10/03/2025 - 15:31

នគរ​បាល​ក្រុង​កឹង​ធើ ទទួល​ភារ​កិច្ច​អភិ​បាល​កិច្ច​បន្ថែម​ចំ​នួន​៥ 

ផ្អែក​លើ​មូល​ដ្ឋាន​ណែ​នាំ ចង្អុល​ការ​របស់​គណៈ​ចង្អុល​ការ​បូក​សរុប​សេចក្ដី​សម្រេច​លេខ​១៨ ស្ដី​ពី​ការ​រៀប​ចំ សម្រិត​សម្រាំង​អង្គ​ការ​ចាត់​តាំង​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់; ឯក​សារ​ចង្អុល​ការ​របស់​គណៈ​ចង្អុល​ការ នា​យក​ដ្ឋាន​វិជ្ជា​ជីវៈ​របស់​ក្រ​សួង​នគរ​បាល ស្ដី​ពី​ការ​ទទួល​ភារ​កិច្ច​របស់​មន្ទីរ គណៈ ផ្នែក នគរ​បាល​ក្រុង​កឹង​ធើ បាន​ធ្វើ​ការ​ពិនិត្យ​ស្រាវ​ជ្រាវ​និង​កសាង​ផែន​ការ​ទទួល​និង​អនុវត្ត​ភារ​កិច្ច​អភិ​បាល​កិច្ច​ចំ​នួន​៥។

នគរ​បាល​ក្រុង ផ្សព្វ​ផ្សាយ​ផែន​ការ​ទទួល​ភារ​កិច្ច​អភិ​បាល​កិច្ច​បន្ថែម​ចំ​នួន​៥
អំ​ពី​មន្ទីរ គណៈ ផ្នែក​ក្រុង។

យោង​តាម​នោះ នគរ​បាល​ក្រុង​កឹង​ធើ នឹង​ទទួល​ភារ​កិច្ច​អភិ​បាល​កិច្ច​អំ​ពី​ប្រ​វត្តិ​រូប​នីតិ​បុគ្គល​និង​អនុវត្ត​សេវា​សា​ធា​រណៈ​ផ្ដល់​លិ​ខិត​ប្រ​វត្តិ​រូប​នីតិ​បុគ្គល; ការ​ប្រ​ឡង​ផ្ដល់​ជូន​ប័ណ្ណ​បើក​បរ​យាន​យន្ត​ផ្លូវ​គោក; ភារ​កិច្ច​អភិ​បាល​កិច្ច​អំ​ពី​ការ​ផ្ដាច់​ញៀន​និង​គ្រប់​គ្រង​ក្រោយ​ពី​ផ្ដាច់​ញៀន​គ្រឿង​ញៀន​ពី​មន្ទីរ​ការ​ងារ-យុទ្ធ​ជន​ពិ​ការ​និង​សង្គម; ធា​នា​សុវត្ថិ​ភាព​អា​កាស​ចរណ៍ អំ​ពី​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កឹង​ធើ​និង​សុវត្ថិ​ភាព សន្តិ​សុខ​ព័ត៌​មាន​លើ​បណ្ដាញ។

