យោងតាមចំណុច a ប្រការ ៣ មាត្រា ២៧ ច្បាប់ភូមិបាលឆ្នាំ ២០២៤ នៅពេលអនុវត្តនីតិវិធីផ្ទេរឈ្មោះប័ណ្ណកម្មសិទ្ធិដីធ្លីពីឪពុកម្តាយទៅឱ្យកូន គឺត្រូវបញ្ជាក់ដោយសារការីឬបញ្ជាក់កិច្ចសន្យាផ្ទេរជូនជាអំណោយ។

រូបថតជាឧទាហរណ៍។
យោងតាមមាត្រា ៤០ ច្បាប់សារការីឆ្នាំ ២០១៤ ភាគីទាំងសងខាងត្រូវត្រៀមនូវលិខិតស្នាមដូចខាងក្រោម៖
ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី កម្មសិទ្ធិផ្ទះ (សៀវភៅក្រហម)។
ក្រដាសស្នាមផ្ទាល់ខ្លួន៖ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន។
សៀវភៅគ្រួសារ។
ក្រដាសស្នាមបញ្ជាក់ពីទំនាក់ទំនងអាពាហ៍ពិពាហ៍ (លិខិតអាពាហ៍ពិពាហ៍)។
ក្រដាសស្នាមផ្ទាល់ខ្លួន៖ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន។
សៀវភៅគ្រួសារ (ប្រសិនបើមានបញ្ជីគ្រួសារដោយឡែក)។
ក្រដាសស្នាមបញ្ជាក់ពីទំនាក់ទំនងអាពាហ៍ពិពាហ៍ (ប្រសិនបើមាន)។
ចំណាំ៖ អ្នកត្រូវត្រៀមបន្ថែមលិខិតស្នើសុំសារការី (តាមទម្រង់ដែលមានស្រាប់នៅការិយាល័យសារការី)។
អនុវត្តសារការីឬបញ្ជាក់ភាគីទាំងសងខាងទៅការិយាល័យសារការី ឬគណៈកម្មាធិការប្រជាជនឃុំ (កន្លែងដែលមានក្បាលដី) ដើម្បីអនុវត្តសារការីឬបញ្ជាក់កិច្ចសន្យា ផ្ទេរជូនជាអំណោយ។
បង់ថ្លៃសេវាសារការី។
ប្រកាសពន្ធថ្លៃសេវាចុះបញ្ជីប្រថាប់ត្រានិងការចុះបញ្ជីការផ្លាស់ប្តូរដី។
នីតិវិធីសម្រាប់ការប្រកាសពន្ធ ថ្លៃសេវាចុះបញ្ជីប្រថាប់ត្រានិងការចុះបញ្ជីការផ្លាស់ប្តូរដី។
ជំហានទី ១៖ រៀបចំឯកសារអនុលោមតាមប្រការ ១ មាត្រា ៣០ អនុក្រឹត្យលេខ ១០១/២០២៤ ឯកសាររួមមានដូចខាង ក្រោម៖
លិខិតចុះបញ្ជីការផ្លាស់ប្តូរដី (តាមទម្រង់លេខ ១១/ĐK)។
កិច្ចសន្យាផ្ទេរជូនជាអំណោយដែលមានសារការីឬការបញ្ជាក់។
ច្បាប់ដើមប័ណ្ណកម្មសិទ្ធិដីធ្លី (សៀវភៅក្រហម)។
ឯកសារពាក់ព័ន្ធ (ប្រសិនបើមាន)។
លិខិតប្រកាសពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន (ទម្រង់លេខ ០៣/BĐS-TNCN)។
លិខិតស្នាមជាមូលដ្ឋានបញ្ជាក់ពីមុខសញ្ញាបានលើកលែងបង់ពន្ធ ចុះបញ្ជីប្រថាប់ត្រា (ប្រសិនបើមាន)។
លិខិតប្រកាសបង់ពន្ធចុះបញ្ជីប្រថាប់ត្រា (ទម្រង់លេខ ០១/LPTB)។
ដាក់ពាក្យស្នើសុំដាក់ពាក្យស្នើសុំនៅទីតាំងមួយក្នុងចំណោមទីតាំងដូចខាងក្រោម៖
ភ្នាក់ងារច្រកចេញចូលតែមួយនៃគណៈកម្មាធិការប្រជាជនខេត្ត។
ការិយាល័យចុះបញ្ជីដីធ្លី។
សាខាការិយាល័យចុះបញ្ជីដីធ្លី។
ទទួលដោះស្រាយ និងផ្តល់លទ្ធផលស្ថាប័នទទួលឯកសារ។
បំពេញកាតព្វកិច្ចហិរញ្ញវត្ថុ (ប្រសិនបើមាន)។
ទទួលប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី សិទ្ធិកាន់កាប់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងទៀតដែលភ្ជាប់ទៅនឹងដីដែលបានបញ្ជាក់ការផ្លាស់ប្តូរឬប័ណ្ណកម្មសិទ្ធិថ្មី ប្រសិនបើប័ណ្ណចាស់គ្មានកន្លែងសម្រាប់បញ្ជាក់ការផ្លាស់ប្តូរ។
តើត្រូវចំណាយពេលប៉ុន្មាន ដើម្បីផ្ទេរឈ្មោះលើប័ណ្ណកម្មសិទ្ធិដីធ្លី ?
យោងតាមចំណុច a ប្រការ ២ មាត្រា ២២ អនុក្រឹត្យលេខ ១០១/២០២៤/NĐ-CP ពេលវេលាដើម្បីដោះស្រាយការផ្លាស់ប្តូរព័ត៌មានអំពីអ្នកប្រើប្រាស់ដីធ្លី និងកម្មសិទ្ធិករនៃទ្រព្យសម្បត្តិដែលភ្ជាប់ជាមួយដីគឺមិនលើសពី ១០ ថ្ងៃធ្វើការ។
ប្រសិនបើការផ្ទេរឈ្មោះលើប័ណ្ណកម្មសិទ្ធិដីពី ឪពុកម្តាយទៅឱ្យកូននៅឃុំតំបន់ភ្នំ កោះ តំបន់ដាច់ស្រយាល តំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក ឬលំបាកខ្លាំង ពេលវេលាគឺ មិនលើសពី២០ ថ្ងៃធ្វើការ (កើនឡើង ១០ ថ្ងៃ ធ្វើការបើធៀបនឹងធម្មតា)៕
យោងតាម៖ giadinh.suckhoedoisong.vn - ប្រែសម្រួល៖ សុផន