ជាមួយនឹងស្មារតីឈានមុខរបស់យុវវ័យ បងសើុងថាយង្វៀង លេខាសាខាសម្ព័ន្ធយុវជនភូមិទឹកសាប ឃុំឡាយហ្វា ទីក្រុងកឹងធើ បាននិងកំពុងបំផុសចលនាចូលរួមកសាងភូមិស្រុកឡាយហ្វា សម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។

បងសើុងថាយង្វៀង ជួយប្រជាជនធ្វើបែបបទរដ្ឋបាល។
ចូលរួមការងារសម្ព័ន្ធយុវជនតាំងពីនៅជាសិស្សសាលា ម្ល៉ោះហើយក្រោយពីបញ្ចប់វិទ្យាល័យនៅឆ្នាំ ២០១៧ រួចបន្តរៀនឧត្តមសិក្សាវិជ្ជាជីវៈជំនាញផ្នែកបច្ចេកវិទ្យាយានយន្ត លុះដល់ឆ្នាំ ២០២១ ចេញសាលាបងចូលរួមប្រជុំជីវភាពក្នុងសាខាសម្ព័ន្ធយុវជនភូមិទឹកសាប។ រាល់សកម្មភាពនៅភូមិភាគបងតែងខ្នះខ្នែង ហើយបានទំនុកចិត្តបោះឆ្នោតជាលេខាសម្ព័ន្ធយុវជន។ ហើយនៅក្នុងឆ្នាំ ២០២១ នោះដែរ បងបានឧទ្ទេសនាមចូលកងជួរបក្ស។ បងតែងមានស្មារតីភ្ញាក់រលឹកនូវតួនាទី ភារកិច្ចរបស់ខ្លួនចំពោះការចលនាយុវជននៅភូមិស្រុក។ ប៉ុន្មានឆ្នាំកន្លង បងតែងសកម្មក្នុងការងារសម្ព័ន្ធយុវជន - សមាគម - ក្រុម ខ្នះខ្នែងរៀបចំនិងចូលរួមសកម្មភាពវប្បធម៌ កីឡាអប់រំកាយដែលសម្ព័ន្ធយុវជនឃុំបំផុស រួមចំណែកបង្កសួនកម្សាន្តដ៏មានប្រយោជន៍ ចងសម្ព័ន្ធរវាងយុវជនយុវនារីនៅភូមិភាគ។
បងសើុងថាយង្វៀង ឱ្យដឹង៖ “ខ្ញុំចូលចិត្តចំពោះការងារនេះណាស់ ខ្ញុំសង្ឃឹមថាបានរួមចំណែកក្នុងការផ្សព្វផ្សាយនិងចលនាសមាជិកសម្ព័ន្ធយុវជន ប្រជាជនរួមគ្នាព្រួតដៃកសាងភូមិស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។
ក្នុងអំឡុងពេលអនុវត្តផ្លាស់ប្ដូរឌីជីថល បងតែងទៅតាមផ្ទះដើម្បីណែនាំមាមីងដំឡើងកម្មវិធី បញ្ចូលលេខកូដអត្តសញ្ញាណអេឡិចត្រូនិក និងផ្សព្វផ្សាយ ជំនួយណែនាំមាមីងចូលរួមយោបល់លើសេចក្តីព្រាង ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ លើប្រព័ន្ធ VneID; ចូលរួមក្នុងចលនា “ប្រជាសិក្សាឌីជីថល” ដើម្បីណែនាំមាមីងចុះឈ្មោះ ដាក់សំណុំលិខិតអនឡាញ តាមបណ្តាញសេវារដ្ឋ; ជំនួយបញ្ចូលកម្មវិធីប្រើប្រាស់កម្មវិធីគ្រប់គ្រង ឆែកព័ត៌មានរដ្ឋបាល។ ក្រៅពីនេះ បងថែមទាំងសកម្មចូលរួមនូវសកម្មភាពសុខុមាលភាពសង្គមទៀតផង។ បងបានរួមជាមួយសមាជិកសម្ព័ន្ធយុវជន បើកយុទ្ធនាការជួយគ្រួសារប្រជាជនដែលមានជីវភាពខ្វះខាត គ្មានទីពឹង សាងសង់ផ្ទះថ្មីតាមរយៈកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅក្នុងភូមិ។