ជា​មួយ​នឹង​ភារ​កិច្ច​អភិ​បាល​កិច្ច​អំ​ពី​ប្រវត្តិ​រូប​នី​តិ​បុគ្គល​និង​អនុវត្ត​សេវា​សា​ធា​រណៈ​ផ្ដល់​លិខិត​ប្រ​វត្តិ​រូប​នីតិ​បុគ្គល នគរ​បាល​ក្រុង​កឹង​ធើ បាន​ចង្អុល​ការ​អង្គ​ភាព​នា​នា អនុវត្ត​ខ្លឹម​សារ​នៃ​ការ​កសាង ​គ្រប់​គ្រង ទាញ​យក​ការ​ពារ​និង​ប្រើ​ប្រាស់​មូល​ដ្ឋាន ទិន្ន​ន័យ​ប្រ​វត្តិរូប​នីតិ​បុគ្គល​ក្នុង​វិសាល​ភាព​ក្រុង; ទ​ទួល​វិនិច្ឆ័យ​ព័ត៌​មាន​ប្រ​វត្តិ​រូប​នីតិ​បុគ្គល អា​ស្រ័យ​តុលា​ការ​ប្រ​ជា​ជន អយ្យ​ការ​ប្រ​ជា​ជន ស្ថា​ប័ន​នគរ​បាល ស្ថា​ប័ន​សាល​ក្រម​រដ្ឋ​ប្ប​វេណី ស្ថា​ប័ន​អង្គ​ការ​ពាក់​ព័ន្ធ​នា​នា និង​មជ្ឈ​មណ្ឌល​ប្រវត្តិ​រូប​នីតិ​បុគ្គល​ថ្នាក់​ជាតិ​ផ្ដល់​ជូន; បង្កើត​ប្រ​វត្តិ​រូប​នី​តិ​បុគ្គល ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ប្រ​វត្តិ​រូប​នីតិបុគ្គល បំ​ពេញ​បន្ថែម ផ្ដល់​ជូន​ព័ត៌​មាន​ប្រ​វត្តិ​រូប​នីតិ​បុគ្គល ជូន​មជ្ឈ​មណ្ឌល​ប្រ​វត្តិ​រូប​នីតិ​បុគ្គល​ថ្នាក់​ជាតិ​និង​មន្ទីរ​យុត្តិ​ធម៌​បណ្ដា​ខេត្ត ក្រុង​ចំ​ណុះ​មជ្ឈិម តាម​សេច​ក្ដី​កំ​ណត់​របស់​ច្បាប់។

នគរ​បាល​ក្រុង​កឹង​ធើ ទទួល​ភារ​កិច្ច​ពី​មន្ទីរ​គម​នា​គមន៍​និង​ដឹក​ជញ្ជូន​ក្រុង ដូច​ជា៖ ប្រ​ព័ន្ធ​ផ្នែក​ទន់​គ្រប់​គ្រង​ការ​ប្រ​ឡង ផ្ដល់​ប័ណ្ណ​បើក​បរ​នៅ​មន្ទីរ​គម​នា​គមន៍​និង​ដឹក​ជញ្ជូន; មជ្ឈ​មណ្ឌល​ប្រ​ឡង​បើក​បរ​ដែល​កំ​ពុង​ផ្ដល់​ជូន​អាជ្ញា​ប័ណ្ណ​សកម្ម​ភាព; មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​ការ​បើក​បរ​រថ​យន្ត​និង​ម៉ូតូ​ដែល​កំ​ពុង​ផ្ដល់​ជូន​អាជ្ញា​ប័ណ្ណ​សកម្ម​ភាព; ផ្នែក​ទន់​ប្ដូរ​ផ្ដល់​ឡើង​វិញ​ប័ណ្ណ​បើក​បរ ផ្ដល់​ប័ណ្ណ​បើក​បរ​និង​ប្រ​ព័ន្ធ​ផ្នែក​ទន់​ដែល​កំ​ពុង​ប្រើ​ការ និង​ឧប​ករណ៍​ប្រើ​ប្រាស់​នៅ​តាម​មជ្ឈ​មណ្ឌល​ប្រ​ឡង​បើក​បរ; ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។

