ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/04/2025 - 17:46

លិខិតប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី ឆ្នាំ ២០២៥ 

សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម

ឯក​រាជ្យ - សេរី​ភាព - សុភ​មង្គល

                                     លេខ៖ ២៤/LĐCP​​​​​​​​​​​
ហា​ណូយ ថ្ងៃ​ទី​១០ ខែ​មេ​សា ឆ្នាំ​២០២៥

គោ​រព​ប្រ​គេន​និង​ជូន៖ ជន​រួម​ជាតិ សម​មិត្ត​និង​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​ព្រះ​អង្គ

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ខ្ញុំ​គោ​រព​ប្រ​គេន​និង​ជូន​ដល់​ជន​រួម​ជាតិ សម​មិត្ត​និង​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​ព្រះ​អង្គ​នូវ​មនោ​សញ្ចេត​នា​ដ៏​ស្និទ្ធ​ស្នាល ស្មោះ​សរ​និង​បិយ​វា​ចា​ប្រ​សិទ្ធ​ពរ​ដ៏​ល្អ​បំ​ផុត។

ចំ​ណង​ជើង​រូប៖ ពិធី​ស្រង់​ព្រះ​នៅ​វត្ត​ព្រែក​អណ្ដើក ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង។ 

ក្នុង "ត្រ​បក​ឈូក" ទាំង​៥៤ ដែល​ផ្ដុំ​បង្កើត​បាន​ជា "ផ្កា​ឈូក​វៀត​ណាម" រីក​ស្រស់​ក្រ​អូប​ឈ្ងុយ​ឈ្ងប់ "ត្រ​បក​ឈូក​របស់​ជន​រួម​ជាតិ​ខ្មែរ​ជាង​១,៣​លាន​នាក់" ជា​ផ្នែក​មួយ​មិន​អាចកាត់​ផ្ដាច់ ពី​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ ដែល​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ អា​ស្រ័យ​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម​ដឹក​នាំ។ វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ ក្នុង​នោះ មាន​ទំ​នៀម​ទម្លាប់​និង​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ផ្សេងៗ មាន​តម្លៃ​ពិសេស សម្បូរ​ទៅ​ដោយ​អត្តស​ញ្ញាណ បង្កើត​បាន​ជា​រូប​ភាព​វប្ប​ធម៌​ចម្រុះ​ពណ៌​នៃ​ជន​ជាតិ​វៀត​ណាម។ ជន​រួម​ជាតិ​ខ្មែរ​តែង​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ ពង្រីក​ស្មារតី​ស្នេហា​ជាតិ ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ រួម​កម្លាំង​កាយ កម្លាំង​ចិត្ត​ជា​មួយ​នឹង​បណ្ដា​ជន​ជាតិ​ក្នុង​ទូទាំង​ប្រ​ទេស រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ។

បក្ស​និង​រដ្ឋ​តែង​កំណត់​កិច្ច​ការ​ជន​ជាតិ សាសនា គឺ​ជា​បញ្ហា​យុទ្ធ​សាស្រ្ត​មូល​ដ្ឋាន យូរ​អង្វែង បន្ទាន់; ជា​ភារ​កិច្ច​របស់​ទូទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន ទូ​ទាំង​កង​ទ័ព​របស់​ប្រ​ព័ន្ធ​នយោ​បាយ ហើយ​តែង​បាន​យក​ចិត្ត​ទុក​ដាក់ ដឹក​នាំ ចង្អុល​ការ​យ៉ាង​ជិត​ដល់​តាម​គោល​មាគ៌ា​មិន​ងាក​រេ នោះ​គឺ "គ្រប់​ជន​ជាតិ សម​ភាព សាម​គ្គី គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក និង​ជួយ​គ្នា​ក្នុង​ការ​អភិវឌ្ឍ"។ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស ការ​ចូល​រួម​យ៉ាង​ស្វិត​ស្វាញ​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល រួម​ជា​មួយ​នឹង​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​និយាយ​រួម និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​និយាយ​ដោយ​ឡែក យើង​រួម​គ្នា​រីក​រាយ​នឹង​ឃើញ​ច្បាស់​នូវ​ការ​ផ្លាស់​ថ្មី​លើ​គ្រប់​វិស័យ មាន​ជំ​ហាន​អភិវឌ្ឍន៍​គួរ​ឱ្យ​ស្ងើច​សរ​សើរ​របស់​សហ​គមន៍​ជន​ជាតិ​ខ្មែរ​រយៈ​ពេល​កន្លង។ ជីវ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​កែ​លម្អ​និង​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ; អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ ត្រូវ​បាន​អភិ​រក្ស​និង​ពង្រីក; ស្ថាន​ភាព​សន្ដិ​សុខ​នយោ​បាយ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម ត្រូវ​បាន​រក្សា​ខ្ជាប់​និង​លំ​នឹង; ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​បន្ត​បាន​ពង្រឹង​និង​ពង្រីក។

