មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/03/2025 - 15:31

អនុ​លេ​ខា​បក្ស​ឃុំ អនុ​វត្ត​ល្អ​ការ​ចលនា​មហា​ជន 

លោក​ឈ្មោះ ចៅ​ចឿង បច្ចុប្បន្ន​ជា​អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​និង​ជា​ប្រ​ធាន​ប្លុក​ប្រ​ជា​ចលនា​ឃុំ​ចូវ​ឡាំង ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង។ ជា​ច្រើន​ឆ្នាំ​មក​នេះ មិន​ត្រឹម​អនុវត្ត​ល្អ​ការ​ងារ​បក្ស​ប៉ុណ្ណោះ​ទេ លោក​នៅ​ទាំង​បាន​អ្នក​ទាំង​ឡាយ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​អនុវត្ត​ល្អ​ការ​ងារ ចលនា​មហា​ជន​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​ចលនា​ស្វ័យ​គ្រប់​គ្រង។

លោក​ចៅ​ចឿង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ចូវ​ឡាំង។

ឃុំ​ចូវ​ឡាង មាន​ចំ​នួន​ប្រ​ជា​ជន​ជា​ជន​រួម​ជាតិ​ខ្មែរ ៦២,២៧%។ ឃុំ ៧/៩ ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ មាន​វត្ត​ពុទ្ធ​សាស​នា​ខ្មែរ​៩​វត្ត។ លោក​ចៅ​ចឿង ចែក​រំ​លែក៖ ចូវ​ឡាំង ជា​ទី​តាំង​សំ​ខាន់​អំ​ពី​សន្តិ​សុខ​នយោ​បាយ - សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម។ ជីវ​ភាព​ប្រ​ជា​ជន នៅ​ជួប​លំ​បាក​ច្រើន ដូច្នេះ ការ​ចលនា​មហា​ជន រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​ចលនាស្វ័យ​គ្រប់​គ្រង ត្រូវ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស។ ក្នុង​តួនា​ទី​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​បក្ស ទទួល​បន្ទុក​ផ្នែក​ចលនា​មហា​ជន លោក តែង​ស្នើ​យោ​បល់​នឹង​គ​ណៈ​ប្រតិ​បត្តិ​ការ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ក្នុង​ការ​រៀប​ចំ​កម្ម​វិធី ផែន​ការ​ផ្សព្វ​ផ្សាយ​ដល់​សា​ខា​បក្ស រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​និង​អង្គ​ការ​នយោ​បាយ​សង្គម។ល។ ផ្ដើម​ពី​នោះ ផ្សព្វ​ផ្សាយ​ចលនា​ដល់​កម្មា​ភិបាល សមា​ជិក​សមា​គម សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​មហា​ជន​ចូល​រួម​អនុវត្ត។

ផ្លូវ​តភ្ជាប់​ភូមិ​នៅ​អាង​ឡើយ ត្រូវ​បាន​ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ។

មាន​កម្ម​វិធី ផែន​ការ​ចលនា​ជា​ច្រើន​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង ដូច្នេះ​ត្រូវ​បាន​អ្នក​ទាំង​ឡាយ​ឯក​ភាព​គាំ​ទ្រ។ លោក​ចៅ​សុខ​ថា លេខា​សា​ខា​បក្ស​ភូមិ​អាង​ឡើយ ឱ្យ​ដឹង៖ កាល​ពី​មុន ដង​ផ្លូវ​តភ្ជាប់​ភូមិ​ត្រូវ​បាន​បង្កើន​កម្រិត​ ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​ទំ​និញ​មែន ប៉ុន្តែ​ប្រ​ជា​ជន​មាន​ការ​បា​រម្ភ ពេល​ធ្វើ​ដំ​ណើរ​យប់​ព្រ​លប់ ពី​ព្រោះ​ផ្លូវ​ស្ងាត់​និង​គ្មាន​ភ្លើង​បំ​ភឺ្ល។ “អា​ស្រ័យ​អនុ​លេខា​បក្ស​ចៅ​ចឿង ចលនា​លើក​ទឹក​ចិត្ត ទើប​ភូមិ​ហ៊ាន​កៀរ​គរ​ប្រ​ជា​ជន​និង​សប្បុរស​ជន​រួម​វិភាគ​ទាន។ បច្ចុប្បន្ន ផ្លូវ​គមនា​គមន៍​ត្រូវ​បាន​ដំ​ឡើង​អំ​ពូល​ភ្លើង​ដោយ​ប្រើ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​ចំ​នួន ២៦ អំ​ពូល ហើយ​យើង​ខ្ញុំ​មាន​ផែន​ការ​បន្ត​ដំ​ឡើង​អំ​ពូល​ភ្លើង​បន្ថែម​ទៀត​តាម​ដង​ផ្លូវ​តភ្ជាប់​ភូមិ មាន​ភ្លើង​បំ​ភ្លឺ​ផ្លូវ មា​មីង​សប្បាយ​រីក​រាយ មាន​អា​រម្មណ៍​សុ​វត្ថិ​ភាព ពេល​ធ្វើ​ដំ​ណើរ​នៅ​យប់​ព្រ​លប់។ ភូមិ​ស្រុក​កាន់​តែ​មាន​ភាព​កុះ​ករ​នៅ​ពេល​ល្ងាច” លោក​ចៅ​សុខ​ថា បាន​ឱ្យ​ដឹង​ដូច្នេះ។

