ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/07/2025 - 10:36

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ធ្វើ​ការ​ជា​មួយ​មន្ទីរ​ជន​ជាតិ​និងសាសនា 

លោក ង្វៀង​វ៉ាន់​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​តែ​បាន​ធ្វើ​ការ​ជា​មួយ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង ដើម្បី​ក្តាប់​ស្ថាន​ភាព​សកម្ម​ភាព​របស់​អង្គ​ភាព​ក្រោយ​ពី​រួម​បញ្ចូល និង​ភារ​កិច្ច​សំ​ខាន់ៗ​ក្នុង ៦ ខែ​ចុង​ឆ្នាំ ២០២៥។

  ​ លោក ង្វៀង​វ៉ាន់​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ថ្លែង​ក្នុង​
ឱកាសធ្វើការជាមួយនឹងមន្ទីរជនជាតិនិងសាសនា។

តាម​របាយ​ការណ៍​របស់​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ក្រុង ក្រោយ​ពី​រួម​បញ្ចូល​អង្គ​ភាព​បាន​លំ​នឹង​ជា​បណ្ដើរៗ ធា​នា​បន្ត​រក្សា​មុខ​ងារ​អភិ​បាល​កិច្ច​អំ​ពី​វិស័យ​ជន​ជាតិ​និង​សាសនា លើ​វិសាល​ភាព​ភូមិ​សាស្រ្ត​បើក​ទូ​លាយ។ កិច្ច​សហ​ការ​ធ្វើ​សេនា​ធិការ ចង្អុល​ការ​ដឹក​នាំ​បន្ត​ត្រូវ​បាន​លើក​កម្ពស់​គុណ​ភាព។ ការ​ធ្វើ​វិមជ្ឈ​ការ​និង​វិសហ​មជ្ឈ​ការ ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​លើ​វិស័យ​ជន​ជាតិ ជំ​នឿ និង​សាសនា ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព បំ​ពេញ​បន្ថែម និង​ដោះ​ស្រាយ​ត្រូវ​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់។

ចាប់​ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង នឹង​បន្ត​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ឯក​សារ​ចង្អុល​ការ​របស់​មជ្ឈិម គណៈ​កម្មា​ធិការ​បក្ស​ក្រុង និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​ការ​ងារ​ជន​ជាតិ សាសនា និង​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ -សាសនា​ក្នុង​ស្ថាន​ភាព​ថ្មី; ផ្តុំ​កម្លាំង​ចង្អុល​ការ​ពន្លឿន​ល្បឿន​អនុវត្តន៍​និង​រំ​សាយ​ប្រ​ភព​ទុន​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ធា​នា​ប្រ​សិទ្ធ​ភាព។

មន្ទីរ​ជន​ជាតិ​និង​សាសនា ក៏​បាន​លើក​ឡើង​នូវ​ការ​លំ​បាក និង​បញ្ហា​ជាប់​ជំ​ពាក់​មួយ​ចំ​នួន​ក្រោយ​ពី​រួម​បញ្ចូល ដូច​ជា៖ បរិ​មាណ​ការ​ងារ​កើន​ខ្ពស់​ក្នុង​ពេល​ការ​ងារ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន កែ​តម្រូវ​ភូមិ​សាស្រ្ត​គ្រប់​គ្រង និង​សង្វាក់​សហ​ការ​ផ្ទៃ​ក្នុង​គប្បី​មាន​ពេល​វេ​លា​បន្ថែម ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​និង​សម​កាល​កម្ម; ថវិកា​ដំ​ណើរ​ការ​នៅ​ជួប​លំ​បាក​ច្រើន​ជា​ដើម។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​កត់​សម្គាល់​នូវ​ការ​លំ​បាក និង​បញ្ហា​ជាប់​ជំ​ពាក់ សំ​ណើ​របស់​មន្ទីរ​ជន​ជាតិ​និង​សាសនា ទន្ទឹម​នឹង​នោះ សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ជន​ជាតិ និង​សាសនា បន្ត​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ ធ្វើ​បច្ចុប្បន្ន​ភាព និង​ធ្វើ​ឱ្យ​សុក្រឹត​បែប​បទ​រដ្ឋ​បាល​ចំ​ណុះ​វិស័យ ទទួល​បន្ទុក; ផ្តោត​សំ​ខាន់​ដល់​ការ​ធ្វើ​សេនា​ធិការ ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ឱ្យ​បាន​ត្រឹម​ត្រូវ គ្រប់​គ្រាន់​និង​ទាន់​ពេល; បន្ត​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​ផ្នែក​សមត្ថ​កិច្ច រដ្ឋ​អំ​ណាច​ភូមិ​ភាគ ក្តាប់​ច្បាស់​លាស់​ស្ថាន​ភាព​ជន​ជាតិ ជំ​នឿ សាស​នា; ធ្វើ​ការ​ហ្វឹក​ហាត់​លើក​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ​ជូន​កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ សាសនា ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី៕

           កា​សែត​កឹង​ធើ-ប្រែសម្រួល៖ វិមាន

ចែករំលែកអត្ថបទ