មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/03/2025 - 10:54

អ្នក​មាន​ប្រ​ជា​ប្រិយ​សកម្ម​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី 

អ្នក​មាន​ប្រ​ជា​ប្រិយ​ខេត្ត​សុក​ត្រាំង គឺ​ជា “ស្ពាន​តភ្ជាប់” រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន ជា​កត្តា​សកម្ម​ក្នុង​ការ​ងារ​ចលនា និង​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​ការ​ងារ​សង្គម ភា​វូប​នីយ​កម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។

ជា​មួយ​ការ​រួម​ចំ​ណែក​ពី​អ្នក​មាន​ប្រ​ជា​ប្រិយ ភូមិ​បឹង​ទ្រៀក​បាន​ក្លាយ​ជា​តំ​បន់​ជន​បទ​បៃ​តង ជ្រះ និង​ស្រស់​ស្អាត។

យោង​តាម​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ឃោសនា​និង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី។ ឆ្នាំ​២០២៤ ដោយ​កិត្យា​នុភាព​របស់​ខ្លួន អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ចលនា​សប្បុ​រស​ជន​និង​ប្រ​ជា​ជន​ចូល​រួម​វិភាគ​ទាន​រាប់​រយ​ពាន់​លាន​ដុង កសាង​ស្ពាន​បេតុង​ជន​បទ​បាន ២១ ខ្សែ សាង​សង់​ផ្ទះ​បាន ៤ ខ្នង ផ្លូវ​ជន​បទ​ប្រ​វែង ៣.៣៣៦ ម៉ែត្រ និង​សំ​ណង់​សុ​ខុ​មាល​ភាព​ជីវ​ភាព​ប្រ​ជា​ជន​ផ្សេងៗ​ទៀត...។ល។ រួម​ចំ​ណែក​កសាង​មុខ​មាត់​ជន​បទ​បៃ​តង ជ្រះ ស្អាត ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​ទំ​និញ​ងាយ​ស្រួល រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ។

  លោក​ពូឡឹម​អង នៅ​ភូមិ​តា​កាន់ B ដើរ​លើ​ផ្លូវ​ដែល​លោក​ចលនា​សប្បុ​រស​ជន​និង​ប្រ​ជា​ជន​រួម​នឹង​រដ្ឋ​អំ​ណាច​កសាង។

លេច​ធ្លោ​មាន​ដូច​ជា​លោក​ពូ ត្រឹង​លីវ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ នៅ​ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ភូមិ​បឹង​ទ្រៀក ស្រស់​ស្អាត និង​ស៊ី​វិល័យ។ តាំង​ពី ឆ្នាំ ១៩៩០ មក​ទល់​បច្ចុប្បន្ន លោក​ពូ បាន​ចលនា​សប្បុ​រស​ជន​និង​ប្រ​ជា​ជន​ចូល​រួម​វិភាគ​ទាន​ជាង ១ ពាន់​លាន​ដុង រួម​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ស្ពាន​បេ​តុង​ជន​បទ​បាន ១៩ ខ្សែ; កសាង​ផ្លូវ​ជន​បទ​ប្រ​វែង ២.២៣ ២ម; កសាង​ប្រ​ព័ន្ធ​លូ ដំ​ឡើង​ភ្លើង​បំ​ភ្លឺ​ផ្លូវ កសាង​បង្គោល​ទង់ ដាំ​ផ្កា...។ល។ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជន​បទ​បឹង​ទ្រៀក​ភ្លឺ បៃ​តង ជ្រះ ស្អាត និង​សុ​វត្ថិ​ភាព។ លោក​ពូ​ត្រឹង​លីវ ឱ្យ​ដឹង៖ “កាល​ពី​មុន បឹង​ទ្រៀក​ផ្លូវ​ពិបាក​ធ្វើ​ដំ​ណើរ ដូច្នេះ​នៅ​ពេល​ដែល​រដ្ឋ​ចលនា​រួម​គ្នា​កសាង​ជន​បទ​ថ្មី ខ្ញុំ​ក៏​ចលនា​មា​មីង​ភ្លាម។ កាល​នៅ​ជា​សង្ឃ ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត ឥ​ឡូវ​នេះ​ជា​អា​ចារ្យ​វត្ត ដូច្នេះ​អ្វីៗ​ដែល​ខ្ញុំ​ធ្វើ​គឺ បើក​ចំ​ហ​តម្លា​ភាព និង​ឈាន​មុខ​ក្នុង​ការ​ចលនា​ភូមិ​ភាគ ដូច្នេះ​មា​មីង​ក្នុង​ភូមិ​ស្រុក ជឿ​ទុក​ចិត្ត​និង​គោ​រព​ស្រ​ឡាញ់។ ម៉្លោះ​ហើយ នៅ​ពេល​ចលនា​ផ្សព្វ​ផ្សាយ និង​ពន្យល់​បង្ហាញ​ពី​អត្ថ​ប្រ​យោជន៍​នៃ​សំ​ណង់​ជន​បទ ដើម្បី​បម្រើ​ប្រ​ជា​ជន​គ្រប់​គ្នា​យល់​ព្រម​ឯក​ភាព​គាំ​ទ្រ និង​រួម​ដៃ​គ្នា​អនុវត្ត”។

ចំ​ណែក​លោក​ពូ​ឡឹម​អង នៅ​ភូមិ​តា​កាន់ B ឃុំ​ធ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ បាន​ចលនា​សប្បុ​រស​ជន និង​ប្រ​ជា​ជន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ រយៈ​ពេល​ជាង ១៣ ឆ្នាំ​មក​នេះ លោក​ពូ​ឡឹម​អង បាន​ចលនា​សប្បុ​រស​ជន និង​ប្រ​ជា​ជន រួម​វិភាគ​ទាន​ជាង ៥០០ លាន​ដុង/ឆ្នាំ ដើម្បី​កសាង​សំ​ណង់​ជន​បទ។ ជា​មួយ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​លោក​ពូឡឹម​អង មា​មីង​ខ្មែរ​បាន​ចូល​រួម​បរិច្ចាគ​ដី​ដើម្បី​កសាង​សំ​ណង់​ជន​បទ ដូច្នេះ ផ្លូវ​ក្នុង​ភូមិ​ចាក់​បេ​តុង​បាន​ជាង ៩០% ដោយ​មាន​ប្រ​វែង​សរុប​ជាង ២០ គី​ឡូ​ម៉ែត្រ កសាង​ស្ពាន​ជន​បទ​បាន ១៥ ខ្សែ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន សម្រេច​គោល​ដៅ​កសាង​ជន​បទ​ថ្មី៕

 យ្វី​អាញ-មេង​លី

ចែករំលែកអត្ថបទ