួនបានចូលរួមក្នុងសម័យប្រជុំអនឡាញនៅទីក្រុងកឹងធើ។
នៅក្នុងសម័យប្រជុំនេះ ក្រសួងសំណង់បានរាយការណ៍អំពីស្ថានភាពនៃការអនុវត្តគម្រោងនានា។ ក្នុងនោះ សម្រាប់គម្រោងផ្លូវល្បឿនលឿនដែលមានផែនការបញ្ចប់នៅឆ្នាំ២០២៥ ដើម្បីសម្រេចគោលដៅទូទាំងប្រទេសមានផ្លូវល្បឿនលឿន៣.០០០ គ.ម តាមផែនការដល់ដាច់ឆ្នាំ២០២៥ នឹងបញ្ចប់ការសាងសង់ ៣.៨០៣ គ.ម (ក្នុងនោះខ្សែផ្លូវធំល្បឿនលឿន៣.៣៤៥គ.ម ចំណុចប្រសព្វ និងផ្លូវតភ្ជាប់ ៤៥៨ គ.ម )។ គិតត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់និងដាក់ឱ្យប្រើប្រាស់២.៦២០គ.ម រំពឹងទុកថានៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ នឹងបញ្ចប់ការសាងសង់ និងអនុញ្ញាតឱ្យឆ្លងកាត់ផ្នែកបច្ចេកទេស ៣.៥១៣ គ.ម (ខ្សែផ្លូវធំល្បឿនលឿន៣.១៨៨ គ.ម ចំណុចប្រសព្វនិងផ្លូវតភ្ជាប់៣២៥គ.ម)។ ក្រៅពីនេះ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ក្រសួងសំណង់បានបញ្ចប់៥៩ គម្រោងផ្លូវជាតិ ដែលមានប្រវែងសរុប១.៥៨៦,៥គ.ម; សម្រាប់ឆ្នាំ២០២៥ បានបញ្ចប់២១គម្រោង ដែលមានប្រវែងសរុបប្រហែល ៤៥៦,៤គ.ម ។
ចំពោះខ្សែផ្លូវគមនាគមន៍តាមឆ្នេរសមុទ្រដែលបានកំណត់ក្នុងផែនការរៀបគម្រោងប្លង់ផ្លូវគមនាគមន៍មានប្រវែងសរុប២.៨១៣ គ.ម ដែលមានទំហំអប្បបរមាជាផ្លូវកម្រិត III, IV; ខ្សែផ្លូវបានបង្កើតឡើងដោយការរួមបញ្ចូលរវាងខ្សែផ្លូវជាតិនិងខ្សែផ្លូវនៅតាមភូមិភាគ។ គិតមកដល់ពេលនេះ បានដាក់ឱ្យប្រើប្រាស់ ១.៤៥០ គ.ម; កំពុងសាងសង់ប្រមាណ៥៩១គ.ម ក្នុងនោះនឹងបញ្ចប់នៅក្នុងឱកាសថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ប្រមាណ២៥១គ.ម និងបញ្ចប់ក្រោយឆ្នាំ ២០២៥ ប្រមាណ៣៤០ គ.ម។
គម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ គម្រោងសមាសភាព(DATP) ទី១ (អគារការិយាល័យនៃស្ថាប័នគ្រប់គ្រង) កំពុងបានអនុវត្តការសាងសង់ ដើម្បីធានាបញ្ចប់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងសមាសភាព (DATP) ទី២ (សំណង់បម្រើឱ្យការគ្រប់គ្រងជើងហោះហើរ) ប៉មត្រួតពិនិត្យចរាចរណ៍អាកាសកំពុងអនុវត្តការងារបញ្ចប់ការសាងសង់ និងដំឡើងឧបករណ៍ ដើម្បីធានាបម្រើឱ្យការហោះហើរផ្នែកបច្ចេកទេសនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងសមាសភាពទី៣ (សំណង់សំខាន់ៗ) មាន១៥ កញ្ចប់ការងារ បានបញ្ចប់៣ កំពុងអនុវត្តការសាងសង់១២កញ្ចប់ និងបណ្តាផ្នែកដូចជាផ្លូវហោះហើរ ខ្សែផ្លូវតភ្ជាប់២ខ្សែ និងផ្នែកផ្សេងទៀត (អគារស្ថានីយអ្នកដំណើរ ផ្លូវតាក់ស៊ី ចំណតអាកាសយាន ផ្លូវហោះហើរលេខ២... ) កំពុងបានអនុវត្តស្របគ្នា ដើម្បីធានាបញ្ចប់ជាសារវន្ត