លោកថាច់សុវុឌ្ឍី នៅភូមិកណ្តាល ឃុំហ៊ុងហ្វា ស្រុកទីវកឹង ខេត្តត្រាវិញ តែងផ្សព្វផ្សាយចលនាប្រជាជនអនុវត្តនៅមូលដ្ឋានបានល្អ រួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។
![គំរូឆ្នើមនៅតំបន់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/43.jpg)
លោកថាច់សុវុឌ្ឍី បង្ហាញបណ្ណសរសើរដែលប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញជូន។
ជាគ្រូបង្រៀនចូលនិវត្តន៍ ក្នុងជីវភាពប្រចាំថ្ងៃ លោកសុវុឌ្ឍី តែងលត់ដំរក្សាសីលធម៌ គុណធម៌នយោបាយ របៀបរស់នៅវិជ្ជមាន សាមញ្ញ ស្មោះត្រង់របស់បក្ខជនជាជនរួមជាតិខ្មែរ។ គាត់ជាអ្នកសកម្មក្នុងការសិក្សាស្រាវជ្រាវ អំពីចំណេះដឹងទាក់ទងនឹងផ្នែកផលិតកម្ម ដាំដុះ ចិញ្ចឹមសត្វ។ ហើយគ្រួសារគាត់អនុវត្តមានប្រសិទ្ធភាពជាច្រើនឆ្នាំមកហើយ ជួយឱ្យសេដ្ឋកិច្ចគ្រួសារមានភាពប្រសើរឡើងជាបន្តបន្ទាប់។ តាមរយៈនោះ លោកផ្សព្វផ្សាយដល់មាមីងក្នុងភូមិបានល្អក្នុងការបង្វែររចនាសម្ព័ន្ធផលិតកម្ម ធ្វើពិពិធកម្មមុខដំណាំ សត្វចិញ្ចឹម ជ្រើសរើសពូជមានគុណភាព នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីលើកកម្ពស់ជីវភាព។
លោកថាច់សុវុឌ្ឍី សព្វថ្ងៃជាប្រធានគណៈកម្មការវត្តអូរវែងចាស់ បានឱ្យដឹង លោករួមជាមួយព្រះចៅអធិការ និងព្រះសង្ឃក្នុងវត្ត តែងផ្សព្វផ្សាយលើកកម្ពស់ការកសាងផ្នត់រស់នៅស៊ីវិល័យ គ្រួសារវប្បធម៌ ពលកម្មផលិត សិក្សារៀនសូត្រតាមរដ្ឋធម្មនុញ្ញនិងច្បាប់ក្នុងតំបន់ជនរួមជាតិខ្មែរ។ ឆ្នាំ២០១៩ ផ្នែកសមត្ថកិច្ចរួមនឹងព្រះចៅអធិការវត្តនិងសមាជិកគណៈកម្មាការវត្ត ឯកភាពបង្កើតក្លឹប “ផ្សព្វផ្សាយអប់រំ បញ្ចុះបញ្ចូលមុខសញ្ញាក្នុងមូលដ្ឋានសាសនា”។ លោកថាច់សុវុឌ្ឍី ត្រូវបានជ្រើសរើសជាប្រធានក្លឹបរហូតមកដល់បច្ចុប្បន្ន។
![គំរូឆ្នើមនៅតំបន់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/45.jpg)
ផ្លូវគមនាគមន៍ក្រាលកៅស៊ូតភ្ជាប់ភូមិ ក្នុងនោះមានការរួមចំណែក
បរិច្ចាគដីរបស់គ្រួសារលោកថាច់សុវុឌ្ឍី។
លោកសុវុឌ្ឍី ចែករំលែក៖ “ដើម្បីអ្នកទាំងអស់គ្នាអនុវត្តល្អនូវការចលនាគឺខ្លួនយើងត្រូវធ្វើជាគំរូ ដូច្នេះ គ្រួសារខ្ញុំបរិច្ចាគដី ២.០០០ ម៉ែត្រការ៉េ ធ្វើផ្លូវគមនាគមន៍ក្រាលកៅស៊ូតភ្ជាប់ភូមិ។ ខ្ញុំគិតថា ភូមិស្រុកមានជីវភាពសម្បូរធូរធារ សុខដុមរមនា ដូចបច្ចុប្បន្ន អាស្រ័យដោយការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់បក្សនិងរដ្ឋ។ ដូច្នេះ យើងត្រូវរួមកម្លាំងជាមួយគ្នា ដូច៖ បរិច្ចាគដី ផលដំណាំ... ដើម្បីរួមជាមួយបក្សនិងរដ្ឋ កសាងលក្ខឋានសម្រាប់ការកសាងជនបទថ្មី”។
អ្នកស្រីថាច់ធីធីតា លេខាគណៈកម្មាធិការបក្ស ឃុំហ៊ុងហ្វា ឱ្យដឹង៖ “បច្ចុប្បន្ន ជនរួមជាតិខ្មែរមានការយល់ដឹងខ្ពស់ក្នុងការអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ ឧស្សាហ៍ពលកម្មផលិត លើកកម្ពស់ជីវភាព។ ក្នុងនោះ លោកថាច់សុវុឌ្ឍី ជាអ្នកផ្សព្វផ្សាយដល់ជនរួមជាតិខ្មែរ ឱ្យយល់ដឹងពីគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ”។ ឆ្នាំ២០២៤ គាត់បានប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញជូនបណ្ណសរសើរ”៕
សើុងម៉ាល័យ - ប្រែសម្រួល៖ ទីទុយ