ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/04/2025 - 15:36

សម​មិត្ត ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ៖

អនុ​វត្តន៍​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ​ឱ្យ​កាន់​តែ​ល្អ​និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​ទៀត 

 

ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ រស់​នៅ​ឆ្លាស់​គ្នា​ក្នុង​សហ​គមន៍ ប្រ​មូល​ផ្តុំ​ច្រើន​នៅ​ស្រុក​កើ-ដ ស្រុក​ថើយ​ឡាយ ខណ្ឌ​អូ​ម៉ូង; ភាគ​ច្រើន​គឺ​រស់​នៅ​តំ​បន់​ជន​បទ ប្រ​កប​របរ​កសិ​កម្ម ស៊ី​ឈ្នួល គ្រួ​សារ​មួយ​ចំ​នួន​ធ្វើ​សេវា​កម្ម លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន។ ច្រើន​ឆ្នាំ​កន្លង ក្រុង​កឹង​ធើ បាន​អនុវត្ត​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ និង​ជន​ជាតិ​ភាគ​តិច​ដ​ទៃ​ទៀត កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៥ សម​មិត្ត ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ចែក​រំ​លែក៖

- ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ក្រុង​គ្រប់​លំ​ដាប់​ថ្នាក់ បាន​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ  យក​ចិត្ត​ទុក​ដាក់ អនុ​វត្ត​គោល​នយោ​បាយ​ឧបត្ថម្ភ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច រស់​នៅ​ច្រើន​កុះ​ករ។ ផ្តើម​ពី​នោះ ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច និ​យាយ​រួម ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក បន្ត​អភិវឌ្ឍ​និង​សម្រេច​បាន​នូវ​លទ្ធ​ផល​ជា​ច្រើន​គួរ​ជា​ទី​រីក​រាយ។ ដើម​ឆ្នាំ ២០២៥ ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​ប្រ​មាណ ២៩ គ្រួ​សារ ស្រូប​អត្រា ០,២៩% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប។ ប្រាក់​ចំ​ណូល​មធ្យម​ភាគ លើ​មនុស្ស​ម្នាក់ (GRDP) ឆ្នាំ​២០២៤ សម្រេច ១០៥,០៧ លាន​ដុង កើន ១០,០៨% បើ​ប្រៀប​នឹង​ឆ្នាំ​២០២៣។ល។ គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ បាន​ប្រ​កាស​ឱ្យ​ប្រើ​ទាន់​ពេល ស្រប​តាម​នឹង​ភាព​ជាក់​ស្តែង។ បំ​ផុត​គឺ ទោះ​បី​មិន​ឋិត​ក្នុង​មុខ​សញ្ញា​បែង​ចែក​ថវិកា​មជ្ឈិម ដើម្បី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ក៏​ដោយ ប៉ុន្តែ ក្រុង​កឹង​ធើ នៅ​តែ​អនុវត្ត​កម្ម​វិធី​ពី​ប្រ​ភព​ថវិកា​ភូមិ​ភាគ។ ក្រុង​បាន​ផ្គួប​បញ្ចូល​ការ​អនុវត្ត​កម្ម​វិធី​ទៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម ដំ​ណាក់​កាល ២០២១​-២០២៥ និង​កម្ម​វិធី គម្រោង​ផ្សព្វ​ផ្សាយ​លើ​ភូមិ​សាស្រ្ត សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន។ ផ្តើម​ពី​នោះ បង្ក​បរិ​យា​កាស​រីក​រាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​លើ​វិ​ស័យ​វប្ប​ធម៌ អប់រំ សុខា​ភិបាល​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច បន្ត​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង បំ​ផុត​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ;បង្ក​លក្ខណៈ​ជូន​សិស្ស​ជន​រួម​ជាតិ​ភាគ​តិច​មាន​លក្ខណៈ​ងាយ​ស្រួល​បាន​ចូល​រៀន សន្សឹមៗ​លើក​កម្ពស់​គុណ​ភាព​អប់រំ ពិ​និត្យ​ព្យា​បាល​ជំងឺ កម្សាន្ត​សប្បាយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ល។ ពិ​សេស ទំ​នៀម​ទម្លាប់ ពិធី​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​រក្សា​រៀប​ចំ​ឡើង​ជា​ប្រ​ចាំ និង​កាន់​តែ​ជឿន​លឿន មាន​អត្ថ​ន័យ​ជាក់​ស្តែង ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជន​ជាតិ។ ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ បន្ត​ការ​ពង្រឹង ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​និង​ជន​រួម​ជាតិ​ភាគ​តិច​ចំ​ពោះ​បក្ស រដ្ឋ​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ; ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច បាន​ធា​នា​លំ​នឹង រួម​ចំ​ណែក​ជំ​រុញ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​អ្នក​មុខ​អ្នក​ការ​សាស​នា ព្រះ​សង្ឃ និង​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ឱកាស​បុណ្យ​សែន ដូន​តា ឆ្នាំ​២០២៤។ រូប៖ ង៉ុក​ក្វៀង

 ជម្រាប​សម​មិត្ត តើ​ក្រុង​កឹង​ធើ ដក​ពិ​សោធន៍​បាន​អ្វី​ខ្លះ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ?

