ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/02/2025 - 14:23

សម្ពោធ​និង​បញ្ចុះ​ខណ្ឌ​សីមា​ព្រះ​វិហារ​វិទ្យា​ស្ថាន​ពុទ្ធ​សា​សនា​ទក្ខិណ​និកាយ​ខ្មែរ 

(CT) - ក្រុម​ប្រឹក្សា​អភិ​បាល​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ បាន​រៀប​ចំ​ពិធី​សម្ពោធ​និង​បញ្ចុះ​ខណ្ឌ​សី​មា​ព្រះ​វិហារ​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ ដែល​ស្ថិត​នៅ​មណ្ឌល ១២ សង្កាត់​ចូវ​វ៉ាន់​លីម ខណ្ឌ​អូរ​ម៉ូង។

ពិធី​កាត់​ខ្សែ​បូ​សម្ពោធ​ព្រះ​វិហារ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។

ព្រះ​វិហារ​ គឺ​ជា​សំ​ណង់​មួយ​ក្នុង​ចំ​ណោម​សំ​ណង់​ទាំង​ឡាយ​ដែល​មាន​អត្ថ​ន័យ​ដ៏​ពិ​សិដ្ឋ​បំ​ផុត។ នេះ​គឺ​ជា​ឧបោស​ថា​គារ​សម្រាប់​ព្រះ​សង្ឃ​ធ្វើ​សង្ឃ​កម្ម ទី​ដែល​សាស​និក​ជន ពុទ្ធ​បរិ​ស័ទ ធ្វើ​សក្ការ​គោ​រព​បូជា​ជំ​នឿ​សាសនា។ ព្រះ​វិ​ហារ​នេះ បាន​ចាប់​ផ្តើម​កសាង​នៅ​ថ្ងៃទី ២០ ខែ​ឧស​ភា ឆ្នាំ​២០២០ មក​ទល់​ពេល​នេះ​សម្រេច​ជា​ស្ថា​ពរ ហើយ​ត្រូវ​បាន​សម្ពោធ​និង​បញ្ចុះ​ខណ្ឌ​សីមា​តាម​ប្រ​ពៃ​ណី​នៃ​ពុទ្ធ​សា​សនា​ទក្ខិណ​និកាយ​ខ្មែរ។ សរុប​តម្លៃ​កសាង​ព្រះ​វិហារ​និង​សមិទ្ធ​ផល​ផ្សេងៗ​គិត​ជា​ទឹក​ប្រាក់​ជាង ៣០ ពាន់​លាន​ដុង។

ថ្លែង​ក្នុង​ពិធី​សម្ពោធ លោក ង្វៀង​ធឹក​ហៀង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ អប​អរ​សា​ទរ​ចំ​ពោះ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​នៃ​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នាទក្ខិណ​និកាយ​ខ្មែរ ក្នុង​រយៈ​ពេល​កន្លង។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា​ក្រោយ​ពី​ពិធី​សម្ពោធ​សមា​គម​ពុទ្ធ​សាស​នាវៀត​ណាម គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ក្រុង​កឹង​ធើ ព្រះ​សង្ឃ​ពុទ្ធ​សាស​នាទក្ខិណ​និកាយ​ខ្មែរ ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់ ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ទាំង​ស្មារតី​ដើម្បី​សកម្ម​ភាព​នៃ​វិទ្យា​ស្ថាន​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សម្រេច​គុណ​ភាព​ខ្ពស់ បណ្តុះ​បណ្តាល​បាន​បញ្ញ​វន្ត​សង្ឃ និង​ពល​រដ្ឋ​ដ៏​ល្អ​សម្រាប់​ប្រ​ទេស​ជាតិ។

ស្រប​ក្នុង​ឱកាស​នេះ មាន​សមូហ​ភាព និង​បុគ្គល​ជា​ច្រើន​ដែល​បាន​រួម​វិភាគ​ទាន​ក្នុង​ដំ​ណាក់​កាល​កសាង​ព្រះ​វិហារ ទទួល​ប័ណ្ណ​ស្ងើច​សរ​សើរ​ទឹក​ចិត្ត​ជ្រះ​ថ្លា​របស់​មជ្ឈិម​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ក្រុង​កឹង​ធើ និង​ប័ណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។

គម្រោង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ ត្រូវ​បាន​រចនា​ប្លង់​កសាង​ដោយ​មាន​សំ​ណង់ ១៩ មុខ។ មក​ទល់​ពេល​នេះ វិទ្យា​ស្ថាន​បាន​កសាង​និង​សម្រេច​ជា​ស្ថា​ពរ​សំ​ណង់​សំ​ខាន់ៗ​នោះ​គឺ៖ អគារ​គណៈ​អធិ​ការ​បតី សម្ពោធ​នៅ​ថ្ងៃ​ទី ៩ ខែ​មក​រា ឆ្នាំ​២០១៩; ឧបដ្ឋាន​សា​លា​សម្ពោធ​នៅ​ថ្ងៃ​ទី ២៦ ខែ​មេ​សាឆ្នាំ​២០២៣៕

   តឹមខ្វា- លី​សៀ

ចែករំលែកអត្ថបទ