 |
លោកឡេទ្រុងកៀង នាយកមន្ទីរជនជាតិ និងសាសនាក្រុងកឹងធើ។ |
រយៈពេលកន្លង ក្រុងផ្តុំកម្លាំងចង្អុលការគួបផ្សំអនុវត្តមានប្រសិទ្ធភាពនូវគម្រោងផ្សេងៗ ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនរួមជាតិភាគតិចលើភូមិសាស្ត្រក្រុងកឹងធើ ដំណាក់កាល ២០២១- ២០៣០ ដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (ហៅកាត់ថា កម្មវិធី)។ រាល់ខ្លឹមសារផ្សព្វផ្សាយ បាននាំមកប្រសិទ្ធភាពជាវិជ្ជមាន រួមចំណែកលើកស្ទួយជីវភាពរបស់ជនរួមជាតិភាគតិច លើកកម្ពស់សុពលភាព ប្រសិទ្ធភាពអភិបាលកិច្ចលើវិស័យកិច្ចការជនជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិច។ ចុងឆ្នាំ ២០២២ ទូទាំងក្រុងមានជនរួមជាតិភាគតិចក្រីក្រចំនួន ១១៣ គ្រួសារ ស្រូបអត្រា ១,១៤% នៃចំនួនគ្រួសារជនជាតិភាគតិចរួម។ ដំណាច់ឆ្នាំ ២០២៤ គ្រួសារក្រីក្រជាជនរួមជាតិភាគតិចថយចុះនៅ ២៩ គ្រួសារ ស្រូបអត្រា ០,២៩% នៃចំនួនគ្រួសារជនជាតិភាគតិចរួម។ ការងារត្រួតពិនិត្យ ឃ្លាំមើលការរៀបចំអនុវត្តនូវគម្រោងនិងអនុគម្រោងត្រូវបានយកចិត្តទុកដាក់យ៉ាងដិតដល់។
រយៈពេលខាងមុខ មន្ទីរជនជាតិនិងសាសនា ក្រុងកឹងធើ នឹងអនុវត្តល្អនូវការធ្វើសេនាធិការដើម្បីក្រុងបន្តអនុវត្តមានប្រសិទ្ធភាពកិច្ចការជនជាតិលើភូមិសាស្ត្រ។ ឆ្លងតាមរយៈនោះ មន្ទីរនឹងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនក្រុង មានកិច្ចចង្អុលការបង្កើនការផ្សព្វផ្សាយបញ្ជ្រាបទៅក្នុងប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ និងក្នុងជនរួមជាតិភាគតិចរាល់គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ; ពិសេសគឺអត្ថន័យនិងសារៈសំខាន់នៃកម្មវិធី សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ការទទួលខុសត្រូវរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិភាគតិចក្នុងកិច្ចការជនជាតិ ព្រមទាំងអនុវត្តគោលនយោបាយជនជាតិ។ ម្យ៉ាងទៀត ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនក្រុង មានកិច្ចចង្អុលការពិនិត្យបន្ថែម កែតម្រូវខ្លឹមសារ ភាគកម្រិត ទិសដៅអនុវត្តកម្មវិធីឱ្យសមស្របជាមួយនឹងលក្ខណៈស្ថានភាពជាក់ស្តែងរបស់ក្រុង ឈានដល់ការបូកសរុបដំណាក់កាលទី ១ គឺចាប់ពី ២០២១ ដល់ឆ្នាំ ២០២៥ ទន្ទឹមនឹងនោះ កសាងផែនការអនុវត្តដំណាក់កាល ២០២៦ - ២០៣០។ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនក្រុង ចាត់ចែងទុនគួបផ្សំដើម្បីរៀបចំអនុវត្តនូវគម្រោង និងអនុគម្រោង ខ្លឹមសារសមាសភាគនៃកម្មវិធីឱ្យសមស្របជាមួយស្ថានភាពជាក់ស្តែងនៃក្រុងកឹងធើ។

បង្កើនកម្រិតផ្លូវគមនាគមន៍ជនបទនៅឃុំថើយស្វឹង ស្រុកកើ-ដ
ក្រុងកឹងធើ ។
ដើម្បីបន្តពង្រីកមានប្រសិទ្ធភាពនៃកម្មវិធី មន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ បានស្នើក្រសួងជនជាតិនិងសាសនា សហការជាមួយក្រសួង ផ្នែកដែលពាក់ព័ន្ធ ពិនិត្យស្នើទៅស្ថាប័នមានសមត្ថកិច្ចកែតម្រូវបទប្បញ្ញត្តិអំពីល័ក្ខការណ៍ ភាគកម្រិត កម្រិតបែងចែកទុនពីថវិកាមជ្ឈិមនិងអត្រាទុនបដិភាគនៃថវិកាភូមិភាគអនុវត្តកម្មវិធីដើម្បីកឹងធើទទួលបានការឧបត្ថម្ភថវិកាពីមជ្ឈិមក្នុងការអនុវត្តកម្មវិធី ដំណាក់កាលទី២ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។ សំណើបើកទូលាយភូមិសាស្ត្រអនុវត្តកម្មវិធីចុះដល់ភូមិនានា និងមណ្ឌលដែលមានជនរួមជាតិភាគតិចរស់នៅកុះករតាមឃុំ សង្កាត់ និងក្រៅឃុំ សង្កាត់តំបន់ជនរួមជាតិភាគតិច។ ព្រោះផ្អែកលើស្ថានភាពជាក់ស្តែងរាល់ភូមិសាស្ត្រទាំងនេះ នៅមានមុខសញ្ញាជាច្រើនត្រូវការជំនួយ។ គ្រួសារក្រីក្រទើបចាកភាពក្រីក្រនិងទើបចាកពីបន្ទាត់ក្រ ក៏ត្រូវការជំនួយពីកម្មវិធីដើម្បីមុខសញ្ញាទាំងនេះមានជីវភាពលំនឹង ចៀសវាងស្ថានភាពក្រឡើងវិញ៕
ថាញឡុង-លីសៀ