- រយៈ​ពេល​កន្លង ក្រុង​បាន​អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ​បាន​យ៉ាង​ល្អ និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដើម្បី​សម្រេច​បាន ដូច្នេះ ក្រុង​បាន​បង្កើន​ការ​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច អង្គ​ការ​នយោ​បាយ - សង្គម​គ្រប់​លំ​ដាប់​ថ្នាក់ អនុ​វត្ត​បាន​ល្អ​ការ​ផ្សព្វ​ផ្សាយ បញ្ជ្រាប​ដល់​បក្ខ​ជន និង​មហា​ជន​យល់​ត្រឹម​ត្រូវ​គ្រប់​សព្វ​អំ​ពី​តួនា​ទី ខ្លឹម​សារ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ អំ​ពី​ការ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និ​យាយ​រួម តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក។ ក្រុង​ផ្តុំ​កម្លាំង​ដឹក​នាំ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច កែ​លម្អ និង​សន្សឹមៗ​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន ដើរ​ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​កសាង ពង្រឹង​និង​អភិវឌ្ឍ​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ សាម​គ្គី​រវាង​អ្នក​កាន់​សាស​នា និង​អ្នក​មិន​កាន់​សាស​នា គឺ​ជា​បញ្ហា​សំ​ខាន់​ចម្បង​ដើម្បី​លំ​នឹង​និង​អភិវឌ្ឍន៍។ ក្រុង​យក​ចិត្ត​ទុក​ដាក់​ពង្រីក​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច - សង្គម​ព្រមៗ គ្នា វិនិ​យោគ​ផ្តោត​លើ​ចំ​ណុច​សំ​ខាន់ៗ; អនុ​វត្ត​វិធាន​ការ​អភិវឌ្ឍ​ព្រមៗ​គ្នា សម​ស្រប​ជា​មួយ​នឹង​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម ផ្សារ​ភ្ជាប់​នឹង​ធា​នា​ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ។ល។ ក្រុង​ជំ​រុញ​ផ្សព្វ​ផ្សាយ អនុវត្ត​ការ​ឃោស​នា ចលនា​អនុវត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ក្នុង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​និយាយ​រួម ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។ ក្នុង​នោះ យក​ចិត្ត​ទុក​ដាក់​ពង្រីក​ទម្រង់ គំរូ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់ ក្តោប​ក្តាប់​ច្បាស់​លាស់​ស្ថាន​ភាព ការ​ប្រែ​ប្រួល​មតិ​គោល​បំ​ណង មនោ​សញ្ចេត​នា ដោះ​ស្រាយ​ដាច់​ស្រ​ឡះ​នូវ​កង្វល់ ជម្លោះ​ទាស់​ទែង​ក្នុង​ប្រ​ជា​ជន; តែង​យក​ចិត្ត​ទុក​ដាក់ គិត​គូរ​ជីវ​ភាព បង្ក​ទំ​នុក​ចិត្ត​ក្នុង​ជន​រួម​ជាតិ​ចំ​ពោះ​ការ​ដឹក​នាំ​របស់​បក្ស គ្រប់​គ្រង​ប្រតិ​បត្តិ​ការ​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់។ ពិ​សេស ក្រុង​ពង្រីក​ល្អ​តួនាទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ អ្នក​មុខ​អ្នក​ការ សាស​នា។ល។  ផ្សារ​ភ្ជាប់​នឹង​ចលនា​បដិវត្តន៍ នៅ​ភូមិ​ភាគ មណ្ឌល​តាំង​ទី​លំ​នៅ បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ អនុវត្ត​កិច្ច​សហ​ការ តស៊ូ​ទប់​ស្កាត់​ឧបាយ​កល​បំ​ផ្លិច​បំ​ផ្លាញ​របស់​អា​នុភាព​អមិត្ត ប្រតិ​កិរិ​យា មុខ​សញ្ញា​ក្នុង​ជន​ជាតិ​និង​សាសនា។

 ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​អ្នក​តំ​ណាង​ដែល​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៤។ រូប៖ តឹម​ខ្វា

 ជម្រាប​សម​មិត្ត តើ​នៅ​ពេល​ខាង​មុខ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ផ្តុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​អនុវត្ត​នូវ​ភារ​កិច្ច​សំ​ខាន់​អ្វី​ខ្លះ ក្នុង​ការ​ងារ​ជន​ជាតិ ?

