ដើម្បីឧបត្ថម្ភដល់កម្មាភិបាលកងកម្លាំងប្រចាំការនិងកងកម្លាំងកំណែនបម្រុង មានស្ថានភាពលំបាក អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងក្នុងជីវភាព គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ ខេត្តត្រាវិញ បានចលនាកងកម្លាំងប្រចាំការនិងកងកម្លាំងកំណែនបម្រុងចូលរួមវិភាគទានបង្កើតមូលនិធិទុនផលិតកម្មបង្វិលជុំ ដោយមិនគិតការប្រាក់ដល់កងកម្លាំងប្រចាំការនិងកងកម្លាំងកំណែនបម្រុងអភិវឌ្ឍសេដ្ឋកិច្ច។ បច្ចុប្បន្ន ទម្រង់នេះបានពង្រីកប្រសិទ្ធភាព។

លោកសើុងវ៉ូវ អនុប្រធានសមាគមអតីតយុទ្ធជនឃុំភឿកហាវ។
លោកវរសេនីយ៍ទោ ផាមទ្រឿងសើុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ ឱ្យដឹង៖ “ដើម្បីឧបត្ថម្ភកងកម្លាំងប្រចាំការនិងកងកម្លាំងកំណែនបម្រុង ជួបលំបាករបស់អង្គភាពអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លំនឹងជីវភាព ស្ងប់អារម្មណ៍បម្រើការងារនៅឆ្នាំ ២០១៥ អង្គភាពបានបង្កើតទម្រង់រួមវិភាគទានមូលនិធិទុនផលិតកម្មបង្វិលជុំដោយមិនគិតការប្រាក់ដើម្បីឧបត្ថម្ភកងកម្លាំងប្រចាំការ និងកងកម្លាំងកំណែនបម្រុង ជួបលំបាកខាងដើមទុនអភិវឌ្ឍសេដ្ឋកិច្ច។ កម្រិតរួមវិភាគទានទុន ឧបត្ថម្ភចំពោះកងកម្លាំងប្រចាំការ (ថ្នាក់វរសេនីយ៍ ៧០.០០០ ដុង/ខែថ្នាក់អនុសេនីយ៍ ៥០.០០០ ដុង/ខែ); កងកម្លាំងកំណែនបម្រុងក្នុងសមមិត្ត ម្នាក់ៗ ៣០.០០០ ដុង/ត្រីមាស។ ដោយកម្រិតឧបត្ថម្ភ គឺ ១៥ លានដុង/ម្នាក់ រយៈពេលសងដើមទុនគឺ ២ ឆ្នាំ ដើម្បីផ្ទេរទៅសមមិត្តដទៃទៀត។ បច្ចុប្បន្ន មូលនិធិប្រមូលប្រាក់បានជាង ២០៦ លានដុង ចាប់តាំងពីអនុវត្តទម្រង់នេះ បច្ចុប្បន្នបានជួយឧបត្ថម្ភដល់សមមិត្ត ១៤ នាក់។ តាមរយៈការត្រួតពិនិត្យទម្រង់ សមមិត្តម្នាក់ៗដែលបានឧបត្ថម្ភទុន ក៏បានយកទៅអនុវត្តល្អក្នុងការចិញ្ចឹមសត្វ ដាំដំណាំ បង្កើតប្រាក់ចំណូលលំនឹងដល់គ្រួសារជម្នះលំបាកជាបណ្ដើរៗ ឈានឡើងក្នុងជីវភាព។

អាស្រ័យមូលនិធិដើមទុនផលិតកម្មបង្វិលជុំរបស់បញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ លោកសើុងវ៉ូវ មានដើមទុនពង្រីកហ្វូងគោ ជីវភាពគ្រួសារបានលំនឹង។
