26/05/2025 - 12:53

ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​លើក​ស្ទួយ 

ខេត្ត​សុក​ត្រាំង ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល I ឆ្នាំ ២០២១​-២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ។

ប្រ​គល់​ជូន​ផ្ទះ​ដល់​គ្រួ​សារ​ក្រី​ក្រ​នៅ​ស្រុក​ត្រឹង​ដេ។

តាម​ប្រ​សាសន៍​លោក ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​សុក​ត្រាំង នៅ​ដំ​ណាក់​កាល I ខេត្ត​សុក​ត្រាំង បាន​វិនិ​យោគ​អនុវត្ត​គម្រោង​ចំ​នួន ១០ សរុប​ថវិកា​ជាង ៧៩០ ពាន់​លាន​ដុង។ ដោយ​មាន​កិច្ច​ចង្អុល​ការ​យ៉ាង​ប្តូរ​ផ្តាច់​របស់​គណៈ​កម្មា​ធិការ​បក្ស ខេត្ត​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត និង​បណ្តា​ស្រុក ទី​រួម​ខេត្ត ក្រុង ម្ល៉ោះ​ហើយ​កម្ម​វិធី​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព។ ក្នុង​នោះ សំ​ណង់​គមនា​គមន៍​ជន​បទ ធា​រា​សាស្ត្រ អគារ​សិក្សា ដំ​ណាក់​សុខា​ភិ​បាល៘ ត្រូវ​បាន​ផ្តុំ​កម្លាំង​វិនិ​យោគ​ជា​សារ​វន្ដ​ឆ្លើយ​តប​តម្រូវ​ការ​ផលិត​កម្ម​របស់​ប្រ​ជា​ជន។ គម្រោង​ឧបត្ថម្ភ​លំ​នៅ​ឋាន ដី​សង់​លំ​នៅ​ឋាន បុល​ទុន​ផ្លាស់​ប្តូរ​មុខ​របរ៘ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា​និង​មាន​ប្រ​សិទ្ធ​ភាព ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ល្អ​ប្រ​សើរ​ឡើង តំ​បន់​ជន​បទ​ប្ដូរ​ផ្លាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ផ្លូវ​គមនា​គមន៍​តំ​បន់​ជន​បទ​ត្រូវ​បាន​កសាង​រឹង​មាំ។

ពូថាច់​សយ នៅ​ភូមិ​ហោយ​ទ្រុង ទី​ប្រ​ជុំ​ជន​លិត​ហោយ​ថឿង ស្រុក​ត្រឹង​ដេ ឱ្យ​ដឹង៖ “បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ដល់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ពិ​សេស​គឺ​កម្ម​វិធី​បាន​វិនិ​យោគ​អភិ​វឌ្ឍ​គ្រប់​ផ្នែក ញុំាង​ឱ្យ​តំ​បន់​ជន​បទ​មាន​ការ​ប្ដូរ​ផ្លាស់ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​បាន​កើន​ឡើង​ជា​លំ​ដាប់។ ជាក់​ស្តែង​បំ​ផុត គឺ​ដង​ផ្លូវ​ជា​ច្រើន​នៅ​ជន​បទ​កាល​ពី​មុន​មាន​ទទឹង​ប្រ​មាណ ២ ម៉ែត្រ​ប៉ុណ្ណោះ ​សព្វ​ថ្ងៃ​បាន​បើក​ទូលាយ​ដល់​ទៅ ៣- ៣,៥ ម៉ែត្រ។ អា​ស្រ័យ​ហេតុ​នេះ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក លក់​ដូរ​និង​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​មុខ​ទំ​និញ​មាន​ភាព​ងាយ​ស្រួល ហេតុ​នោះ នាំ​ឱ្យ​សេដ្ឋ​កិច្ច​តំ​បន់​ជន​បទ​រីក​ចម្រើន​ទៅ​តាម​នោះ​ដែរ”។

តាម​ប្រ​សាសន៍​លោក​ត្រឹង​ទ្រី​វ៉ឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​វិញ​ចូវ ទី​រួម​ខេត្ត​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ទឹក​ប្រាក់​ជាង ១២៤ ពាន់​លាន​ដុង ដើម្បី​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​អ្នក​ក្រ​បាន ៦៩៣​ខ្នង ឱ្យ​ប្រ​ជា​ជន ៣០៩ គ្រួ​សារ​បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន ៨៤ គ្រួ​សារ; ប្តូរ​មុខ​របរ​ជូន ១.០៥៣​គ្រួ​សារ; ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ប្រ​ជា​ជន​រស់​នៅ​រាត់​រាយ ៥០៣​គ្រួ​សារ; អភិ​វឌ្ឍ​ផលិត​កម្ម​ដោយ​មាន​១៧​ទម្រង់​ចិញ្ចឹម​សត្វ ដាំ​ដុះ ៘ ឆ្លង​តាម​រយៈ​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខ​ណសម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព។ អ្នក​មីង​ត្រឹង​ធី​សាល នៅ​អនុ​សង្កាត់​សែវ​មែ សង្កាត់​វិញ​ភឿក ឱ្យ​ដឹង៖ “ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ឥដ្ឋ​យ៉ាង​សម​រម្យ ម្ល៉ោះ​ហើយ​ត្រេក​អរ​ណាស់។ សព្វ​ថ្ងៃ​មាន​លំ​នៅ​ឋាន​លំ​នឹង ខ្ញុំ​មិន​បា​រម្ភ​ពី​ផ្ទះ​រលំ​ពេល​មាន​ភ្លៀង​ខ្យល់​ម្តងៗ​ហើយ​ស្ងប់​ចិត្ត​ធ្វើ​ការ​រក​ស៊ី ដើម្បី​គិត​គូរ​ជីវ​ភាព​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

តាម​ប្រ​សាសន៍​លោក​ឡឹម​ហ្វាង​ម៉ូវ ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​មុខ​មាត់​នៅ​តំ​បន់​ជន​បទ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត។ ផ្តើម​ពី​នោះ ពង្រឹង​ទំ​នុក​ចិត្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ភូមិ​ស្រុក រីក​ចម្រើន​កាន់​តែ​រហ័ស​លើ​គ្រប់​វិស័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

                                  យ្វីអាញ- លីសៀ

ចែករំលែកអត្ថបទ