គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបបានរៀបចំពិធីទទួលសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ពិធីបុណ្យជ្រោយរំចេក (បុណ្យមាត់សមុទ្រ) របស់ជនជាតិខ្មែរ ទីរួមខេត្តវិញចូវ ដាក់បញ្ចូលក្នុងបញ្ជីកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។

តំណាងថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនប័ណ្ណទទួលស្គាល់កេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ នៃពិធីបុណ្យជ្រោយរំចេក ( បុណ្យមាត់សមុទ្រ) របស់ជនជាតិខ្មែរនៅទីរួមខេត្តវិញចូវ។
ពិធីបុណ្យមាត់សមុទ្រតាមភាសាខ្មែរហៅ ថាបុណ្យជ្រោយរំចេក ស្ថិតនៅសង្កាត់ទី២ ទីរួមខេត្តវិញចូវ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ត្រូវបានអភិរក្សនិងតពីជំនាន់មួយទៅជំនាន់មួយ។ ពិធីបុណ្យបានប្រារព្ធឡើងចាប់ពីថ្ងៃ១៤, ១៥កើត និងថ្ងៃ១រោចខែផល្គុនជារៀងរាល់ឆ្នាំ ដើម្បីអ្នកធ្វើដំណើរតាមសមុទ្របួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើន ធ្វើនេសាទកាក់កប និងរំលឹកគុណសមុទ្រដែលផ្តល់អំណោយផលដល់មនុស្សជាតិ។ ពិធីបុណ្យមាត់សមុទ្រ ប្រកបដោយលក្ខណៈពិសេសនៃពិធីបុណ្យទីសក្ការបូជាវិហារណាមបូ ដែលទាក់ទាញប្រជាជនគ្រប់មជ្ឈដ្ឋាន ជនជាតិ និងសមាសភាពសង្គមចូលរួមជាច្រើន។ ពិធីបុណ្យមាត់សមុទ្រ ក៏ជា “ខ្សែ” តភ្ជាប់ជាមួយសហគមន៍ ចំណងសាមគ្គីភាព រាប់អានជួយគ្នាទៅវិញទៅមក។ នេះគឺជាតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ជួយដល់មនុស្សឱ្យងាកមករកតម្លៃសច្ចៈ - សុចរិត - យុត្តិធម៌៕
លីធាន- លីសៀ