ហ្វាងមិញ តែងមានមុខស្ទើរក្នុងរាល់សកម្មភាពនៃទិវាវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាងរៀងរាល់ឆ្នាំ។ ល្ហែពីការងាររបស់ខ្លួន ហ្វាងមិញ តែងឆ្លៀតទៅមើលប្រណាំងទូក-ង ហើយនិយាយនឹងខ្ញុំ “បងស្រីអង្គុយកៅអីរបស់ខ្ញុំទៅកុំឱ្យរោយជើង ខ្ញុំឃើញបងស្រីឈរថតរូបរហូត”។ ដូច្នេះ ពីរនាក់យើងខ្ញុំក៏និយាយសំណេះសំណាលគ្នាលេង ហើយហ្វាងមិញ ក៏បង្ហើបប្រាប់ពីទឹកចិត្តនៃការស្រឡាញ់សិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ។

.jpg)
ហ្វាងមិញ កំពុងអនុវត្តតួនាទីភារកិច្ចក្នុងឱកាសទិវាវប្បធម៌ កីឡានិងទេសចរណ៍
របស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ឆ្នាំ២០២៥។
ហ្វាងមិញ ជាសិល្បកររបស់ក្រុមសិល្បៈខ្មែរគៀងយ៉ាង។ ជាអ្នកមានឈាមសិល្បៈ ទើបហ្វាងមិញ ទទួលយកចំណេះដឹងខាងសិល្បៈបានលឿន ចេះឧបករណ៍ភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរជាច្រើនប្រភេទ។ ហ្វាងមិញ រៀបរាប់៖ “ក្នុងឱកាសដែលក្រុមសិល្បៈចុះមកសម្ដែងនៅភូមិខ្ញុំ ស្រុកត្រឹងដេ ខេត្តសុកត្រាំង កាលនោះ ខ្ញុំក៏បានថ្នាក់ដឹកនាំក្រុមសិល្បៈស្រឡាញ់ពេញចិត្ត។ ពូមីងក្នុងក្រុមបានទំនាក់ទំនងជាមួយឪពុកម្ដាយខ្ញុំ ស្នើសុំឱ្យខ្ញុំចូលក្រុម ហើយពួកគាត់ជួយបណ្ដុះបណ្ដាល។ កាលនោះ ខ្ញុំទើបអាយុ១៦ឆ្នាំ ដូច្នេះ ពូមីងក្នុងក្រុមបង្ហាត់រាំ បង្ហាត់ភ្លេងនិងឱ្យខ្ញុំបន្តទៅរៀនវប្បធម៌។ លុះរៀនចប់កម្រិតវិទ្យាល័យ ខ្ញុំបានចុះកិច្ចសន្យាជាមួយក្រុមជាសិល្បករសម្ដែង។ ដោយសង្កេតឃើញខ្ញុំរៀន ប្រភេទឧបករណ៍ឆាប់ចេះ ថ្នាក់ដឹកនាំក្រុមអនុញ្ញាតឱ្យខ្ញុំទៅចូលរួមវគ្គសិក្សារយៈពេលខ្លី ផ្នែកខាងទ្រឹស្ដីតន្ត្រី។ល។ ទើបខ្ញុំបានចូលក្របខណ្ឌរបស់ក្រុមជាអ្នកបច្ចេកទេស”។
តាមការឱ្យដឹងរបស់ថ្នាក់ដឹកនាំរបស់ក្រុម សិល្បៈខ្មែរគៀងយ៉ាង ហ្វាងមិញ ជាយុវជនម្នាក់មានទេពកោសល្យ អាចសម្ដែងតួល្ខោនបានរាំ ក៏បានបញ្ជាឧបករណ៍បំពងសំឡេងនិងលេងភ្លេងក៏បាន។ ទេពកោសល្យរបស់ហ្វាងមិញ គឺផ្ដើមចេញពីប្រវេណីរបស់គ្រួសារ ព្រោះថា ឪពុកម្ដាយហ្វាងមិញក៏ជាអ្នកមានប៉ិនប្រសប់ក្នុងការសម្ដែងសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរដែរ។ នៅពេលដែលហ្វាងមិញ បានក្រុមជ្រើសរើស ឪពុកម្ដាយហ្វាងមិញ ក៏ចូលរួមក្នុងក្រុមជាមួយតួនាទីជាតន្ត្រីករ និងជាអ្នកតុបតែងសម្លៀកបំពាក់របស់ក្រុមសិល្បៈ។ ដូច្នេះ គ្រួសាររបស់មិញ ចូលក្នុងក្រុមសិល្បៈខ្មែរគៀងយ៉ាងទាំងអស់គ្នា។ លុះដល់រៀបការប្រពន្ធហ្វាងមិញ ក៏ជាអ្នកសិល្បការិនីរបស់ក្រុម។ ចាកពីស្រុកកំណើតទៅរស់នៅខេត្តគៀងយ៉ាង គ្រួសារមិញ រស់ក្នុងផ្ទះសមូហភាពរបស់ក្រុម ដើម្បីងាយស្រួលក្នុងការកោះប្រមូលគ្នាហាត់សម។ ហ្វាងមិញ រៀបរាប់៖ “គ្រួសារខ្ញុំរីករាយណាស់ នៅពេលបានទៅសម្ដែងជាមួយក្រុមជារឿយៗ ក្នុងឱកាសថ្ងៃបុណ្យទានបុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ក្រៅពីនោះ ខ្ញុំតែងបានក្រុមចាត់ទៅចូលរួមក្នុងសកម្មភាពកីឡា”។
ហ្វាងមិញ សង្ឃឹមថា កូនប្រុសខ្លួននឹងបន្តស្នងអាជីពជាអ្នកសិល្បៈ ដើម្បីបន្តរួមចំណែកក្នុងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ហ្វាងមិញ និយាយទាំងញញឹមថា ប្រសិនបើមិនជាប់រវល់នៅលើឆាកសម្ដែង ខ្ញុំសុំចូលរួមជាកីឡាករទូក-ង។ ពីព្រោះ នៅពេលឮសូរស្គរភ្លេងនិងសំឡេងស្រែកហ៊ោកញ្ជ្រៀវលាន់ឡើង អារម្មណ៍ខ្ញុំហាក់នៅមិនស្រណុក ចង់តែទៅចូលរួមកាន់ដងច្រវាអុំនឹងគេដែរ”៕
ហាថាញ - ពេជ្រសឿន