មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/05/2025 - 07:52

ភាព​ផ្លាស់​ថ្មី​នៅ​ភូមិ​ស្រុក​ទិញ​បៀង 

ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក និង​ការ​ខិត​ខំ​ឈាន​ឡើង តាម​រយៈ​កម្លាំង​ពល​កម្ម ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​រួម​ខេត្ត​ទិញ​បៀង ខេត្ត​អាង​យ៉ាង មាន​ការ​ប្ដូរ​ផ្លាស់​ច្រើន​សម​ស្រប​នឹង​ការ​អភិវឌ្ឍ​របស់​ភូមិ​ស្រុក។

គណៈ​កម្មា​ធិការ​បក្ស​ទី​រួម​ខេត្ត គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ទិញ​បៀង កៀរ​គរ​ប្រ​ភព​កម្លាំង​ជា​ច្រើន​ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ខ្មែរ។

ព្រះ​តេជ​ព្រះ​គុណ​ចៅ​ឃី ព្រះ​ចៅ​អធិ​ការ​វត្ត​ពោ​ធិវង្សា (ត្រាស់) មាន​ថេរ​ដី​កា៖ “ប៉ុន្មាន​ថ្ងៃ​មក​នេះ អា​ត្មា​ភាព​រួម​ជា​មួយ​នឹង​មា​មីង​ខ្មែរ​ចំ​ណុះ​ជើង​វត្ត​ត្រេក​អរ​ណាស់ រង់​ចាំ​ដល់​ថ្ងៃ​បើក​ការ​ដ្ឋាន​សាង​សង់​សា​លា​រៀន ៣ បន្ទប់។ នេះ​គឺ​ជា​មនោ​សញ្ចេត​នា​និង​ទឹក​ចិត្ត​ដ៏​ឧត្តុង្គ​ឧត្តម ជួយ​ប្អូនៗ​កុមារ​ជា​ជន​ជាតិ​ខ្មែរ មាន​សា​លា​រៀន​ថ្មី​រឹង​មាំ ងាយ​ស្រួល​ដើម្បី​រៀន​អក្សរ​ខ្មែរ។ មុន​នេះ ប្អូនៗ រៀន​នៅ​ក្នុង​រោង​បាយ ទី​ធ្លា​ទំ​នេរ មាន​ពេល​ខ្លះ​រៀន​នៅ​ខ្ទម​ស្លឹក​សង់​បណ្តោះ​អា​សន្ន។ ហេតុ​នោះ នៅ​ពេល​ដែល​សមា​គម​សប្បុ​រស​ធម៌​វត្ត​តឿង​ង្វៀង មក​ជួយ​សង់​សា​លា​រៀន មា​មីង​អ្នក​ណា​ក៏​ត្រេក​អរ​ដែរ ពិ​សេស​ប្អូនៗ​កុ​មារ”។

ជីវ​ភាព​សេដ្ឋ​កិច្ច​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីរួម​ខេត្ត​ទិញ​បៀង ពី​មួយ​ថ្ងៃ​
ទៅមួយថ្ងៃកាន់តែរីកចម្រើន។

ជា​យុវ​តីខ្មែរ​ដែល​កំ​ពុង​ស្វែង​រក​ចំ​ណេះ​ដឹង ប្អូន​នាង​លៀង (សិស្ស​វិទ្យា​ល័យ​ស្វឹង​តូ) រីក​រាយ​ពេល​មក​ចូល​រួម​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​សា​លា​រៀន ក្នុង​វត្ត។ ប្អូន​នាង​លៀង ឱ្យ​ដឹង៖ “បន្ទប់​រៀន​ថ្មី​សម្រាប់​យុវ​ជន សិស្ស​ខ្មែរ​ដើម្បី​អភិ​រក្ស​ភា​សា អក្សរ​សាស្ត្រ​របស់​ជន​ជាតិ។ នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ ក្នុង​ទូ​ទាំង​សង្គម​ចំ​ពោះ​ការ​រៀន​សូត្រ​របស់​ជន​ជាតិ​ភាគ​តិច​ជា​ជន​ជាតិ​ខ្មែរ។ ប្អូនៗ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​ល្អ ដើម្បី​ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក”។

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល ២០២១ - ២០៣០; ដំ​ណាក់​កាល​ទី ១ គឺ​ចាប់​ពី ២០២១​-២០២៥ ទិញ​បៀង​ត្រូវ​បាន​បែង​ចែក​ប្រ​ភព​ទុន​វិនិ​យោគ​របស់​រដ្ឋ ដោយ​ទឹក​ប្រាក់​ជាង ៤៨ ពាន់​លាន​ដុង ដើម្បី​អនុវត្ត​គម្រោង​ឧបត្ថម្ភ​លំ​នៅ​ឋាន ដី​សង់​លំ​នៅ​ឋាន ដី​ផលិត​កម្ម ទឹក​ប្រើ​ប្រាស់​ដល់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ រួម​ជា​មួយ​គម្រោង​ផ្សេងៗ​ដែល​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផង។ ជាក់​ស្តែង បាន​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក ៦ ខ្សែ ឧបត្ថម្ភ​សាង​សង់​ផ្ទះ ១៣៤ គ្រួ​សារ ឧបត្ថម្ភ​ដី​សង់​ផ្ទះ​និង​សាង​សង់​ផ្ទះ ១៧ គ្រួ​សារ; សំ​ណង់​គមនា​គមន៍​ជន​បទ​ចំ​នួន ១២ សាង​សង់​ថ្មី និង​ជួស​ជុល​សា​លា​រៀន​គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង ២៩,៣ ពាន់​លាន​ដុង។ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ទិញ​បៀង ក៏​បាន​រំសាយ​ថវិកា ៧,៨ ពាន់​លាន​ដុង ពី​ប្រ​ភព​ទុន​អា​ជីវ​កម្ម​សម្រាប់​គម្រោង​ផ្សេងៗ​ចំ​ណុះ​កម្ម​វិធី។

“យើង​ខ្ញុំ​នឹង​បន្ត​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ប្រ​ភព​ថវិកា​វិនិ​យោគ​តាម​រយៈ​កម្ម​វិធី ដើម្បី​ឧបត្ថម្ភ​មា​មីង​ខ្មែរ​លើក​ស្ទួយ​ជីវ​ភាព។ ក្នុង​នោះ សហ​ការ​ស្អិត​ល្មួត ព្រមៗ​គ្នា​រវាង​ភូមិ​ភាគ​ជា​មួយ​ថ្នាក់​ខេត្ត និង​រវាង​កា​រិយា​ល័យ គណៈ ផ្នែក អង្គ​ការ​មហា​ជន ជា​មួយ​ថ្នាក់​ឃុំ សង្កាត់ ជួយ​ដល់​កម្ម​វិធី​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​កើន​ឡើង​ជា​លំ​ដាប់ ដើម្បី​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​រួម​ខេត្ត​ទិញ​បៀង​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ” - ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ទិញ​បៀង ផាម​វ៉ាន់​ភុក បាន​គូស​បញ្ជាក់​ដូច្នេះ៕

   យោង​កា​សែត​អាង​យ៉ាង - លី​សៀ

ចែករំលែកអត្ថបទ