ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/02/2025 - 14:23

ជ្រាប​ទឹក​ប្រៃ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បន្ត​កើន​ឡើង​រហូត​ដល់​ខែ​មេ​សា ឆ្នាំ​២០២៥ 

តាម​មជ្ឈ​មណ្ឌល​ព្យា​ករណ៍​ឧតុ​និយម​និង​ជល​សាស្ត្រ​ជាតិ កាល​ពី​សប្តាហ៍​កន្លង កម្រិត​ជ្រាប​ទឹក​ប្រៃ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​និន្នា​ការ​កើន​ឡើង​តាម​ជំ​នោរ​ទឹក ខ្សែ​ទឹក​ប្រៃ​នៅ​ដៃ​ទន្លេ​គឺវ​ឡុង​ចម្ងាយ​ពី ៣៨​-៤៨ គី​ឡូ​ម៉ែត្រ ទន្លេ​វ៉ាម-កចម្ងាយ​ពី​៤៥-៥២ គីឡូ​ម៉ែត្រ ទន្លេ​កៃ​លើង ចម្ងាយ​ពី ៣៥-​៤០ គីឡូ​ម៉ែត្រ (កម្រិត​ទាប​ជាង រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២៤ ចម្ងាយ​ពី ៣-៨ គីឡូ​ម៉ែត្រ; ទាប​ជាង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០២០ ចម្ងាយ​ពី​២៥​-៤៤ គីឡូ​ម៉ែត្រ)។ តាម​ការ​ព្យា​ករណ៍​កម្រិត​ជ្រាប​ទឹក​ប្រៃ​នឹង​បន្ត​កើន​ឡើង ចាប់​ពី​ខែ​កុម្ភៈ​ដល់​ខែ​មេ​សា ឆ្នាំ​២០២៥ ក្នុង​កម្រិត​ខ្ពស់​ជាង​នៃ​មធ្យម​ភាគ​ជា​ច្រើន​ឆ្នាំ ប្រ​ហាក់​ប្រ​ហែល​និង​ទាប​ជាងឆ្នាំ ២០២៤ ទាប​ជាង​ឆ្នាំ​២០១៦ និង​ឆ្នាំ២០២០។

 ប្រ​ព័ន្ធ​សំ​ណង់​ទំ​បន់​ទឹក​ប្រៃ​កៃ​លើង - កៃ​បែ​ខេត្ត​គៀង​យ៉ាង។ រូប​ថត៖ ថាញ​ឡុង

វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​ធារា​សាស្ត្រ​ភាគ​ខាង​ត្បូង បាន​ផ្តល់​អនុ​សាសន៍ នៅ​អំ​ឡុង​ថ្ងៃ​ដែល​ទឹក​ប្រៃ​មាន​និន្នា​ការ​ថយ​ចុះ ភូមិ​ភាគ​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ពិសេស​គឺ​ខេត្ត​នៅ​ជាប់​សមុទ្រ គប្បី​ឆ្លៀត​ឱ​កាស​ស្តុក​ទឹក​សាប​សម្រាប់​បម្រើ​ការ​ផលិត​កសិ​កម្ម។ តំ​បន់​ខាង​លើ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង (រួម​មាន​ចំ​ណែក​ដី​ខេត្ត​អាង​យ៉ាង ដុង​ថាប ផ្នែក​ខាង​លើ​ឡុង​អាង គៀង​យ៉ាង​និង​ក្រុង​កឹង​ធើ) ប្រ​ភព​ទឹក​ដែល​ខ្វះ​ភាគ​ច្រើន​គឺ​នៅ​តំ​បន់​ភ្នំ​ទិញ​បៀង ទ្រី​តូង ត្រូវ​អនុវត្ត​វិធាន​ការ​ស្តុក​ទឹក​និង​សន្សំ​ចៃ​ទឹក​ក្នុង​ការ​ស្រោច​ស្រព។ តំ​បន់​កណ្តាល​នៃ​វាល​រាប​ទន្លេ​គឺវ​ឡុង (រួម​មាន​ចំ​ណែក​ដី​នៅ​ក្រុង​កឹង​ធើ ខេត្ត​តៀង​យ៉ាង ឡុង​អាង គៀង​យ៉ាង ហូវ​យ៉ាង ដុង​ថាប វិញ​ឡុង និង​តំ​បន់​គ្រប់​គ្រង​ទឹក​ប្រៃ​នៅ​ខេត្ត​បាក​លីវ សុក​ត្រាំង ត្រា​វិញ បេន​ត្រែ) ត្រូវ​ដំ​ណើរ​ការ​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​សំ​ណង់​គ្រប់​គ្រង​ទឹក​ប្រៃ​និង​ស្តុក​ទឹក ពេល​តម្រូវ​ការ​យក​ទឹក​សាប​ស្រោច​ស្រព​ដំ​ណាំ គប្បី​ពិ​និត្យ​កម្រិត​ជាតិ​ប្រៃ​ឱ្យ​បាន​ហ្មត់​ចត់បំ​ផុត គឺ​សម្រាប់​ដំ​ណាំ​ហូប​ផ្លែ។ តំ​បន់​ជាប់​សមុទ្រ​នៃ​វាល​រាប​ទន្លេ​គឺវ​ឡុង (រួម​មាន​ខេត្ត​នៅ​ជាប់​សមុទ្រ នៃ​វាល​រាប​ទន្លេ​គឺវ​ឡុង) ទឹក​ប្រៃ​ជ្រាប​ចូល​ខុស​ប្រ​ក្រតី អាច​ប៉ះ​ពាល់​ដល់​ប្រ​ភព​ទឹក​និង​ការ​បង្ក​បង្កើន​ផល​នៅ​តាម​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ជាប់​មាត់​សមុទ្រ ដូច​ជា ហ្គ​កុង តំ​បន់​ភាគ​ខាង​ជើង​បេន​ត្រែ តំ​បន់​ជាប់​មាត់​សមុទ្រ​ត្រា​វិញ និង​ប្រ​ព័ន្ធ​ឡុង​ភូ-ទីប​ញឹក។ ហេតុ​នេះ គ្រប់​ភូមិ​ភាគ​គប្បី​ត្រៀម​បម្រុង​វិធាន​ការ​ទប់​ទល់​និង​ស្តុក​ទុក​ប្រើ​ប្រាស់​សម​ស្រប ជា​ពិ​សេស​គឺ​ធានា​ប្រ​ភព​ទឹក​ស្រោច​ស្រព​តំ​បន់​ដំ​ណាំ​ហូប​ផ្លែ​នៅ​ស្រុក​ចូវ​ថាញ់ ចើ​ឡាត់ ម៉កៃ​បាក់ ម៉កៃ​ណាមនៃ​ខេត្ត​បេន​ត្រែ និង​ស្រុក​កេ​សាច់ ខេត្ត​សុក​ត្រាំង…៕

    កា​សែត​កឹង​ធើ-មុនី

ចែករំលែកអត្ថបទ