កាលពីមុន ខណៈពេលជំងឺ COVID-19 រាលដាល ថាយង្វៀង មិនរាថយនឹងគ្រោះថ្នាក់ សកម្មចូលរួមសមរភូមិមុខជានិច្ច។ បងប្រចាំការជួយយកសំណាកធ្វើតេស្ដ ចាក់ថ្នាំបង្ការ ព្រមទាំងរួមជាមួយមិត្តរួមកងជូនអំណោយដល់ប្រជាជនដែលរងផលប៉ះពាល់។
ក្រៅពីសកម្មភាពសង្គម បងនៅទាំងជាកូនកតញ្ញូទៀតផង។ ក្រោយពីម៉ោងធ្វើការ បងជួយឪពុកម្តាយការងារស្រែចម្ការ ថែទាំដំណាំរួមផ្សំ និងស្រះបង្គារបស់គ្រួសារ៘ បងតែងដាស់តឿនខ្លួនឯង គឺអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង សម្រេចភារកិច្ចសង្គមផងដើម្បីមិនឱ្យអ្នករាល់គ្នាខកបំណង។ បងចែករំលែក៖ “ក្នុងនាមជាលេខាសាខាសម្ព័ន្ធយុវជនភូមិ ខ្ញុំសង្ឃឹមថានឹងបន្តពង្រីកតួនាទីជាគំរូ ចលនាសមាជិកសម្ព័ន្ធយុវជនរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច។ ខ្លួនយើងផ្ទាល់ត្រូវឈានមុខក្នុងពលកម្មផលិត រៀនសូត្រដោយឥតឈប់ឈរ និងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។
ជាមួយនឹងការលះបង់មិនចេះនឿយហត់ បងថាយង្វៀងច្រើនឆ្នាំបន្តបន្ទាប់ បានសម្ព័ន្ធយុវជនកុម្មុយនីស្តទីរួមខេត្តវិញចូវ (ចាស់) និងបក្ខភាគឃុំឡាយហ្វាជូនលិខិតសរសើរ៖ សម្រេចភារកិច្ចឆ្នើម ការងារសម្ព័ន្ធយុវជននិងចលនាយុវជន យុវនារី សម្រេចកិត្តិនាម “បក្ខជនសម្រេចភារកិច្ចឆ្នើមឆ្នាំ ២០២២ ដោយមានស្នាដៃឆ្នើមក្នុងការងារបង្ការបង្រា្កបជំងឺ COVID-១៩”៘
បងហូថាញត្រា – លេខាសម្ព័ន្ធយុវជនឃុំឡាយហ្វា ឱ្យដឹង៖ “សមមិត្តសើុងថាយង្វៀង តែងបង្ហាញពីតួនាទីឈានមុខរាល់សកម្មភាពសម្ព័ន្ធយុវជន ក៏ដូចជាភារកិច្ចនយោបាយនៅភូមិភាគ។ សមមិត្តថែមទាំងម្ចាស់ការកសាងនូវទម្រង់ទាក់ទាញយុវជន ក៏ដូចជាក្លឹបបាល់ទះ ក្លឹបអុកបង្កជាសួនកម្សាន្តមានប្រយោជន៍និងចងសម្ព័ន្ធយុវជនខ្មែរ។ សមមិត្តគឺជាគំរូយុវជនឆ្នើម បំផុសគំនិតដើម្បីសមាជិកសម្ព័ន្ធយុវជនក្នុងឃុំយកតម្រាប់តាម”៕
វឌ្ឍា- លីសៀ