ល្អាងភ្នំថាច់ដុង នៅទាំងមានឈ្មោះហៅថា វឹងសើុង ជាផែនថ្មកំបោរ Pecmi ដ៏ធំសម្បើមលើភ្នំខ្សាច់ Đêvôn-cacbon (កម្ពស់ ១០ ម៉ែត្រ) ស្ថិតនៅក្បែរផ្លូវហាតៀងទៅកម្ពុជា។




រូបភាពមួយចំនួននៅល្អាងភ្នំថាច់ដុង។
តាមសម្ដីអ្នកស្រុក ថាច់ដុង មានអត្ថន័យថា ល្អាងថ្មលេបពពក ហើយក៏ជាបទកំណាព្យមានចំណងជើងហាតៀងថាបកាញ់ ឃុកវិញ របស់អ្នកនិពន្ធម៉ាកថៀងតឺ។ បទកំណាព្យបានពណ៌នាពីសម្រស់ព្រៃភ្នំថាច់ដុង ជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានដ៏ស្រស់ស្អាតគួរជាទីមនោរម្យរបស់ទឹកដីហាតៀង (ពីដើម) បច្ចុប្បន្ន ស្ថិតនៅសង្កាត់មីឌឹក ក្រុងហាតៀង ខេត្តគៀងយ៉ាង។ ប្រសិនភ្ញៀវទេសចរចេញដំណើរពីមជ្ឈមណ្ឌលក្រុងហាតៀង តាមផ្លូវកៅស៊ូឆ្ពោះទៅព្រំដែនទិសនិរតី ប្រហែល ៣ គីឡូម៉ែត្រ នឹងទៅដល់ល្អាងភ្នំថាច់ដុង ស្ថិតនៅក្បែរផ្លូវលើភ្នំមានដើមឈើគ្មានស្លឹកនិងស្មៅជាច្រើន។ ប្រសិនបើភ្ញៀវទេសចរមកកាន់ទីនេះនៅរដូវវស្សា ដើមឈើគ្មានស្លឹកទាំងនោះលូតលាស់ខៀវខ្ចីពីជើងភ្នំដល់កំពូល។ ចាប់តាំងពីទទួលបានការយកចិត្តទុកដាក់វិនិយោគ ល្អាងភ្នំថាច់ដុង ងាយស្រួលឡើងចុះជាង។ ភ្ញៀវទេសចរដើរឡើងតាមកាំជណ្ដើរនឹងទៅដល់ល្អាងភ្នំខ្ពស់និងធំទូលាយដោយមានអាចុតសិលាមានរូបសណ្ឋានប្លែកៗគួរឱ្យគយគន់។ នៅទីនោះ មានច្រកល្អាងមួយចុះទៅក្រោមដី ក្នុងល្អាងមានកម្អែលថ្មមើលទៅដូចរូបស្ត្រីឈរលើជញ្ជាំងថ្មបញ្ឈរ។ នេះគឺជារូបភាពបានចារក្នុងរឿងព្រេងនិទានថាច់សាញ់ច្បាំង នឹងយក្ស។ ក្រៅពីនោះ នៅក្នុងល្អាងនេះក៏មានវត្តបុរាណតៀងសើុង។ តាមការនិទានតៗគ្នាមក មុននឹងបង្កើតវត្តនេះឡើង ទីនេះគឺជាអាស្រមរបស់តាបសហ្វិញផុងចើងញើង (ក្រោយមកសាងផ្នួសក្នុងព្រះពុទ្ធសាសនា ទើបមាននាមថា ព្រះឧបជ្ឈាយ៍ ហ្វិញផុង)។ អាស្រ័យមានច្រកល្អាងភ្នំនៅខាងលើចំនួន ២ (ច្រកខាងកើតនិងច្រកខាងលិច) ដូច្នេះក្នុងល្អាងត្រជាក់ ហើយភ្ញៀវទេសចរ អាចមើលឃើញទិដ្ឋភាពជុំវិញ ច្រកទ្វារព្រំដែនសាសៀនិងឆ្នេរសមុទ្រម៉ូយណាយពីចម្ងាយដ៏ស្រស់ស្អាត...។
ដើមឈើធំៗនៅជាយភ្នំក៏ជា “លក្ខណៈពិសេស” សម្រាប់ភ្ញៀវមកកម្សាន្តនៅរដូវក្តៅ ដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ។ អាស្រ័យហេតុនេះ ការធ្វើសេវាជួញដូរបម្រើភ្ញៀវទេសចរនៅទីនេះក៏កាន់តែមានភាពងាយស្រួលផងដែរ។ បងស្រី នាងសុខរុន នៅស្រុកទ្រីតូង ខេត្តអាងយ៉ាង នាំគ្រួសារមកកម្សាន្តនៅល្អាងភ្នំថាច់ដុង ឱ្យដឹង៖ “កូនប្រុសខ្ញុំរៀនអនុវិទ្យាល័យ ធ្លាប់អានរឿងថាច់សាញ់-លីថុង ហើយនិយាយឱ្យប្អូនស្រីស្តាប់។ កូនៗខ្ញុំពីរនាក់ប៉ងមកកម្សាន្តល្អាងភ្នំថាច់ដុង ហេតុនេះ ទើបខ្ញុំនឹងគ្រួសារនាំកូនមកលេង ពីព្រោះផ្លូវពីទីប្រជុំជនទ្រីតូង ទៅហាតៀងក៏ជិត។ ទៅមកវិលល្អាច អាស្រ័យមានដើមឈើធំៗជុំវិញល្អាងភ្នំ យើងខ្ញុំសម្រាកពេលថ្ងៃក្រោមម្លប់ឈើក៏ត្រជាក់ស្រួល។ បានមកទស្សនាផ្ទាល់កូនៗខ្ញុំសប្បាយចិត្តខ្លាំងណាស់”។ រដូវក្តៅ ទឹកត្នោតលក់ដាច់បំផុត។ បងស្រីធីយៅ នៅសង្កាត់មីឌឹក ឱ្យដឹង៖ “ខ្ញុំលក់ភេសជ្ជៈគ្រប់ប្រភេទ ក្នុងនោះ មានភេសជ្ជៈទឹកត្នោតគឺលក់ដាច់បំផុត ពីព្រោះភ្ញៀវពេញនិយម”៕
ហាថាញ-មុនី