ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/05/2025 - 10:08

រំសាយ​ទុន​វិនិ​យោគ​អភិវឌ្ឍន៍ កម្ម​វិធី​សម្រេច​ជាង ៥,៤ ពាន់​លាន​ដុង 

គណៈ​ជន​ជាតិ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង ទើប​ប្រ​ជុំ​អនុ​ម័តិ​លទ្ធ​ផល​ត្រួត​ពិ​និត្យ ការ​អនុវត្ត​សេចក្តី​សម្រេច​លេខ ១៨៩៨​/QĐ-​TTg ចុះ​ថ្ងៃ​ទី ២៨/​១១/​២០១៧ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ស្តី​ពី​ការ​ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​ឧបត្ថម្ភ សកម្ម​ភាព​សម​ភាព​យេន​ឌ័រ​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល ២០១៨- ២០២៥ លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង។

លោក​យ័ញ​ញ៉ សមា​ជិក​គណៈ​ប្រ​ចាំ​ការ ប្រ​ធាន​គណៈ​ជន​ជាតិ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​
ខេត្តគៀងយ៉ាង ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។

តាម​រយៈ​ការ​ត្រួត​ពិនិត្យ គណៈ​ជន​ជាតិ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង សង្កេត​ឃើញ​ថា ការ​ងារ​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​លេខ ១៨៩៨​/QĐ​-TTg ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដើម្បី​ដំ​ណើរ​ការ។ គ្រប់​គណៈ ផ្នែក ភូមិ​ភាគ រៀប​ចំ​អនុវត្ត​ល្អ​ទិស​ដៅ​តាម​សេចក្តី​សម្រេច​គួប​ផ្សំ​នឹង​ភាគ​កម្រិត​អំពី​សម​ភាព​យេន​ឌ័រ​ដាក់​ក្នុង​ភាគ​កម្រិត​សកម្ម​ភាព ជំ​នាញ​របស់​គ្រប់​គណៈ​ផ្នែក និង​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​តាម​ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​របស់​ភូមិ​ភាគ រៀប​ចំ​បញ្ចាំង​ភាព​យន្ត វីដេ​អូ កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ អប់រំ​ច្បាប់​នៅ​ក្នុង​ភូមិ​មណ្ឌល​ក្រុង; បោះ​ពុម្ព​ខិត្ត​ប័ណ្ណ​ជា​ឧភយ​ភា​សា​វៀត-​ខ្មែរ​ចំ​នួន ១.២០០ សន្លឹក បោះ​ពុម្ព​ឯក​សារ​ពាក់​ព័ន្ធ​អំពី​ភេទ​និង​សម​ភាព​យេន​ឌ័រ ដើម្បី​ចែក​ចាយ​ដល់​ប្រ​ជា​ជន​ចំ​នួន ១.៣០០​ច្បាប់។ មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង នៅ​ទាំង​សហ​ការ​ជា​មួយ​សមា​គម​សហ​ព័ន្ធ​នារី​ខេត្ត​គៀង​យ៉ាង​បង្កើត​ក្លិប​នារី​អនុ​វត្ត​សម​ភាព​យេន​ឌ័រ​នៅ​ឃុំ​ប៊ិញ​យ៉ាង (ហង​ឌឹក); គួប​ផ្សំ​បង្កើត​ទម្រង់​ចំ​នួន ៥ អំ​ពី​សម​ភាព​យេន​ឌ័រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច...។

តាម​រយៈ​ការ​ត្រួត​ពិនិត្យ គណៈ​ជន​ជាតិ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង សំ​ណូម​ពរ​ដល់​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន បំ​ប៉ន​ជា​ប្រ​ចាំ ផ្សព្វ​ផ្សាយ​អំពី​សម​ភាព​យេន​ឌ័រ​ដល់​កម្មា​ភិបាល បុគ្គ​លិក អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច; បង្កើន​ការ​ផ្សព្វ​ផ្សាយ​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេវា​សិក; បំ​ពេញ​បន្ថែម​ឯក​សារ​ផ្សព្វ​ផ្សាយ​អំពី​សម​ភាព​យេន​ឌ័រ​ដល់​ភូមិ​ភាគ​នា​នា សំ​ខាន់​គឺ​ឯក​សារ​ផ្សព្វ​ផ្សាយ​ជា​ឧភយ​ភា​សា​វៀត​-ខ្មែរ; ស្រាវ​ជ្រាវ​បង្កើត​ទម្រង់​គំរូ​អំ​ពី​សម​ភាព​យេន​ឌ័រ និង​ពង្រីក​វិសាល​ភាព​ដល់​ភូមិ​ភាគ; បង្កើន​ការ​ងារ​ត្រួត​ពិនិត្យ​នូវ​ការ​អនុវត្ត​គោល​នយោ​បាយ​អំពី​សម​ភាព​យេន​ឌ័រ…៕

 យោង៖ កា​សែត​គៀង​យ៉ាង-មុនី

ចែករំលែកអត្ថបទ