មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/05/2025 - 12:53

សិស្ស​គំរូ ថាច់​គឹម​ង៉ុក​ហឹង 

ប្អូន​ថាច់​គឹម​ង៉ុក​ហឹង សិស្ស​ថ្នាក់​ទី ១០D វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​ត្រា​វិញ មិន​ត្រឹម​តែ​មាន​ស្នា​ដៃ​ក្នុង​ការ​រៀន​សូត្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ទេព​កោ​សល្យ​ខាង​សិល្បៈ​ទៀត​ផង។ ពិ​សេស ប្អូន​រាំ​របាំ​ប្រ​ពៃ​ណី​យ៉ាង​ល្អ​ឥត​ខ្ចោះ ម្ល៉ោះ​ហើយ តែង​បាន​លោក​គ្រូ​អ្នក​គ្រូ​និង​មិត្ត​ភក្តិ​ក្នុង​ថ្នាក់​ស្រ​ឡាញ់​រាប់​អាន។

   ប្អូន​ថាច់​គឹម​ង៉ុក​ហឹង ចូល​រួម​សម្តែង​សិល្បៈ​ក្នុង​តួ​អង្គ​សុ​វណ្ណ​មច្ឆា​នៅ​ក្នុង​សា​លា។

រូប​រាង​ស្រស់​ស្អាត វៃ​ឆ្លាត រៀន​ពូកែ ង៉ុក​ហឹង​នៅ​ទាំង​មាន​ទេព​កោ​សល្យ​ខាង​រាំ​របាំ​ទៀត​ផង។ អា​ស្រ័យ​ហេតុ​នោះ នៅ​ពេល​មាន​ពិធី​បុណ្យ ឬ​ពិធី​បូក​សរុប​ឆ្នាំ​សិក្សា គ្រូ​បង្រៀន​ទទួល​បន្ទុក​ថ្នាក់​តែង​ជ្រើស​រើស​ង៉ុក​ហឹង ឡើង​ថ្លែង​សុន្ទរ​កថា ក៏​ដូច​ជា​រាំ​សម្តែង​ជា​ដើម។ ង៉ុក​ហឹង តែង​ជា​សិស្ស​គំរូ​មួយ​រូប​នៅ​ក្នុង​ថ្នាក់​ត្រូវ​បាន លោក​គ្រូ​អ្នក​គ្រូ​និង​មិត្ត​ភក្តិ​ស្រ​ឡាញ់​រាប់​អាន។ ឆ្នាំ​សិក្សា ២០២៤​-២០២៥ ង៉ុក​ហឹង ត្រូវ​បាន​គ្រូ​បង្រៀន​វាយ​តម្លៃ​ជា​សិស្ស​សម្រេច​បាន​និទ្ទេស​ល្អ រាល់​ផ្នែក​លត់​ដំ​ផ្សេងៗ​តែង​សម្រេច​លទ្ធ​ផល​ល្អ។ ក្នុង​ដំ​ណាក់​កាល​រៀន​សូត្រ ប្អូន​តែង​ផ្តោត​ទៅ​លើ​ការ​ជួយ​មិត្ត​ភក្តិ​រៀន​សូត្រ​ឱ្យ​បាន​ជឿន​លឿន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជួយ​ដល់​ការ​រៀន​សូត្រ​ក៏​ដូច​ជា​សកម្ម​ភាព​ក្នុង​ថ្នាក់​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់។ ប្អូន​ង៉ុក​ហឹង ឱ្យ​ដឹង៖ “ចំ​ពោះ​ប្អូន​ការ​រៀន​សូត្រ គឺ​សំ​ខាន់​ណាស់​ជួយ​ឱ្យ​ប្អូន​ស្វែង​រក​គំ​ឃើញ​នូវ​ប្រ​ការ​ថ្មីៗ​ជា​ច្រើន រៀន​សូត្រ​ល្អ​ថែម​ទាំង​ជួយ​ឱ្យ​ប្អូន​មាន​មុខ​របរ​លំ​នឹង​ទៅ​អនា​គត​ផង។ ឪ​ពុក​ម្តាយ​តែង​ក្រើន​រំលឹក​ប្អូន ត្រូវ​តែ​ខំ​ប្រឹង​ឧស្សាហ៍​ព្យា​យាម​រៀន​សូត្រ ទើប​រួច​ផុត​ពី​ភាព​ទ័ល​ក្រ ដើម្បី​ថ្ងៃ​ក្រោយ​ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​ដល់​សង្គម”។

