មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/05/2025 - 07:52

ធានា​ប្រ​ភព​ទឹក​ស្រោច​ស្រព​បម្រើ​ការ​ផលិត 

ដោយ​សារ​មាន​ភាព​ម្ចាស់​ការ​ជា​មុន ទើប​ស្ថាន​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​ល្អ ជួយ​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ផលិត។

អា​ស្រ័យ​ម្ចាស់​ការ​ក្នុង​ការ​គ្រប់​គ្រង​ទឹក​ទើប​ខេត្ត​បាក​លីវ​ធា​នា​បាន​ទឹក​សាប​បម្រើ​ការ​ផលិត​ស្រូវ។

ខេត្ត​បាក​លីវ មាន​៣​តំ​បន់​ផលិត​កម្ម​ផ្សេង​គ្នា រួម​មាន៖ តំ​បន់​ទឹក​ប្រៃ តំ​បន់​ទឹក​សាប និង​តំ​បន់​ទឹក​ភ្លាវ។ ក្នុង​អំ​ឡុង​ពេល​រដូវ​ប្រាំង តំ​បន់​ទឹក​សាប​គឺ​ផលិត​ស្រូវ រីឯ​តំបន់​ទឹក​ប្រៃ ទឹក​ភ្លាវ​គឺ​ចិញ្ចឹម​បង្កង។ ហេតុ​ដូច្នេះ ខេត្ត​បាក​លីវ បាន​សាង​សង់​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ចំ​នួន ២ គឺ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ភាគ​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ ១A មាន​លូ​ចំ​នួន ២៤ នៅ​តាម​ផ្លូវ​ទំ​នប់ និង​ប្រ​ព័ន្ធ​ប្រ​ឡាយ​ចំ​នួន៧; សំ​ខាន់​គឺ​ទប់​ទឹក​នៅ​ថ្ងៃ​ដែល​មាន​ជំ​នោរ​សមុទ្រ​ខាង​កើត​ឡើង​ខ្ពស់ ទប់​ស្កាត់​ទឹក​ជំ​នន់​និង​បម្រើ​វា​រី​វប្ប​កម្ម​នៅ​ក្រុង​បាក​លីវ​និង​ភូមិ​ភាគ​នានា តំ​បន់​ឆ្នេរ​សមុទ្រ។ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​តំ​បន់​ភាគ​ខាង​ជើង​ផ្លូវ​ជាតិ​លេខ ១A  មាន​លូ​ចំ​នួន ១០៤ និង​ប្រ​ព័ន្ធ​ប្រ​ឡាយ​ចំ​នួន ១១ សំ​ខាន់​គឺ​ទប់​ស្កាត់​ទឹក​ប្រៃ រក្សា​ទឹក​សាប​បម្រើ​ការ​ផលិត​ស្រូវ​សម្រាប់​អនុ​តំ​បន់​រក្សា​ទឹក​សាប​លំ​នឹង​របស់​ខេត្ត ទន្ទឹម​នឹង​នោះ ធ្វើ​និយត​កម្ម​ទឹក​ប្រ​កប​ដោយ​ភាព​ឈ្លាស​វៃ ដើម្បី​ផ្គត់​ផ្គង់​ទឹក​ប្រៃ​សម្រាប់​ការ​ចិញ្ចឹម​បង្កង នៅ​អនុ​តំ​បន់​បង្វែរ​ផលិត​កម្ម​របស់​ខេត្ត។