 - គណៈ​កម្មា​ធិការ​បក្ស​ក្រុង​នឹង​បន្ត​ចង្អុល​ការ​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច និង​មន្ទីរ គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ដែល​ពាក់​ព័ន្ធ ពង្រីក​តួនា​ទី ទទួល​ខុស​ត្រូវ ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិបាល បក្ខ​ជន អ្នក​រដ្ឋ​ការ បុគ្គ​លិក និង​ប្រ​ជា​ជន បំ​ផុត​គឺ​ជន​រួម​ជាតិ​ភាគ​តិច បញ្ជ្រាប អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ពិ​សេស​គឺ​បទ​ប្បញ្ញត្តិ​របស់​ច្បាប់ និង​គោល​នយោ​បាយ​ថ្មី ដែល​ជាប់​ពាក់​ព័ន្ធ​ផ្ទាល់​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច; ម្ចាស់​ការ​និង​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​បាន​ទាន់​ពេល និង​អនុវត្ត​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង ទទួល​ខុស​ត្រូវ​របស់​គណៈ ផ្នែក អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ និង​ប្រ​ជា​ជន ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ; អំ​ណះ​អំ​ណាង ការ​ងារ​ជន​ជាតិ​និង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ គឺ​ជា​ភារ​កិច្ច​ទូទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន ទូ​ទាំង​កង​ទ័ព​របស់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ និង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ; បញ្ជាក់​ពី​គោល​នយោ​បាយ​ជន​ជាតិ​មិន​ងាក​រេ​របស់​បក្ស និង​រដ្ឋ​យើង៖ បណ្តា​ជន​ជាតិ​វៀត​ណាម សម​ភាព សាម​គ្គី គោ​រព​ឱ្យ​តម្លៃ​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​រួម​គ្នា​អភិវឌ្ឍ។

ឈុត​សម្តែង​សិល្បៈ​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។  រូប៖ តឹម​ខ្វា

ទន្ទឹម​នឹង​នោះ កិច្ច​ចង្អុល​ការ​អភិវឌ្ឈន៍​គ្រប់​ជ្រុង​ជ្រោយ ទាំង​នយោ​បាយ សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម និង​សន្តិ​សុខ​-ការ​ពារ​ប្រ​ទេស​របស់​ក្រុង​និយាយ​រួម និង​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក ផ្សារ​ភ្ជាប់​នឹង កំ​ណើន​សេដ្ឋ​កិច្ច​ជា​មួយ​នឹង​ដោះ​ស្រាយ​នូវ​បញ្ហា​សង្គម អនុ​វត្ត​បាន​ល្អ​គោល​នយោ​បាយ​ជន​ជាតិ; យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ បំ​ពាក់​បំ​ប៉ន ប្រ​ភព​ធន​ធាន​មនុស្ស គិត​គូរ​កសាង​កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច; អភិ​រក្ស​និង​ពង្រីក​តម្លៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ភាគ​តិច ក្នុង​បុព្វ​ហេតុ​អភិវឌ្ឍ​រួម​របស់​សហ​គមន៍​ជន​ជាតិ​វៀត​ណាម។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ ២០២៥ ជំ​នួស​មុខ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ខ្ញុំ​សូម​ប្រ​សិទ្ធ​ពរ​ចំ​ពោះ​ព្រះ​សង្ឃ ជន​រួម​ជាតិ កម្មា​ភិ​បាល យុទ្ធ​ជន ឥស្សរ​ជន បញ្ញ​វន្ត​ស្នេ​ហា​ជាតិ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់ ឆ្នាំ​ថ្មី​មាន​សុខ​ភាព​ល្អ សុភ​មង្គល និង​ជោគ​ជ័យ​គ្រប់​ភារ​កិច្ច។ ខ្ញុំ​ជឿ​ជាក់​ថា ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​របស់​បក្ស និង​រដ្ឋ ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​ដែល​កំ​ពុង​រស់​នៅ​និង​ធ្វើ​ការ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក នឹង​បន្ត​ពង្រីក​ស្មារតី​សាម​គ្គី​ភាព ស្វា​ហាប់ ច្នៃ​ប្រ​តិដ្ឋ ព្រួត​ដៃ​គ្នា​ជម្នះ​លំ​បាក ខិត​ខំ​តស៊ូ​ក្នុង​ការ​ងារ ពល​កម្ម រៀន​សូត្រ ប្រ​ឡង​ប្រ​ណាំង ស្នេ​ហា​ជាតិ រួម​ចំ​ណែក​កសាង​និង​អភិវឌ្ឍ​ក្រុង​កឹង​ធើ​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ ស៊ី​វិល័យ ទំ​នើប អភិវឌ្ឍ​រហ័ស​និង​ចីរ​ភាព៕

សូម​ថ្លែង​អំណរ​គុណ​សមមិត្ត !         

  ថាញ​ឡុង (អនុវត្ត) - វិមាន

ចែករំលែកអត្ថបទ