ភារ​កិច្ច​អភិ​បាល​កិច្ច​អំ​ពី​ការ​ផ្ដាច់​ញៀន​និង​គ្រប់​គ្រង​ក្រោយ​ពី​ផ្ដាច់​ញៀន​គ្រឿង​ញៀន​នឹង​ត្រូវ​បាន​នគរ​បាល​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​នគរ​បាល​និង​គណៈ​ចង្អុល​ការ​គម្រោង “ទទួល​ភារ​កិច្ច​អភិ​បាល​កិច្ច​អំ​ពី​ការ​ផ្ដាច់​ញៀន​និង​គ្រប់​គ្រង​ក្រោយ​ពី​ផ្ដាច់​ញៀន​គ្រឿង​ញៀន”។ ចំ​ពោះ​មូល​ដ្ឋាន​ផ្ដាច់​ញៀន​ក្រុង​មាន​ទី​ស្នាក់​ការ​ឯក​រាជ្យ នៅ​ទី​តាំង​ក្រុង​ង៉ា​បៃ ខេត្ត​ហូវ​យ៉ាង ដោយ​បាន​ការ​ឯក​ភាព​របស់​ថ្នាក់​ដឹក​នាំ ក្រ​សួង​នគរ​បាល​ផ្ទេរ​ឱ្យ​នគរ​បាល​ខេត្ត​ហូវ​យ៉ាង​ទទួល​និង​គ្រប់​គ្រង។

មុខ​ងារ​ភារ​កិច្ច គ្រោង​ការ​ទទួល​ផែន​ការ ជាក់​ស្ដែង លម្អិត ត្រូវ​បាន​នគរ​បាល​ក្រុង​កឹង​ធើ និង​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កឹង​ធើ ពិ​ភាក្សា និង​ឯក​ភាព​រួម។ នគរ​បាល​ក្រុង​កឹង​ធើ និង​មន្ទីរ​ព័ត៌​មាន​និង​សារ​គម​នា​គមន៍​សហ​ការ​វាយ​តម្លៃ កំ​ណត់​មុខ​ងារ ភារ​កិច្ច បរិ​មាណ​ការ​ងារ​ដែល​ទាក់​ទង​នឹង​ការ​ផ្ទេរ​អភិ​បាល​កិច្ច​អំ​ពី​សុវត្ថិ​ភាព សន្តិ​សុខ​ព័ត៌​មាន​លើ​បណ្ដាញ។ ស្ថិតិ​វាយ​តម្លៃ​ស្ថាន​ភាព​សម្ភារៈ មូល​ដ្ឋាន​សម្ភារៈ វិធាន​ការ​ដំ​ណោះ​ស្រាយ​បម្រើ​ការ​ងារ ធា​នា​សុវត្ថិ​ភាព​ព័ត៌​មាន លើ​បណ្ដាញ​ពី​មន្ទីរ​ព័ត៌​មាន​និង​សារ​គមនា​គមន៍ ផ្ទេរ​ទៅ​ឱ្យ​នគរ​បាល​ក្រុង។

តាម​ផែន​ការ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មី​នា ឆ្នាំ ២០២៥ នគរ​បាល​ក្រុង​កឹង​ធើ នឹង​ទទួល​ភារ​កិច្ច​អភិ​បាល​កិច្ច​ចំ​នួន ៥ ខាង​លើ​ជា​ផ្លូវ​ការ។ ដើម្បី​អនុវត្ត​ល្អ​ភារ​កិច្ច​នេះ នគរ​បាល​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​យុត្តិ​ធម៌ មន្ទីរ​គមនា​គមន៍ និង​ដឹក​ជញ្ជូន​មន្ទីរ​ការ​ងារ - យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច មន្ទីរ​ព័ត៌​មាន​និង​សារ​គមនា​គមន៍ និង​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កឹង​ធើ ចាត់​កម្មា​ភិបាល​ទៅ​រៀន​សូត្រ ដោះ​ដូរ​វិជ្ជា​ជីវៈ បង្កើត​បញ្ជី​ឈ្មោះ ស្ថិតិ ផ្ទៀង​ផ្ទាត់​មើល ប្រ​គល់​ជូន​សំ​ណុំ​បែប​បទ ឯក​សារ​ពាក់​ព័ន្ធ​ឯទៀត ។ល។ និង​ឯក​ភាព​លើ​ការ​ទទួល​បុគ្គ​លិក​មូល​ដ្ឋាន​សម្ភារៈ ​ឧប​ករណ៍ ទិន្ន​ន័យ​ឯក​សារ៕

  ហ្វាង​ហ្វី - ថាច់​ធី

​ 

ចែករំលែកអត្ថបទ