ប្រ​ព័ន្ធ​លូ​ត្រូវ​បាន​កសាង​ដើម្បី​នាំ​ទឹក​បម្រើ​ការ​ផលិត​បាន​ល្អ​ជូន​ប្រ​ជា​ជន។

ជា​មួយ​នឹង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ទាំង​ពីរ​នេះ ក្នុង​អំ​ឡុង​ពេល​រដូវ​ប្រាំង ដែល​ជា​ចំ​ណុច​ខ្ពស់​នៃ​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ ផ្នែក​កសិ​កម្ម​បាន​បង្កើត​កាល​បរិច្ឆេទ​គ្រប់​គ្រង​ទឹក​តាម​ខែ​និង​តាម​រដូវ​ដោយ​ផ្អែក​លើ​ភាព​ជាក់​ស្ដែង ដើម្បី​បម្រើ​ព្រមៗ​គ្នា​នៅ​តំ​បន់​ផលិត​ទាំង​ពីរ។ លោក​ពូ​ដង​ហ្វាង​អែម នៅ​ឃុំ​និញ​ក្វើយ A ស្រុក​ហុង​យ៉ឹង ឱ្យ​ដឹង៖ “ទោះ​បី​ឋិត​ក្នុង​ចំ​ណុច​ខ្ពស់​នៃ​រដូវ​ប្រាំង​ក៏​ដោយ ប៉ុន្តែ​ទឹក​សាប​សម្រាប់​បម្រើ​ការ​ផលិត​ត្រូវ​បាន​ធា​នា។ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​តែង​ត្រួត​ពិ​និត្យ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រ​ចាំ និង​ផ្ដល់​ព័ត៌​មាន​ជា​បន្ត​បន្ទាប់​អំ​ពី​កម្រិត​ប្រៃ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ជ្រាប និង​ម្ចាស់​ការ​ក្នុង​ផលិត​កម្ម។ អា​ស្រ័យ​ហេតុ​ដូច្នោះ រដូវ​ប្រាំង​កន្លង​ហើយ ការ​ផលិត​ពូជ​ស្រូវ​ដាយ​ថើម ១,៥ ហិក​តា ផ្ដល់​ទិន្ន​ផល​បង្គួរ ហើយ​មិន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជ្រាប​ទឹក​ប្រៃ”។ លោក ង្វៀង​វ៉ាន់​ថើយ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហុង​យ៉ឹង ឱ្យ​ដឹង៖ “អា​ស្រ័យ​ភាព​ម្ចាស់​ការ​និង​បទ​ពិសោធន៍​ក្នុង​ការ​ងារ​គ្រប់​គ្រង​ទឹក ម្ល៉ោះ​ហើយ​ស្រូវ​រដូវ​ប្រាំង​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​ធា​នា មិន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជ្រាប​ទឹក​ប្រៃ។ បច្ចុប្បន្ន ស្រុក​បន្ត​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព លូ​បែង​ចែក​ទឹក​ប្រៃ - ទឹក​សាប​បម្រើ​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ទឹក​ប្រៃ - ទឹក​សាប​ទាំង​ពីរ”។

តាម​ប្រ​សាសន៍​លោក លឺវ​ហ្វាង​លី នា​យក​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ខេត្ត​បាក​លីវ បាន​ឱ្យ​ដឹង បច្ចុប្បន្ន ស្ថាន​ភាព​ជ្រាប​ទឹក​ប្រៃ​កើត​ឡើង​ជា​ប្រ​ចាំ​និង​បន្ត​បន្ទាប់។ ព្រោះ​ហេតុ​ដូច្នោះ ផ្នែក​បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នានា​ក្នុង​ការ​កសាង​អនុ​តំ​បន់​ផលិត ដើម្បី​ម្ចាស់​ការ​ជាង​ទៀត​ក្នុង​ផែន​ការ​បង្ការ​គ្រោះ​រាំង​ស្ងួត​និង​ទឹក​ប្រៃ ធា​នា​ផលិត​កម្ម​ជូន​ប្រ​ជា​ជន។ អា​ស្រ័យ​ភាព​ម្ចាស់​ការ​ក្នុង​ការ​អនុវត្ត​ល្អ​កាល​បរិច្ឆេទ​រដូវ​កាល និង​ការ​គិត​គូរ​យ៉ាង​សម​ស្រប​នៃ​ការ​ផលិត​សម្រាប់​តំ​បន់​ទឹក​ប្រៃ  ទឹក​សាប ទើប​ប្រ​ជា​ជន​លំ​នឹង​ចិត្ត​ក្នុង​ផលិត​កម្ម លំ​នឹង​ជីវ​ភាព៕

                                  យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