មិន​ត្រឹម​តែ​រឿង​ដំ​ឡើង​អំ​ពូល​ភ្លើង​ប៉ុណ្ណោះ​ទេ មក​ដល់​ឃុំ​ចូវ​ឡាំង អ្នក​ទាំង​ឡាយ​នៅ​ទាំង​រំលឹក​ដល់​អនុ​លេខា​បក្ស​ឃុំ​ចៅ​ចឿង ដែល​បាន​ផ្តួច​ផ្តើម អនុវត្ត​នូវ​ទម្រង់​ផ្សេងៗ។ ជាក់​ស្ដែង ដូច៖ ទម្រង់​ដំ​ឡើង​កា​មេរ៉ា​សន្តិ​សុខ ទម្រង់​ខ្លោង​ទ្វារ​សន្តិ​សុខ សណ្ដាប់​ធ្នាប់; បង្កើន​កម្រិត​ជួស​ជុល ពង្រីក​ចាក់​បេ​តុង​ផ្លូវ​ជន​បទ ផ្លូវ​ទៅ​វាល​ស្រែ; ចលនា​បរិច្ចាគ​ដី សាង​សង់​ផ្ទះ សរុប​ទឹក​ប្រាក់​តាំង​ពី​ចាប់​ផ្ដើម អនុវត្ត​ទម្រង់​ពី​ឆ្នាំ ២០១៩ ដល់​បច្ចុប្បន្ន គឺ​ជាង ១ ពាន់លាន​ដុង។

អំ​ពី​បទ​ពិសោធន៍​របស់​ខ្លួន លោក​ចៅ​ចឿង ឱ្យ​ដឹង៖ “ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ ដូច្នេះ​ខ្ញុំ​យល់​អំ​ពី​ប្រ​ពៃ​ណី ទំ​នៀម​ទម្លាប់​ ក៏​ដូច​ជា​យល់​ពី​ផ្នត់​គំ​និត មនោ​សញ្ចេត​នា​របស់​ជន​រួម​ជាតិ​ខ្មែរ។ ខ្ញុំ​តែង​សហ​ការ​នឹង​ព្រះ​ចៅ​អធិ​ការ អា​ចារ្យ​វត្ត ជួយ​ឃោស​នា​ចលនា​ប្រ​ជា​ជន ពុទ្ធ​បរិ​ស័ទ អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​របស់​រដ្ឋ។ ខ្ញុំ​គិត​ថា គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ប្រ​កប​ដោយ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន កម្ម​វិធី គម្រោង​វិនិ​យោគ​ផ្សេងៗ​ចំ​ទិស​ដៅ និង​ត្រូវ​ចំ​ណុច​សំ​ខាន់ៗ។ ផ្ដើម​ពី​នោះ នឹង​បង្ក​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រ​ជា​ជន ជា​ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ចំ​ពោះ​បក្ស រដ្ឋ​អំ​ណាច​អនុវត្ត​ល្អ​ផែន​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន។ ប្រ​ការ​នេះ បាន​រួម​ចំ​ណែក​យ៉ាង​ជោគ​ជ័យ​ក្នុង​ចលនា​មហា​ជន រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​ចលនា​ស្វ័យ​គ្រប់​គ្រង​នៅ​ភូមិ​ភាគ”៕

   ថាញ​ឡុង-ប្រែ​សម្រូល៖ ទី​ទុយ

ចែករំលែកអត្ថបទ