18/04/2025 - 15:36

រឿង​រ៉ាវ​សាមញ្ញៗ​អំ​ពី​ការ​រៀន​សូត្រ​តាម​អ៊ំ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ

រៀនសូត្រតាមអ៊ំ ដើម្បីគិតគូរជូនប្រជាជនបានល្អជាង 

ប៉ុន្មាន​ឆ្នាំ​កន្លង ការ​ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​​ឧត្តមគតិ សីល​ធម៌ ឥរិយា​បថ​ហូ​ជី​មិញ បន្ត​ការ​រីក​សាយ​ភាយ​ស៊ី​ជម្រៅ​យ៉ាង​ទូ​លំ​ទូលាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ មិន​ធំ​ធេង មិន​ស្មុគ​ស្មាញ ជន​រួម​ជាតិ​ខ្មែរ​រៀន​សូត្រតាម​អ៊ំ តាម​រយៈ​ការ​ងារ​សា​មញ្ញៗ​ជាក់​ស្តែង​ប្រ​ចាំ​ថ្ងៃ។ អ្វីៗ​ទាំង​អស់ ដើម្បី​កែ​លម្អ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព រួម​ចំ​ណែក​កសាង​មនុស្ស កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ….។

បងសើុងរឿ

បង​សើុង​រឿ បច្ចុប្បន្ន​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង។ គិត​មក​ដល់​ចុង​ឆ្នាំ ២០២៤ បងសើុង​រឿ ត្រូវ​បាន​បក្ខ​ភាគ​ឃុំ​ដុង​ថាញ់ វាយ​តម្លៃ​សម្រេច​ភារ​កិច្ច​ឆ្នើម ៥ ឆ្នាំ​បន្ត​បន្ទាប់ ។

យោង​តាម​លោក ផាង​ថាញ​ង៉ន អនុ​លេ​ខា​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដុង​ថាញ់ បង​សើុង​រឿ តែង​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ និង​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​ថ្នាក់​លើ​បាន​ប្រ​គល់។ ជា​អ្នក​នៅ​នឹង​ភូមិ ស្រុក កើត​នៅ​ភូមិ​ចម​ត្រែ ម៉្លោះ​ហើយ បង​រឿ តែង​ក្តាប់​ច្បាស់​ភូមិ​សាស្រ្ត និង​យល់​ពី​ជន​រួម​ជាតិ។ ដោយ​សារ​គាត់​តែង​យក​ចិត្ត​ទុក​ដាក់ ច្បាម​ខ្ជាប់​មូល​ដ្ឋាន និង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន ទើប​បង​រឿ​បាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​នឹង​ភូមិ​សាស្រ្ត​ជឿ​ទុក​ចិត្ត និង​ស្រ​ឡាញ់​រាប់​អាន។ ដើម្បី​បញ្ជាក់​ប្រ​សាសន៍​របស់​លោក​ង៉ន នៅ​ឯកា​រិយា​ល័យ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ មាន​ចាស់​ៗ ជា​ច្រើន​តែង​តែ​មក​រក​លោក​រឿ​ជា​រឿយៗ។ ជា​មួយ​អ្នក​ណា​ក៏​ដោយ បង​តែង​ស្វា​គមន៍​រាក់​ទាក់ និង​ផ្តល់​ការ​ណែ​នាំ​ច្បាស់​លាស់ នៅ​ពេល​ដែល​ប្រ​ជា​ជន និយាយ​ពី​តម្រូវ​ការ​របស់​ខ្លួន។ បង​រឿ ឱ្យ​ដឹង៖ “មាន​បង​ប្អូន​ជា​ច្រើន​នៅ​ក្នុង​ការិ​យា​ល័យ​បាន​ប្រាប់​ខ្ញុំ បើ​មាន​ប្រ​ជា​ជនត្រូវ​ការ​ប្រាប់​ឱ្យ​ចុះ​ទៅ​បន្ទប់​ដើម្បី​ពួក​គេ​ណែ​នាំ ព្រោះ​ខ្ញុំ​ក៏​មាន​ការ​ងារ​ច្រើន​ដែល​ត្រូវ​ធ្វើ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​ខិត​ខំ​បន្តិច​ទៀត​ដើម្បី​ជួយ​ប្រ​ជា​ជន! ប្រ​ជា​ជន មាន​អា​យុស្រ​បាល​នឹង​ខ្ញុំ យល់​ភា​សា​វៀត​ណាម​ងាយ​ស្រួល​ណែ​នាំ ចំ​ណែក​ប្រ​ជា​ជន​មាន​អា​យុ​ចាស់​នៅ​ក្នុង​ភូមិ មិន​សូវ​ចេះ​និយាយ​ភា​សា​វៀត​ណាម​ទេ ដូច្នេះ​ហើយ​ខ្ញុំ​តែង​តែ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ជា​ភា​សា​ខ្មែរ ដើម្បី​ឱ្យ​មា​មីង​ងាយ​យល់”។