លោកសើុងវ៉ូវ អនុប្រធានសមាគមអតីតយុទ្ធជនឃុំភឿកហាវ ស្រុកចូវថាញ់ ឱ្យដឹង៖ “បន្ទាប់ពីអនុវត្តសម្រេចកាតព្វកិច្ចយោធា ខ្ញុំរំសាយពីកងទ័ពនៅឆ្នាំ ២០១៤។ ដោយមូលនិធិទុនផលិតកម្មបង្វិលជុំ ខ្ញុំក៏បានបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ ឧបត្ថម្ភប្រាក់ ១៥ លានដុង បូករួមទាំងទឹកប្រាក់ដែលរដ្ឋឧបត្ថម្ភចំនួន ២៤ លានដុង ខ្ញុំទិញគោមេបាន ៤ ក្បាល ។ ពេលអនុវត្តទម្រង់ចិញ្ចឹមគោមេ ដោយសារខ្ញុំធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនអំពីការចិញ្ចឹមដែលឃុំសហការជាមួយផ្នែកជំនាញរៀបចំឡើង ម៉្លោះហើយ ការថែទាំគោមេមានភាពងាយស្រួលជាងគ្រួសាររបស់ខ្ញុំប៉ាន់ស្មានរកបានប្រាក់ចំណូលប្រហែល ៤០ លាន ដុងក្នុងមួយឆ្នាំ។ សម្រាប់ខ្ញុំចិញ្ចឹមគោមានប្រសិទ្ធភាពជាង បើប្រៀបនឹងចិញ្ចឹមសត្វដទៃ ពីព្រោះប្រភពចំណីងាយស្រួលរក ចំណាយប្រាក់តិច បង្ការជំងឺបានល្អ ជំងឺរាតត្បាតក៏តិចជាងបើប្រៀបនឹងសត្វចិញ្ចឹមដទៃ។ បច្ចុប្បន្ន គ្រួសារខ្ញុំក៏បើកហាងលក់គ្រឿងទេស។ ជាមួយនឹងទម្រង់ខាងលើ គ្រួសារខ្ញុំរកបានប្រាក់ចំណេញជាង ៦០ លាន ដុងជារៀងរាល់ឆ្នាំ ជីវភាពគ្រួសារមានលំនឹង ខ្ញុំស្ងប់អារម្មណ៍បំពេញការងារបានល្អផងដែរ”។
ទម្រង់រួមវិភាគទានមូលនិធិទុនផលិតកម្មបង្វិលជុំ ដោយមិនគិតការប្រាក់ ដើម្បីជួយកងកម្លាំងប្រចាំការនិងកងកម្លាំងកំណែនបម្រុងជួបលំបាកក្នុងការបុលទុនដើម្បីអភិវឌ្ឍផលិតកម្ម ថ្វីដ្បិតតែប្រភពទុនឧបត្ថម្ភនៅមានកម្រិតក៏ដោយ ប៉ុន្តែសំខាន់ត្រង់ថា ឧបត្ថម្ភបានទាន់ពេលបង្កជាកម្លាំងចលករដល់សមមិត្តក្នុងបញ្ជាការដ្ឋានយោធា ដែលមានស្ថានភាពសេដ្ឋកិច្ចលំបាក មានកម្លាំងចិត្តដើម្បីឈានឡើង រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ពេលសេដ្ឋកិច្ចលំនឹង សមមិត្តគ្រប់រូបក៏ស្ងប់អារម្មណ៍អនុវត្តភារកិច្ច រួមចំណែកការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនិងការពារជីវភាពសុខសាន្តជូនប្រជាជន។
លោកវរសេនីយ៍ឯកបម្រុង ផាមទ្រឿងសើុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ ឱ្យដឹង៖ “នាពេលខាងមុខ បញ្ជាការដ្ឋានយោធាស្រុក បន្តពង្រីកទម្រង់ បង្កើនចំនួនមុខសញ្ញា និងចំនួនទឹកប្រាក់ឧបត្ថម្ភ ទន្ទឹមនឹងនោះ បន្តរក្សាលំនឹងភាគកម្រិតចាកភាពក្រីក្រចំពោះសមមិត្តដែលបានឧបត្ថម្ភ”៕
សើុងម៉ាល័យ- ប្រែសម្រួល៖ ទីទុយ