យោងតាមក្រសួងអប់រំនិងបណ្តុះបណ្តាល ចាប់ពីឆ្នាំ២០២៥ ប្រព័ន្ធសាលាអនុមហាវិទ្យាល័យ ត្រូវបានដាក់បញ្ចូលក្នុងការគ្រប់គ្រងរួមរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ បេក្ខជនអាចចុះឈ្មោះ ពិនិត្យជម្រើសចូលរៀនមុខវិជ្ជាគ្រប់សាលាទាំងអស់លើប្រព័ន្ធរួមរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ជំនួសឱ្យការចុះឈ្មោះដោយឡែកដូចពីមុន។ ការផ្លាស់ប្តូរនេះ សំដៅបង្កលក្ខណៈងាយស្រួលបំផុតដល់បេក្ខជន។

សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ទើបចូលរួមទិវាពិគ្រោះយោបល់ជម្រើសសិស្សតម្រង់ទិសវិជ្ជាជីវៈនៅសាកលវិទ្យាល័យកឹងធើ ព្រមទាំងអញ្ជើញទៅទស្សនានៅគ្រឹះស្ថានបណ្តុះបណ្តាលនៃសាលាអនុមហាវិទ្យាល័យ FPT។
តាមរយៈនោះ ចំណុចថ្មីក្នុងសេចក្តីព្រាងលក្ខន្តិកៈជម្រើសសិស្សមហាវិទ្យាល័យឆ្នាំនេះ គឺមហាវិទ្យាល័យទាំងអស់មិនត្រូវប្រកាសបញ្ជីឈ្មោះបេក្ខជនគ្រប់លក្ខណៈជាប់ជម្រើសឆាប់ជាងឆ្នាំមុនៗនោះទេ ត្រូវរង់ចាំ បន្ទាប់ពីសិស្សមានលទ្ធផលប្រឡងសញ្ញាបត្រវិទ្យាល័យរួច ទើបធ្វើការពិនិត្យជម្រើស ដោយអនុវត្តទៅតាមបែបបទផ្សេងៗ ក្នុងនោះ មានការប្រើប្រាស់លទ្ធផលប្រឡងសញ្ញាបត្រវិទ្យាល័យ។ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល ត្រូវប្តូរពិន្ទុពិនិត្យជម្រើសជាច្រើនរបៀបទៅជាពិន្ទុពិនិត្យជម្រើសរួមតែមួយ ពិនិត្យជម្រើសពីលើចុះក្រោម រហូតគ្រប់ភាគកម្រិត។ ហេតុនេះ ចំពោះបេក្ខជនស្ថិតក្នុងក្របខ័ណ្ឌពិនិត្យជម្រើសផ្ទាល់ ក្រោយពីពិនិត្យជម្រើសរួចរាល់ លទ្ធផលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ដើម្បីពិនិត្យជម្រើសក្នុងសម័យតែមួយ។ ចំណុចថ្មីទាំងនេះ ដើម្បីធានាសមភាពដល់បេក្ខជនចុះឈ្មោះពិនិត្យជម្រើសដោយរបៀបផ្សេងៗគ្នា គឺមិនមែនកាត់បន្ថយឱកាសរបស់បេក្ខជននោះទេ។
សម្រាប់ការប្រឡងជម្រើសសិស្សដោយឡែក (វាយតម្លៃសមត្ថភាព ទេពកោសល្យ។ល។) នៅតែប្រព្រឹត្តទៅជាធម្មតា។ លទ្ធផលនៃការប្រឡងទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធជំនួយការ ជម្រើសសិស្សរួមរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ដើម្បីពិនិត្យជម្រើសក្នុងសម័យតែមួយ។ គ្រប់សាលាទាំងអស់នៅតែមានរបៀបពិនិត្យជម្រើសជាច្រើន មានដូច៖ ពិនិត្យសិក្ខាគារិក ពិនិត្យលទ្ធផលប្រឡងវាយតម្លៃសមត្ថភាព ពិនិត្យគួបផ្សំរវាងពិន្ទុប្រឡងសញ្ញាបត្រវិទ្យាល័យនិងពិន្ទុប្រឡងទេពកោសល្យ វិញ្ញាបនបត្រភាសាបរទេស SAT។ល។ ខណៈពេលដែលកំពុងរង់ចាំលក្ខន្តិកៈជ្រើសរើសសិស្សមហាវិទ្យាល័យ ឆ្នាំ ២០២៥ នឹងបានប្រកាសជាផ្លូវការ សិស្សគ្រប់រូបត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាពសិក្សា បង្កើនឱកាសជាប់ជម្រើសចូលរៀនមុខវិជ្ជានៅសាលាដែលខ្លួនស្រឡាញ់ចូលចិត្ត។
លោកស្រី ដាវធីសារ៉ង នាយិកាសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ឱ្យដឹង៖ “សាលាបានចង្អុលការដល់គ្រូបង្រៀននិយាយរួម និងគ្រូបង្រៀនតម្រង់ទិសវិជ្ជាជីវៈនិយាយដោយឡែក ត្រូវសិក្សាចំណុចថ្មីក្នុងការជម្រើសសិស្សឆ្នាំនេះ ដើម្បីពិគ្រោះយោបល់ដល់សិស្សឱ្យបានត្រឹមត្រូវ។ ក្រៅពីនោះ សាលាក៏គប្បីសហការជាមួយអនុមហាវិទ្យាល័យនិងមហាវិទ្យាល័យនានា ដើម្បីផ្ដល់ពិគ្រោះជួយសិស្សធ្វើការជ្រើសរើសមុខវិជ្ជាបានសមស្រប បន្ទាប់ពីសម្រេចរួចរាល់កម្មវិធីមធ្យមសិក្សាចំណេះទូទៅ”។ ក្រៅពីកម្រិតអនុមហាវិទ្យាល័យ មហាវិទ្យាល័យ សាលាមធ្យមសិក្សាវិជ្ជាជីវៈ ក៏មានភាគកម្រិតជាច្រើនសម្រាប់សិស្សធ្វើការជ្រើសរើសផងដែរ៕
ហាថាញ-មុនី