បញ្ជាការដ្ឋានយោធាក្រុងកឹងធើ និងគណៈកម្មាធិការប្រជាជនស្រុកកើ-ដ ទើបសហការរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពបុណ្យចូលឆ្នាំកងទ័ព - ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៥។

សមមិត្ត ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនប័ណ្ណសរសើរដល់សមូហភាពដែលមានស្នាដៃឆ្នើមក្នុងការចូលរួមសកម្មភាពបុណ្យចូលឆ្នាំកងទ័ព - ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៥។
បុណ្យចូលឆ្នាំកងទ័ព - ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមេសា។ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធក្រុង បានចូលរួមសម្អាតខ្លោងទ្វារនិងរបងវត្តសេតុត្តរ (ទីប្រជុំជនកើ-ដ) កាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុបតាមដងផ្លូវ នៅលើភូមិសាស្រ្តឃុំថើយស្វឹង ដោយមានប្រវែងសរុប១២.៩០០ម៉ែត្រ។ គណៈកម្មការរៀបចំបុណ្យ ចូលឆ្នាំកងទ័ព-ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ បានរៀបចំធ្វើការពិនិត្យជំងឺ ផ្តល់ឱសថដោយឥតគិតថ្លៃជូនប្រជាជនជូនផ្ទះ មិត្តរួមកង ផ្ទះមនោសញ្ចេតនានិងផ្ទះបដិការគុណមិត្តរួមកង ជូនអំណោយដល់ជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាក ជូនអាហារូបករណ៍និងកង់ដល់សិស្សដែលជម្នះការលំបាករៀនពូកែជាដើម។ ទន្ទឹមនឹងនោះ រៀបចំសកម្មភាពវប្បធម៌-សិល្បៈ ដោះដូររវាងកម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សមាជិកសម្ព័ន្ធយុវជន យុវជននិងប្រជាជននៅភូមិភាគ។ ថវិកាអនុវត្តនូវសំណង់និងរៀបចំសកម្មភាព បម្រើបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៥ សរុបជាង ២,៣ ពាន់លានដុង ក្នុងនោះ សង្គមូបនីយកម្មជាង ១,៤ ពាន់លានដុង។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានជូនប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលចំនួន១៨ ដោយមានស្នាដៃឆ្នើមក្នុងការចូលរួមសកម្មភាពបុណ្យចូលឆ្នាំកងទ័ព - ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៥៕
ផាមទ្រុង-វិមាន