* ចោលការជម្រើសសិស្សមុនពេលកំណត់
នេះជាខ្លឹមសារគួរចាប់អារម្មណ៍នៃសារាចរលេខ ០៦/២០២៥/TT-BGDĐT ធ្វើវិសោធនកម្មលក្ខន្តិកៈជម្រើសសិស្សមហាវិទ្យាល័យ អនុមហាវិទ្យាល័យ មុខវិជ្ជាគរុកោសល្យមតេ្តយ្យសិក្សា។

រូបថតជាឧទាហរណ៍។
យោងតាមនោះ ត្រង់ចំណុច c ប្រការ ២ មាត្រា ២ សារាចរលេខ ០៦/២០២៥/TT-BGDĐT បានលុបចោលឃ្លា “ផែនការជម្រើសសិស្សមុនពេលកំណត់” ត្រង់ប្រការ ២ មាត្រា ១៦ នៃសារាចរលេខ ២៨/២០២២/TT-BGDĐT។
ដូច្នេះ ចាប់ពីថ្ងៃទី៥/៥/២០២៥ យោងតាមផែនការរួម មូលដ្ឋានបណ្តុះបណ្តាលកសាងផែនការជម្រើសសិស្សដោយផ្ទាល់សម្រាប់វិធីជម្រើសសិស្សដោយឡែកមួយចំនួន និងផែនការជម្រើសសិស្សនៅលើកបំពេញបន្ថែម (ប្រសិនបើមាន)។
ក្នុងពេលនោះ យោងតាមបទប្បញ្ញត្តិជាធរមាន ផ្អែកលើផែនការរួម មូលដ្ឋានបណ្តុះបណ្តាលកសាងផែនការជម្រើសសិស្សដោយផ្ទាល់ ផែនការជម្រើសសិស្សមុនពេលកំណត់សម្រាប់វិធីជម្រើសសិស្សដោយឡែកមួយចំនួន និងផែនការជម្រើសសិស្សសម្រាប់លើកបំពេញបន្ថែម (ប្រសិនបើមាន)។
* បេក្ខជនប្រឡងរដ្ឋបាលសាធារណៈ មិនត្រូវមកប្រឡងយឺតពេលលើសពី ១០ នាទី
តាមបទបញ្ជាផ្ទៃក្នុងនិងលក្ខន្តិកៈជម្រើសអ្នករដ្ឋការ បុគ្គលិក ដំឡើងឋានៈ ដំឡើងថ្នាក់អ្នករដ្ឋការ បុគ្គលិក សាធារណៈត្រូវបានក្រសួងមហាផ្ទៃប្រកាសឱ្យប្រើសារាចរលេខ ០០១/២០២៥/TT-BNV ។
យោងតាមនោះ សារាចរលេខ ០០១/២០២៥/TT-BNV កែសម្រួលរយៈពេលដែលបេក្ខជនអាចមកយឺតដើម្បីចូលរួមប្រឡងដោយមិនត្រូវជម្រុះចោលពីការប្រឡងជម្រើស។ បេក្ខជនបានអនុញ្ញាតឱ្យមកយឺតត្រឹម ០៥ នាទីសម្រាប់វិញ្ញាសាប្រឡងមានរយៈពេលធ្វើមេរៀនតិចជាង ៦០ នាទី និងអតិបរមា ១០ នាទីសម្រាប់វិញ្ញាសាប្រឡងមានរយៈពេលធ្វើមេរៀន ៦០ នាទីឡើងទៅ។ ប្រសិនបើបេក្ខជនមកយឺតលើសពេលដែលកំណត់ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងឡើយ។
ប្រសិនបើបេក្ខជនឋិតក្នុងករណីប្រធានសក្តិ ឬឧបស័គ្គរារាំងដោយចៃដន្យណាមួយដែលធ្វើឱ្យបេក្ខជនមិនអាចមកទាន់ពេលវេលាបាន។ ក្នុងករណីទាំងនេះប្រធានគណៈកម្មាធិការប្រឡងនឹងរាយការណ៍ជូនប្រធានក្រុមប្រឹក្សាពិនិត្យឡើងវិញនិងសម្រេចថា តើបេក្ខជនត្រូវបានអនុញ្ញាតឱ្យប្រឡងឬអត់៕
យោងតាម ៖ luatvietnam.vn -បកប្រែ៖ សុផន