សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ទើបរៀបចំសម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ - ទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ នៅមណ្ឌលប្រឡងវត្តពោធិរាជកំពង់សង្កាត់ ១ ក្រុងត្រាវិញ។ សម័យប្រឡងឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡង ៥២១ អង្គនិងរូប ដែលសិក្សានៅតាមបណ្ដាវត្តចំនួន២០។ ក្នុងនោះ ផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ មានបេក្ខជន ៣៣៣ អង្គនិងរូប; ចំណែកផ្នែកពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ មានបេក្ខជន ១៨៨ អង្គនិងរូប។ លទ្ធផល បេក្ខជនប្រឡងជាប់ ៩៤,៨៩% ។

បេក្ខជនត្រៀមចូលកាន់បន្ទប់ប្រឡង។
ក្នុងឱកាសនេះដែរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បានជូនប័ណ្ណសរសើរដល់សមូហភាពចំនួន២និងបុគ្គល២០អង្គនិងរូប ដែលមានស្នាដៃឆ្នើមក្នុងការបង្ហាត់បង្រៀន៕
សើុងម៉ាល័យ-វិមាន