ជាបក្ខជនមួយរូប ដូច្នេះ លោកថាច់ភី នៅភូមិផ្នោអណ្តែត ឃុំចូវថាញ់ ខេត្តវិញឡុង តែងជាបុគ្គលគំរូក្នុងការលត់ដំចរិយាមារយាទ សីលធម៌បដិវត្តន៍និងអនុវត្តល្អគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពិសេស គាត់ខ្នះខ្នែងកៀរគរប្រជាជនអនុវត្តការចលនាកសាងជនបទថ្មី។

ស្ពានជនបទថ្មី អាស្រ័យលោកថាច់ភី ចលនាមាមីងនិងសប្បុរស
ជនរួមវិភាគទានសាងសង់។
លោកថាច់ភី បានកៀរគរប្រជាជននៅភូមិផ្នោអណ្តែត អនុវត្តល្អភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការបង្កបង្កើនផល។ លោកថាច់ភី មានប្រសាសន៍៖ “ក្នុងនាមជាប្រធានគណៈកម្មការវត្តផ្នោអណ្តែត និងជាអ្នកមានប្រជាប្រិយក្នុងសហគមន៍ ខ្ញុំតែងផ្សព្វផ្សាយ ចលនាមាមីងគោរពអនុវត្តល្អតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ប្រើប្រាស់ប្រភពទុនឧបត្ថម្ភដាច់ដោយឡែកយ៉ាងមានប្រសិទ្ធភាព ដើម្បីកែលម្អជីវភាពគ្រួសារ”។
គាំទ្រការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដាឡុកបំផុស លោកថាច់ភី ចលនាប្រជាជនក្នុងភូមិចូលរួមការពារបរិស្ថានដោយទង្វើជាក់ស្តែងជាច្រើន មានដូច៖ កាប់ឆ្ការគុម្ពោតព្រៃ ដាំដើមឈើ រៀបចំផ្ទះសម្បែងស្អាតបាតនិងធ្វើបង្គន់អនាម័យជាដើម។ ក្រៅពីនោះ លោកថាច់ភី នៅទាំងខ្នះខ្នែងចូលរួមក្នុងការសម្របសម្រួល ដោះស្រាយករណីវិវាទក្នុងសហគមន៍ប្រជាជន ផ្សព្វផ្សាយចលនាគ្រួសារ គ្រប់គ្រងមុខសញ្ញា យុវវ័យផ្ដុំគ្នាយប់ជ្រៅ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់លើភូមិសាស្ត្រ។ល។ ក្រៅពីនោះ គាត់ត្រូវបានចាត់ឱ្យជួយឧបត្ថម្ភដល់គ្រួសារក្រីក្រនិងគ្រួសារប្រកៀកបន្ទាត់ក្រ ១៥ គ្រួសារនៅភូមិផ្នោអណ្តែត។ អាស្រ័យដោយការខ្នះខ្នែងជួយឧបត្ថម្ភក្នុងការបង្កបង្កើនផល ចលនាសង្គមូបនីយកម្ម មកទល់ពេលនេះ ក្នុងចំណោម ១៥ គ្រួសារ មាន១០ គ្រួសារបានចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។ បច្ចុប្បន្ន ភូមិផ្នោអណ្តែតនៅមាន ៥ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម។

លោកថាច់ភី (ខាងឆ្វេង) កំពុងផ្សព្វផ្សាយពីខ្លឹមសារការពារបរិស្ថានដល់ប្រជាជន។
លោក ត្រឹងវ៉ាន់ថាញ ប្រធានភូមិផ្នោអណ្តែត ចែករំលែក៖ “លោកថាច់ភី គឺជាបុគ្គលគំរូ និយាយដើរទន្ទឹមនឹងធ្វើ ហេតុនោះ ប្រជាជនក្នុងភូមិតែងជឿទុកចិត្តគាត់។ គាត់មិនត្រឹមតែជួយប្រជាជនដោះស្រាយទំនាស់ប៉ុណ្ណោះទេ ថែមទាំងចលនាប្រជាជនឱ្យខិតខំធ្វើការរកស៊ី ចិញ្ចឹមកូនចៅរៀនសូត្រ រស់នៅចុះសម្រុង រក្សាសាមគ្គីភាព។ អាស្រ័យមានការរួមចំណែករបស់គាត់ ទើបក្នុងភូមិមានប្រជាជនជាច្រើនគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ ចិញ្ចឹមកូនចៅរៀនសូត្របានចប់ចុងចប់ដើម។ លោកថាច់ភី នៅទាំងរួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រខ្មែរ តាមរយៈការចូលរួមបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅមាមីងខ្មែរនៅរដូវវិស្សមកាល ព្រមទាំងចលនាសិស្សខ្មែរចូលរៀនថ្នាក់ឧភយភាសា។ ទន្ទឹមនឹងនោះ គាត់ថែមទាំងខ្នះខ្នែង ចលនាប្រជាជនពេលធ្វើបុណ្យទានម្តងៗ ត្រូវចេះសន្សំសំចៃ ស្របនឹងអត្តសញ្ញាណវប្បធម៌ជនជាតិ”៕
សើុងម៉ាល័យ-មុនី