 ​  បងសើុង​រឿ រួម​ជា​មួយ​នឹង​សប្បុ​រស​ជន​ជូន​អំ​ណោយ​ដល់​មា​មីង​នៅ​ឃុំ​ដុង​ថាញ់។

អ្នក​មីង ថាច់​ធី​បាច់ នៅ​ភូមិ​ថុង​ហ្វា ២ មាន អា​យុ ៧៥ ឆ្នាំ មាន​ស្ថាន​ភាព​លំ​បាក ម៉្លោះ​ហើយ​គ្រួ​សារ​អ្នក​មីង​តែង​ស្ថិត​ក្នុង​បញ្ជី​ឧបត្ថម្ភ​របស់​ភូមិ​ភាគ ។ អ្នក​មីង​បាច់ ឱ្យ​ដឹង៖ “ក្មួយ​រឿ មក​ផ្ទះ​ខ្ញុំ​ហៅ​ខ្ញុំ​ឱ្យ​ទៅ​ទទួល​អំ​ណោយ។ ពេល​ណា​ខ្ញុំ​ទៅ​មិន​បាន ក្មួយ​ប្រុស​យក​អំ​ណោយ​មក​ឱ្យ​ខ្ញុំ​ដល់​ផ្ទះ​តែ​ម្តង។ គ្មាន​ថា​ថ្ងៃ​បុណ្យ​ទាន​ម្តង​ណា​ដែល​ក្មួយ​រឿ​ភ្លេច​ចំ​ណែក​របស់​ខ្ញុំ​នោះ​ទេ។ នៅ​ពេល​ណា​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ឯក​សារ​ណា​មួយ ខ្ញុំ​តែង​មក​ជួប​ក្មួយ​ដើម្បី​ឱ្យ​ក្មួយ​ណែ​នាំ​ថា​ត្រូវ​ជួប​អ្នក​ណា ដើម្បី​បង្ហើយ​ឯក​សារ​ឱ្យ​បាន​ឆាប់។ មិន​ចំ​ពោះ​តែ​ខ្ញុំ​ម្នាក់​ដែល​ក្មួយ​រឿ​ទទួល​ជួយ​ប៉ុណ្ណោះ​ទេ នៅ​ភូមិ​នេះ អ្នក​ណា​ក៏​ជឿ​ជាក់​និង​ស្រ​ឡាញ់​ក្មួយ​ទាំង​អស់”។

