ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/02/2025 - 14:28

រៀប​ចំ​សកម្ម​ភាព​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួមជាតិ​ខ្មែរ ឆ្នាំ ២០២៥ សប្បាយ​រីក​រាយ មាន​អត្ថ​ន័យ​និង​ជាក់​ស្តែង 

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ទើប​មាន​សារ​លិ​ខិត​អំ​ពី​ការ​រៀប​ចំ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ ២០២៥ ផ្ញើ​ដល់​គណៈ​កម្មា​ធិការ​បក្ស អង្គ​ការ​បក្ស រដ្ឋ​អំ​ណាច មន្ទីរ គណៈ ផ្នែក រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​អង្គ​ការ​នយោ​បាយ - សង្គម ក្រុង​គ្រប់​លំ​ដាប់​ថ្នាក់។

ឈុត​សម្តែង​សិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ
ឆ្នាំ​២០២៤។ រូប៖ តឹម​ខ្វា

ឆ្លង​តាម​រយៈ​នោះ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង សំ​ណូម​ពរ​អង្គ​ភាព​ខាង​លើ៖ ដឹក​នាំ ចង្អុល​ការ​រៀប​ចំ​សកម្ម​ភាព​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៥ ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ មាន​អត្ថ​ន័យ សាម​គ្គី សុ​វត្ថិ​ភាព​និង​ប្រិត​សំ​ចៃ សម​ស្រប​ជា​មួយ​នឹង​ប្រ​ពៃ​ណី​វប្ប​ធម៌​ដ៏​ថ្លៃ​ថ្លា​របស់​ជន​រួម​ជាតិ​ខ្មែរ និង​លក្ខណ​សម្បត្តិ ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ និង​អង្គ​ភាព; បន្ត​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្លា​របស់​ជន​រួម​ជាតិ​ខ្មែរ ផ្សារ​ភ្ជាប់​នឹង​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ បំ​ផុត​គឺ​បញ្ហា​ជាប់​ពាក់​ព័ន្ធ​ដល់​ជន​ជាតិ​និង​សាស​នា។ គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង ចង្អុល​ការ​អនុវត្ត​បាន​ល្អ​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម៖ ចង្អុល​ការ​ដឹក​នាំ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ និង​ទាន់​ពេល​វេលា​នូវ​របប​និង​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ តាម​សេចក្ដី​កំ​ណត់; យក​ចិត្ត​ទុក​ដាក់​កៀរ​គរ​នូវ​ប្រ​ភព​ធន​ធាន​សង្គម គិត​គូរ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ; យក​ចិត្ត​ទុក​ដាក់ បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក និយោ​ជិត យុទ្ធ​ជន កង​កម្លាំង​ប្រ​ដាប់​អា​វុធ សិស្ស និស្សិត ជា​ជន​រួម​ជាតិ​ខ្មែរ បាន​ឈប់​សម្រាក​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ ២០២៥ តាម​សេច​ក្ដី​កំ​ណត់។ រៀប​ចំ​សកម្ម​ភាព​ទៅ​សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត និង​ប្រ​សិទ្ធ​ពរ​ដល់​អង្គ​ការ​ពុទ្ធ​សាស​នា​ខ្មែរ សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​ខ្មែរ អ្នក​មុខ​អ្នក​ការ​សាសនា ព្រះ​សង្ឃ អា​ចារ្យ គណៈ​កម្ម​ការ​វត្ត កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក យុទ្ធ​ជន កង​កម្លាំង​ប្រ​ដាប់​អា​វុធ ដែល​ជា​ជន​រួម​ជាតិ​ខ្មែរ​គំរូ គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ អង្គ​ភាព រួម​ចំ​ណែក​អនុវត្ត​បាន​ទាន់​ពេល មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ជា​ដើម។

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ ២០២៥ នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែ​មេ​សា ឆ្នាំ​២០២៥៕

  អ្នក​យក​ព័ត៌​មាន-វិមាន

ចែករំលែកអត្ថបទ