17/03/2025 - 15:06

អភិ​រក្ស​វប្ប​ធម៌​មាន​ប្រ​សិទ្ធ​ភាព​ពេល​អនុវត្ត​កម្ម​វិធី 

យោង​តាម​ប្រ​សាសន៍​លោក ថាច់​យឿង ប្រ​ធាន​មន្ទីរ​សាស​នា​និង​ជន​ជាតិ​ខេត្ត​វិញ​ឡុង ដំ​ណាក់​កាល​ទី ១ (២០២១- ២០២៥) នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ កំ​ពុង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។

ភាគ​ច្រើន​សិក្ខា​កាម​ថ្នាក់​បណ្តុះ​បណ្តាល​របាំ​ជន​ជាតិ នៅ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង
សុទ្ធសឹងជាសិស្សសាលា។ រូប÷ សហការី

ដើម្បី​កម្ម​វិធី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព ខេត្ត​វិញ​ឡុង​បាន​ចង្អុល​ការ​បង្កើត​គណៈ​កម្ម​ការ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - ​ង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ហេតុ​នោះ បាន​បង្កើត​ក្រុម​ជំ​នួយ​ការ​មាន​សមា​ជិក​ចំ​នួន ១៩ នាក់ ដែល​ជា​កម្មា​ភិ​បាល​ទទួល​មុខ​ជំ​នាញ​នៅ​តាម​គណៈ​ជន​ជាតិ (ចាស់) មន្ទីរ​ផែន​ការ​និង​វិនិ​យោគ មន្ទីរ​ហិរញ្ញ​វត្ថុ។ល។ ការ​ដែល​ផ្នែក​ពាក់​ព័ន្ធ​នា​នា​ចូល​រួម ញុាំង​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី គម្រោង​នា​នា​បាន​លឿន​និង​មាន​ប្រ​សិទ្ធ​ភាព​ជាង។ល។ តួ​យ៉ាង​ដូច ការ​ផ្សព្វ​ផ្សាយ​អនុវត្ត គម្រោង​៦ “អភិ​រក្ស​និង​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍” អា​ស្រ័យ​គណៈ​ជន​ជាតិ (ចាស់) សហ​ការ​ជា​មួយ​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​អនុវត្ត​មាន​ប្រ​ភព​ទុន​វិនិ​យោគ​សរុប​ជាង ៤ ពាន់​លាន​ដុង។ បន្ទាប់​ពី​ផ្សព្វ​ផ្សាយ​អនុវត្ត គម្រោង​ត្រូវ​បាន​ចង្អុល​ការ​យ៉ាង​ដិត​ដល់ ម្ល៉ោះ​ហើយ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​វិជ្ជ​មាន​ជា​ច្រើន ក៏​ដូច​ជា​ការ​ចូល​រួម​យ៉ាង​ស្រុះ​ស្រ​ពី​សហ​គមន៍​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត។ ជាក់​ស្តែង មជ្ឈ​មណ្ឌល​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​វិញ​ឡុង បាន​បង្កើត​កម្ម​វិធី​សិល្បៈ​ចំ​នួន ៣ ដើម្បី​បម្រើ​ប្រ​ជា​ជន​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា និង​បុណ្យ​អក​អំ​បុក នៅ​តាម​ឃុំ​ដែល​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ ទន្ទឹម​នឹង​នោះ បង្កើត​ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​ចំ​នួន​ពីរ​នៅ​ស្រុក​ត្រា​អូង​និង​ទី​រួម​ខេត្ត​ប៊ិញ​មិញ។ ព្រម​ទាំង​បាន​ប្រ​គេន​ភ្លេង​ពិណ​ពាទ្យ​ចំ​នួន​ពីរ​វង់​ដល់​វត្ត​មង្គល​បូរី (ទ្រ​នំ​សេក) និង​វត្ត​សាល​វ័ន​ឧទ្យាន (ព្រែក​ឈូក) នៅ​ស្រុក​តាម​ប៊ិញ​និង​កសាង​ទី​លាន​ប៉េ​តង់​ចំ​នួន ២ នៅ​វត្ត​សិរី​សទ្ធា​រាម (តា​សែន) ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ និង​វត្ត​សង់​ច្រ​វា​ចាស់ នៅ​ឃុំ​ហឺវ​ថាញ់ ស្រុក​ត្រា​អូង។ ឧបត្ថម្ភ​ឧប​ករណ៍​ឧគ្ឃោ​សន​ស័ព្ទ​ដល់​ស្ថា​ប័ន​វប្ប​ធម៌​និង​កីឡា​ភូមិ​ថោង​រោន ឃុំ​ត្រា​កូង ស្រុក​ត្រា​អូង។ ពិ​សេស គឺ​បើក​បង្រៀន​បាន​៣​ថ្នាក់ រួម​មាន៖ ថ្នាក់​បង្រៀន​ភ្លេង​ពិណ​ពាទ្យ​នៅ​វត្ត​អង្គុលី​រា​ជា​សិរី​ឧត្តម (ទី​រួម​ខេត្ត​ប៊ិញ​មិញ) ថ្នាក់​បង្រៀន​របាំ​ប្រ​ជា​ប្រិយ​ខ្មែរ​នៅ​វត្ត​សិរី​សួស្តី​ដូន​ល្អ (កណ្តាល) (ស្រុក​ត្រា​អូង) និង​ថ្នាក់​បង្រៀន​អុក​ចត្រង្គ​របស់​ជន​ជាតិ​ខ្មែរ។ល។

យោង​តាម​លោក សើុង​រឿ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ គម្រោង ៦ ចំ​ណុះ​កម្ម​វិធី​បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ដំ​ណើរ​ការ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត៕

    ហា​ថាញ - សុផន

ចែករំលែកអត្ថបទ