នៅ​ពេល​ថ្នាក់​លើ​ប្រ​គល់​ឱ្យ​ទទួល​បន្ទុក​ផ្នែក​សេដ្ឋ​កិច្ច - វប្ប​ធម៌​របស់​ឃុំ បង​សើុង​រឿ បាន​កំ​ណត់​ផែន​ការ​ជាក់​លាក់​ប្រ​ចាំ​ខែ​ត្រី​មាស និង​ឆ្នាំ ហើយ​តាម​ដាន​យ៉ាង​ជិត​ដិត​នូវ​សកម្ម​ភាព​របស់​អង្គ​ភាព​នី​មួយៗ។ អា​ស្រ័យ​ហេតុ​នោះ នៅ​ពេល​ដែល​អង្គ​ភាព​ដែល​បង​ទទួល​បន្ទុក​ជួប​ការ​លំ​បាក​អ្វី បង​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភ្លាម ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល និង​មាន​ប្រ​សិទ្ធ​ភាព។ ចាប់​ពី​ពេល​នោះ​មក ការ​ងារ​ដែល​បង​រឿ​ទទួល​បន្ទុក ដូច​ជា៖ កៀរ​គរ​ក្មួយៗ​ឱ្យ​ចូល​សា​លា ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន សន្តិ​សុខ​ការ​ពារ​ប្រ​ទេស…សុទ្ធ​តែ​ទទួល​បាន​លទ្ធ​ផល​ល្អ។ តួ​យ៉ាង​ដូច ចលនា​ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទីល​នៅ​ឃុំ សម្រេច ៦ បទ​ដ្ឋាន​មាន ២៧/​២៧ ខ្លឹម​សារ​ចុះ​បញ្ជី និង​មាន ២.៧៩៨​/២.៨១៥ គ្រួ​សារ​សម្រេច​គ្រួ​សារ​វប្ប​ធម៌ ស្រូប​អត្រា ៩៩.៣៩%។ ឧទ្ទេស​នាម និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជន​ប្រ​ជា​ជន ៩៤៨/​៤៥០ នាក់ សម្រេច ២១០.៦%។ នី​ហរ័ណ​ពល​កម្ម​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស​បាន ១៧/​១៧ នាក់ សម្រេច ១០០% នៃ​ផែន​ការ។ ឃុំ ក៏​បាន​បើក ៤ ថ្នាក់ ត្បាញ​បន្ទោះ និង​កាត់​ដេរ​ឧស្សា​ហកម្ម ដោយ​មាន​សិស្ស​ចូល​រៀន ១០៥/​៧០ នាក់ សម្រេច​បាន ១៥០%។ អា​ស្រ័យ​ហេតុ​នោះ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច ៦៨ លាន​ដុង​/ម្នាក់​/ឆ្នាំ។ ជា​ពិ​សេស​គឺ​ការ​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​តប​ស្នង​សង​គុណ​ចំ​ពោះ​គ្រួ​សារ​យុទ្ធ​ជន​ពិការ និង​យុទ្ធ​ជន​ពលី អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍ និង​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម ឃុំ​ចលនា​អំ​ណោយ​បាន​ចំ​នួន ៩៨១ ចំ​ណែក​ក្នុង​ឱកាស​បុណ្យ​ជាតិ បុណ្យ​ចូល​ឆ្នាំ​តេត គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ៧៧៣ លាន​ដុង។

បង​សើុង​រឿ ឱ្យ​ដឹង៖ “ខ្ញុំ​បាន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ចាត់​ឱ្យ​ចង្អុល​ការ​សា​ខា​បក្ស​ហ្វា​ថាញ់ ២ នេះ​ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ចំ​នួន​ពីរ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​ក្នុង​ឃុំ។ ដោយ​យល់​ច្បាស់​ពី​ភូមិ​សាស្រ្ត និង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន ទើប​ខ្ញុំ​អនុវត្ត​ភារ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ដើម្បី​សម្រេច​បាន​ការ​ងារ​ដែល​ថ្នាក់​លើ​ប្រ​គល់​ឱ្យ​បាន​ល្អ ខ្ញុំ​តែង​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​រាល់​វិស័យ​ដែល​ថ្នាក់​លើ​បាន​ប្រ​គល់ ស៊ី​ជម្រៅ ខិត​ជិត គ្រប់​ការ​ងារ​ទាំង​អស់។ ជា​ពិ​សេស​យល់​ប្រ​ជា​ជន ខិត​ជិត​ប្រ​ជា​ជន​ដើម្បី​ប្រ​ជា​ជន​ស្រ​ឡាញ់ ដូច​ដំ​បូន្មាន​របស់​អ៊ំ”៕

ហា​ថាញ - វ៉ាន់​តឹន    

ចែករំលែកអត្ថបទ