គ្រប់លក្ខខណ្ឌដើម្បីអនុវត្តការហោះហើរផ្នែកបច្ចេកទេសនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥; ព្រមទាំងដាក់ឱ្យដំណើរការនិងធ្វើពាណិជ្ជកម្មនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦។ គម្រោងសមាសភាពទី៤ (សាងសង់សំណង់បម្រើផ្សេងៗទៀត) កំពុងបានវិនិយោគនិងអនុវត្តយ៉ាងសកម្ម ប្រឹងប្រែងបញ្ចប់ជាសារវន្តផ្នែកសាងសង់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាការដាក់ឱ្យដំណើរការស្របតាមវឌ្ឍនភាពនៃគម្រោងរួម។
ថ្លែងចង្អុលការក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី លោកផាមមិញជីញ បានវាយតម្លៃខ្ពស់និងស្ងើចសរសើរក្រសួង ផ្នែកនានា បណ្តាខេត្ត-ក្រុង ម្ចាស់វិនិយោគ គណៈគ្រប់គ្រងគម្រោង ក្រុមហ៊ុនម៉ៅការ ក្រុមអ្នកពិគ្រោះនិងកម្មករនៅការដ្ឋានដែលបានច្បាមសំណង់នានា និងពន្លឿនវឌ្ឍនភាពគម្រោង។ នាយករដ្ឋមន្ត្រីបានសំណូមថា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ (ពិធីបើកការដ្ឋានសាងសង់ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោង និងសំណង់) និងក្នុងខែធ្នូនេះ គម្រោង និងសំណង់ទាំងអស់ក្នុងទូទាំងប្រទេសត្រូវតែជំរុញវឌ្ឍនភាពឱ្យបានល្អ; ផ្តុំកម្លាំងដឹកនាំ ចង្អុលការ ក្រើនរំលឹក ត្រួតពិនិត្យ ដោះស្រាយការលំបាកនិងបញ្ហាជំពាក់ជំពិន ដើម្បីធានាបាននូវវឌ្ឍនភាព និងគុណភាពសំណង់។ ក្នុងដំណើរការសាងសង់គម្រោងនានា ត្រូវតែត្រួតពិនិត្យ និងតាមដានជាប្រចាំកុំឱ្យមានអំពើពុករលួយ អវិជ្ជមាន និងការខ្ជះខ្ជាយកើតឡើង។ ត្រូវតែសម្រេចគោលដៅ ៣.០០០km ផ្លូវល្បឿនលឿន និង១.៧០០km ផ្លូវគមនាគមន៍តាមឆ្នេរសមុទ្រ ដើម្បីចាត់តាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១៩ ខែធ្នូ។ ប្រញាប់បង្កើតនិងដាក់ស្នើសុំការអនុម័តគម្រោង និងសំណង់នានាដែលត្រៀមអនុវត្តក្នុងឆ្នាំ២០២៦ និងដំណាក់កាល២០២៦-២០៣០។
នាយករដ្ឋមន្ត្រីបានសំណូមពរដល់ក្រសួង ផ្នែកនិងបណ្តាខេត្ត-ក្រុង ពិនិត្យឡើងវិញ និងចុះឈ្មោះបន្ថែមនូវសំណង់ និងគម្រោងនានា ដើម្បីធានាបាននូវនីតិវិធី និងលក្ខខណ្ឌសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ និងពិធីបើកការដ្ឋានសាងសង់ ស្របតាមបទប្បញ្ញត្តិ។ ក្រសួងសំណង់បន្តធ្វើជាប្រធាន សហការជាមួយការិយាល័យរដ្ឋាភិបាល ក្រសួង ផ្នែកនិងបណ្តាខេត្ត-ក្រុងពាក់ព័ន្ធ ដើម្បីបូកសរុបបញ្ជីឈ្មោះគម្រោងនិងសំណង់; សហការជាមួយស្ថានីយទូរទស្សន៍វៀតណាម ក្នុងការត្រៀមរៀបចំកម្មវិធីពិធីបើកការដ្ឋានសាងសង់ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់៕
ប្រភព÷ baocantho.com.vn - សុផន