ឆ្នាំ​២០២៥ ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ក្នុង​បរិយា​កាស​ដ៏​ពិ​សេស​ជាង​ទៀត​នោះ​គឺ នៅ​ពេល​ទូ​ទាំង​ប្រ​ទេស​កំ​ពុង​បញ្ចេញ​កម្លាំង​ប្រ​ឡង​ប្រ​ណាំង បង្កើត​ស្នា​ដៃ​អំ​ណរ​ខួប​អនុ​ស្សាវ​រីយ៍​ទិវា​បុណ្យ​ធំៗ ដូច​ជា៖ ខួប​អនុស្សាវ​រីយ៍​៩០​ឆ្នាំ​បង្កើត​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម ៥០​ឆ្នាំ​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី ១៣៥​ឆ្នាំ​ទិវា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូជី​មិញ ៨០​ឆ្នាំ​ទិវា​បង្កើត​ប្រ​ទេស​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម។ល។ ឆ្នាំ២០២៥ ក៏​ជា​ឆ្នាំ​ប្ដេជ្ញា​អនុវត្ត​ការ​ធ្វើ​បដិវត្តន៍​អំ​ពី​ការ​ផ្លាស់​ថ្មី រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​នៃ​ប្រ​ព័ន្ធ​នយោ​បាយ សម្រិត​សម្រាំង សកម្ម​ភាព​ប្រ​កប​ដោយ​សុពល​ភាព ប្រ​សិទ្ធ​ភាព និង​អនុវត្ត​ការ​រៀប​ចំ ចាត់​តាំង​ឡើង​វិញ​អង្គ​ភាព​រដ្ឋ​បាល​នៅ​គ្រប់​កម្រិត ជា​ឆ្នាំ​ដំ​បូង​ដែល​ក្រ​សួង​ជន​ជាតិ​និង​សាសនា បាន​បង្កើត​ឡើង បន្ត​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ចំពោះ​កិច្ច​ការ​ជន​ជាតិ​និង​សាស​នា។ ទូ​ទាំង​ប្រ​ទេស​កំ​ពុង​រួម​ជា​មួយ​បរិយា​កាស​ពុះ​ពោរ ខិត​ខំ​ប្រឹង​ប្រែង ស្រុះ​ចិត្ត​គំ​និត ប្តេជ្ញា​ចិត្ត​អនុវត្ត​ឱ្យ​សម្រេច​ជោគ​ជ័យ​នូវ​ទិស​ដៅ ភារ​កិច្ច​អភិវឌ្ឍ​ - សេដ្ឋ​កិច្ច​សង្គម ឈាន​ដល់​មហា​សន្និ​បាត​បក្ស លើក​ទី XIV ជា​មួយ​នឹង​ក្តី​ទំ​នុក​ចិត្ត​ថ្មី បរិយា​កាស​ថ្មី ជោគ​ជ័យ​ថ្មី ដើម្បី​បង្កើត​ជា​មូល​ដ្ឋាន​គ្រឹះ នាំ​ប្រ​ទេស​ជាតិ​ឈាន​ចូល​យុគ​សម័យ​ឈាន​ឡើង រីក​ចម្រើន​សម្បូរ​សប្បាយ​និង​រុង​រឿង​របស់​ប្រ​ជា​ជាតិ។

