ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/04/2025 - 17:33

រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាសនា ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្រុង​កឹង​ធើ 

សម​មិត្ត ដាវ​ង៉ុក​យុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សា​សនា បាន​អញ្ជើញ​មក​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ២០២៥ ដល់​មន្ត្រី​សង្ឃ ព្រះ​សង្ឃ អា​ចារ្យ គណៈ​កម្ម​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ។

សម​មិត្ត ដាវ​ង៉ុក​យុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាស​នា អញ្ជើញ​មក​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ។ 

សម​មិត្ត ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ រួម​ដំ​ណើរ​ជា​មួយ​គណៈ​ប្រតិ​ភូ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ។ 

សម​មិត្ត ដាវ​ង៉ុក​យុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាស​នា និង​លោក​ង្វៀង​ទ្រុង​ញឹង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ឆ្នាំ​ថ្មី​ដល់​គ្រួ​សារ​មា​មីង​ខ្មែរ​ក្រី​ក្រ។

នៅ​កា​រិយា​ល័យ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ និង​វត្ត​មុនី​រង្សី សម​មិត្ត ដាវ​ង៉ុក​យុង បាន​វាយ​តម្លៃ​ខ្ពស់​និង​កត់​សម្គាល់​នូវ​សកម្ម​ភាព​របស់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ ដែល​បាន​សហ​ការ​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន ដើម្បី​បន្ត​រក្សា​អភិ​រក្ស​និង​ពង្រីក​អត្តសញ្ញាណ​វប្ប​ធម៌ ជំ​នឿ​សា​សនា ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ; សហ​ការ​ជួយ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​ឆ្លង​កាត់​ការ​លំ​បាក។ សម​មិត្ត គោ​រព​ប្រ​គេន​ពរ​ដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ អា​ចារ្យ គណៈ​កម្ម​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​ថ្មី​សុខ​ភាព​ល្អ​បរិបូរ សុភ​មង្គល បវរ​សួ​ស្ដី សម្បូរ​រុង​រឿង​និង​ទទួល​បាន​ជោគ​ជ័យ​ថ្មីៗ​បន្ថែម​ទៀត។

ស្រប​ក្នុង​ឱកាស​នេះ គណៈ​ប្រតិ​ភូ​ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ ប្រ​គេន​និង​ជូន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ; សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ; ព្រះ​ឧបជ្ឈាយ៍ ដាវ​ញឺ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ ៣០ នាក់ គ្រួ​សារ​មា​មីង​ខ្មែរ​ក្រី​ក្រ ១០ គ្រួ​សារ...៕

  ង៉ុក​ក្វៀង​-មុនី

ចែករំលែកអត្ថបទ