ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/05/2025 - 07:46

ខេត្ត​គៀង​យ៉ាង

រំសាយ​ទុន​វិនិយោគ​អភិវឌ្ឍន៍ កម្ម​វិធី​ សម្រេច​ជាង ៥,៤ ពាន់​លាន​ដុង 

យោង​តាម​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង គិត​ដល់​ដំ​ណាច់​ខែ​មេ​សា ឆ្នាំ ២០២៥ ខេត្ត​គៀង​យ៉ាង បាន​រំសាយ​ទុន​វិនិ​យោគ​អភិវឌ្ឍន៍​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច (ហៅ​កាត់​ថា កម្ម​វិធី) ជាង ៥,៤ ពាន់​លាន​ដុង សម្រេច ១០% បើ​ប្រៀប​ធៀប​នឹង​ផែន​ការ​ដើម​ទុន​សរុប​សម្រាប់​ឆ្នាំ ២០២៥ គឺ​ជាង​៥៤,៩​ពាន់​លាន​ដុង។ ក្រៅ​ពី​នោះ តាម​សេចក្ដី​សម្រេច​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ថវិកា​មជ្ឈិម​បាន​បំ​ពេញ​បន្ថែម​លើ​គ្រោង​ថវិកា​ចំ​ណាយ​ប្រ​ចាំ​ឆ្នាំ ២០២៥ សម្រាប់​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ​នានា​អនុវត្ត​កម្ម​វិធី​នេះ ដោយ​ថវិកា​បែង​ចែក​សម្រាប់​ខេត្ត​គៀង​យ៉ាង​សរុប​ជាង ៧៦,៥ ពាន់​លាន​ដុង។

អនុវត្ត​គម្រោង ១ នៃ​កម្ម​វិធី ខេត្ត​គៀង​យ៉ាង​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​
ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ។

នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា យ័ញ​ថា ឱ្យ​ដឹង៖ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​បច្ចុប្បន្ន ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​នៅ​ជួប​លំ​បាក​មួយ​ចំ​នួន។ ខែ​ឧសភា ​ឆ្នាំ​២០២៥ មន្ទីរ​ជន​ជាតិ​និង​សាស​នា នឹង​លើក​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ដាក់​ចេញ​ផែន​ការ​អនុ​វត្ត​កម្ម​វិធី; សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​និង​ភូមិ​ភាគ​ដែល​ពាក់​ព័ន្ធ ដើម្បី​បូក​សរុប​តម្រូវ​ការ​ទុន​បុព្វ​ហេតុ​ឆ្នាំ​២០២៥; ព្រម​ជា​មួយ​នោះ សំ​ណើ​ផែន​ការ​កែ​សម្រួល​ទុន​បុព្វ​ហេតុ​រវាង​គម្រោង អនុ​គម្រោង ចំ​ណុះ​ផែន​ការ​ទុន​រយៈ​ពេល​វែង៕

 យោង​តាម​កា​សែត​គៀង​យ៉ាង - បក​ប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