ជា​មួយ​នឹង​អត្ថ​ន័យ​នោះ ខ្ញុំ​ស្នើ​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​និង​ភូមិ​ភាគ​នានា ប្តេជ្ញា​ចិត្ត​ជាង​ទៀត ខិត​ខំ​ប្រឹង​ប្រែង​ថែម​ទៀត ដើម្បី​បន្ត​ធ្វើ​ឱ្យ​ជាក់​ស្ដែង​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស រដ្ឋ ឆ្លង​តាម​រយៈ​ការ​ងារ ភារ​កិច្ច​ជាក់​ស្ដែង​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព៖ បង្កើន​ការ​ងារ​ផ្ដល់​ព័ត៌​មាន ឃោស​នា​និង​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​យុទ្ធ​សាស្រ្ត កម្ម​វិធី គម្រោង គោល​នយោ​បាយ​ជន​ជាតិ សាស​នា ធា​នា​មិន​ឱ្យ​មាន​ការ​ដាច់​រយៈ​ទាន់​ពេល​វេលា មាន​ប្រ​សិទ្ធ​ភាព ឆ្លើយ​តប​ពេញ​លេញ​នូវ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន។ បន្ត​អា​ទិភាព​ប្រ​ភព​ធន​ធាន​សម្រាប់​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ កែ​លម្អ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ; ក្នុង​នោះ យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​លើ​វិស័យ​សុខា​ភិបាល អប់រំ​និងវប្ប​ធម៌; អនុវត្ត​ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍។ បង្កើន​ការ​ពង្រីក​តួនាទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ អ្នក​មុខ​អ្នក​ការ​សាសនា ឥស្សរ​ជន បញ្ញ​វន្ត គំរូ​ជឿន​លឿន​ក្នុង​ជន​រួម​ជាតិ​ខ្មែរ; បំ​ផុស​ស្មារតី​ម្ចាស់​ការ ជឿ​ជាក់​លើ​ខ្លួន​ឯង ខ្លួន​ទី​ពឹង​ខ្លួន មោ​ទន​ភាព​ជន​ជាតិ​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ រួម​ចំ​ណែក​បង្កើត​ជា​កម្លាំង​ចម្រុះ​នៃ​ផែន​មហា​សាស​មគ្គី​ទូទាំង​ជន​ជាតិ​ក្នុង​យុគ​សម័យ​ថ្មី។ ត្រៀម​បម្រុង​ល្អ​រាល់​លក្ខណ​សម្បត្តិ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ ប្រ​កប​ដោយ​សាមគ្គី​ភាព សប្បាយ​រីក​រាយ មាន​ប្រ​យោជន៍ សុ​វត្ថិ​ភាព ប្រិត​សំ​ចៃ ស្រប​តាម​ផ្នត់​រស់​នៅ​ស៊ី​វិល័យ ទំ​នៀម​ទម្លាប់ ប្រ​ពៃ​ណី និង​វប្ប​ធម៌​ដ៏​ប្រ​សើរ​​របស់​ជន​ជាតិ។

ទោះ​បី​ជា​នៅ​មាន​ការ​លំ​បាក​និង​បញ្ហា​ប្រ​ឈម​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​ឆន្ទៈ​របស់​បក្ស​បាន​លាយ​បញ្ចូល​នឹង​ទឹក​ចិត្ត​ប្រជា​ជន ខ្ញុំ​ជឿ​ជាក់​ថា ជន​រួម​ជាតិ សម​មិត្ត និង​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​ព្រះ​អង្គ នឹង​បន្ត​ពង្រីក​នូវ​លក្ខណ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​សើរ ប្រ​ពៃ​ណី​ស្នេហា​ជាតិ ស្មារតី​សាមគ្គី បញ្ចេញ​កម្លាំង​ប្រ​ឡង​ប្រ​ណាំង ពល​កម្ម​ផលិត រួម​ចំ​ណែក​កសាង​ប្រ​ទេស​វៀត​ណាម "ប្រ​ជា​ជន​សម្បូរ​សប្បាយ ប្រ​ទេស​ជាតិ​រឹង​មាំ ប្រ​ជា​ធិប​តេយ្យ សម​ធម៌ អារ្យ​ធម៌"។

សា​ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សូម​ប្រ​សិទ្ធ​ពរ​ដល់​ជន​រួម​ជាតិ សម​មិត្ត​និង​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​ព្រះ​អង្គ ទទួល​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី មាន​សុខ​ភាព​ល្អ​បរិបូរ សុភ​មង្គល បវរ​សួស្ដី​និង​ទទួល​បាន​ជោគ​ជ័យ​ថ្មីៗ៕

គោ​រព​ដោយ​មេត្រី!

ហត្ថ​លេខា

ផាម​មិញ​ជិញ

ចែករំលែកអត្ថបទ