លោកគឹមត្រឹង នៅភូមិយ៉ុងកាវ ឃុំង៉ុកបៀង ស្រុកថ្កូវ ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។ មាមីងខ្មែរនៅទីនេះអ្នកណាគោរពរាប់អានគាត់ដែរ។

លោកគឹមត្រឹង ពិនិត្យប្រព័ន្ធស្រោចស្រពដំណាំពោតរបស់គ្រួសារ។
ជាមួយនឹងតួនាទីជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ លោកគឹមត្រឹង ជាគំរូឈានមុខក្នុងការអប់រំសមាជិកក្នុងគ្រួសារ ខ្នះខ្នែងពលកម្មផលិត រៀនសូត្រនិងរស់នៅគោរពច្បាប់ លើកកម្ពស់តម្លៃពលកម្ម។ល។ ពេលភូមិភាគចលនាបង្កើតក្រុមសហការដាំដំណាំ គាត់ត្រូវបានតែងតាំងធ្វើជាប្រធាន។ ក្នុងនាមជាប្រធានក្រុមដាំដំណាំ គាត់តែងឈានមុខក្នុងការបង្វែររចនាសម្ព័ន្ធផលិតកម្ម។
លោកគឹមត្រឹង ចែករំលែក៖ “ក្រោយពីទទួលបានចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេសក្នុងការបង្កបង្កើនផល ខ្ញុំឆ្លៀតយកផ្ទៃដីរបស់គ្រួសារដើម្បីដាំពោត។ ចំណែកផ្ទៃដីសមស្របសម្រាប់ការផលិតស្រូវ ខ្ញុំធ្វើស្រែ ៣ រដូវក្នុងមួយឆ្នាំ។ បច្ចុប្បន្ន គ្រួសារខ្ញុំមានផ្ទៃដីផលិតស្រូវ ៣ ហិកតា ផ្ទៃដីដាំពោត ០,៥ ហិកតា។ រៀងរាល់ឆ្នាំ ផ្តើមពីទម្រង់ផលិតស្រូវនិងដាំពោត គ្រួសារខ្ញុំរកបានប្រាក់ចំណូលប្រមាណ ៣៥០ លានដុង ក្រោយពីទូទាត់នៅចំណេញប្រមាណ ២៧០ លានដុង។ ចំណែកអនុផលពីដំណាំស្រូវនិងពោត គ្រួសារខ្ញុំចិញ្ចឹមគោមេ ៧ ក្បាល; ចិញ្ចឹមជ្រូកសាច់ ជារៀងរាល់ឆ្នាំ រកបានប្រាក់ចំណូលប្រមាណ ៥០ លានដុងពីការលក់កូនគោនិងជ្រូកសាច់ផងដែរ។ ជាមួយទម្រង់ដាំដុះនិងចិញ្ចឹមសត្វដូចពោលខាងលើ គ្រួសារខ្ញុំរកបានប្រាក់ចំណូលប្រមាណ ៣២០ លានដុង/ឆ្នាំ”។

លោក គឹមត្រឹងកំពុងថែទាំដំណាំពោតរបស់គ្រួសារ។
ក្នុងនាមជាអ្នកមានប្រជាប្រិយ គាត់តែងអញ្ជើញចូលរួមក្នុងការងារសម្របសម្រួលនៅមូលដ្ឋាន ជួយកាត់បន្ថយករណីបណ្តឹងរំលងថ្នាក់ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ។ ចាប់ពីឆ្នាំ ២០២៤ មកទល់បច្ចុប្បន្ន គាត់ចូលរួមសម្របសម្រួលជោគជ័យបាន ៥ ករណី បញ្ជូនទៅថ្នាក់លើដោះស្រាយជាបន្ត ១ ករណី។
លោកថាច់ងី ប្រធានភូមិយ៉ុងកាវ ឱ្យដឹង៖ “លោកគឹមត្រឹង ជាអ្នកមានប្រជាប្រិយ ជាបក្ខជនជាសមាជិកសមាគមអតីតយុទ្ធជន និងជាគំរូកសិករផលិតធ្វើអាជីវកម្មពូកែ។ គាត់ពង្រីកតួនាទីរបស់ខ្លួន “និយាយប្រជាជនជឿទុកចិត្ត ធ្វើប្រជាជនយកគំរូតាម” អនុវត្តល្អការរៀនសូត្រនិងធ្វើតាមគំរូឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ រក្សាគុណសម្បត្តិ “កងទ័ពអ៊ំហូ”។ គាត់មានកិត្តិយសបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ដោយសម្រេចបានស្នាដៃជាច្រើនក្នុងការរួមចំណែកនៅភូមិភាគ”៕
សើុងម៉ាល័យ-មុនី