   ប្អូន​ថាច់​គឹម​ង៉ុកហឹង (ឈរ) មាន​យោ​បល់​ក្នុង​ថ្នាក់។

ប្អូន​ង៉ុក​ហឹង មាន​ទេព​កោ​សល្យ​ខាង​សិល្បៈ កាល​ពី​នៅ​រៀន​កម្រិត​បឋម​សិក្សា​ម៉្លេះ។ អា​ស្រ័យ​ហេតុ​នោះ ពេល​មាន​សកម្ម​ភាព​សិល្បៈ​លោក​គ្រូ អ្នក​គ្រូ​របស់​សា​លា តែង​អា​ទិភាព​ឧទ្ទេស​នាម​ឈុត​សិល្បៈ​មួយ​ចំ​នួន​ឱ្យ​ប្អូន​សម្តែង ញុាំង​បរិ​យា​កាស​ឱ្យ​មាន​ភាព​ផុស​ផុល​ឡើង។ អ្នក​តំ​ណាង​ជា​ច្រើន​តែង​ស្ងើច​សរ​សើរ​ពី​របៀប​សម្តែង​តួ​ជា​សុ​វណ្ណ​មច្ឆា (ដែល​ដក​ស្រង់​ចេញ​ពី​រឿង​រា​មាយ​ណៈ​របស់​ឥណ្ឌា) ដែល​ប្អូន​បាន​សម្តែង​នៅ​ពិធី​ខួប​អនុស្សាវ​រីយ៍​ទិវា​គ្រូ​បង្រៀន​វៀត​ណាម ឆ្នាំ​សិក្សា ២០២៤​-២០២៥ នៅ​ក្នុង​សា​លា។ ក្រៅ​ពី​ម៉ោង​រៀន ង៉ុក​ហឹង ត្រូវ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​អញ្ជើញ​ចូល​រួម​សម្តែង​ឈុត​របាំ ប្រ​ពៃ​ណី​សម្រាប់​បម្រើ​ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេងៗ បច្ចុប្បន្ន ប្អូន​ថែម​ទាំង​ចូល​រួម​ហាត់​សម​ក្នុង​ក្រុម របាំ​នៅ​វត្ត​ពោធិ​សាល​រាជ​កំ​ពង់​ទៀត​ផង។

អ្នក​គ្រូ ផាង​ធីង៉ុក​ប៊ិត គ្រូ​បង្រៀន​ទទួល​បន្ទុក​ថ្នាក់​ទី ១០D វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រា​វិញ ឱ្យ​ដឹង៖ “ថ្ងៃ​ដែល​ទើប​ចូល​រៀន​ឆ្នាំ​ដំ​បូង ប្អូន​ថាច់​គឹម​ង៉ុក​ហឹង បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​និង​ចូល​រួម​រាល់​សកម្ម​ភាព​របស់​សា​លា។ ក្នុង​ត្រី​មាស​ទី១ ប្អូន​ចុះ​ឈ្មោះ​ប្រ​ឡង​សិស្ស​ពូកែ​វិញ្ញា​សា​អក្សរ​សាស្ត្រ​ប្រ​ចាំ​សា​លា ប្អូន​ជាប់​ទាំង​វិញ្ញា​សា​អក្សរ​សាស្រ្ត ទាំង​វិញ្ញា​សា​អប់រំ​កាយ​និង​រចនា។ ដោយ​ឡែក​អំពី​លទ្ធ​ផល​រៀន​សូត្រ​ក្នុង​ត្រី​មាស​ទី១ ប្អូន​សម្រេច​បាន​ស្នា​ដៃ​ល្អ។ គ្រូ​បង្រៀន​របស់​សា​លា​តែង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ប្អូន​បាន​ពង្រីក​សមត្ថ​ភាព​របស់​ខ្លួន ជួយ​ឱ្យ​ប្អូន​រៀន​សូត្របាន​ល្អ​ថែម​ទៀត ក្នុង​រយៈ​ពេល​ដែល​វត្ត​មាន​នៅ​ក្នុង​សា​លា”៕

                            សើុង​ម៉ា​ល័យ-លី​សៀ

ចែករំលែកអត្ថបទ