គណៈកម្មាធិការប្រជាជនឃុំចូវឡាំង ស្រុកទ្រីតូង ខេត្តអាងយ៉ាង ទើបរៀបចំឧបត្ថម្ភគ្រឿងយន្ត និងឧបករណ៍កសិកម្មបង្វែរមុខរបរជូនគ្រួសារជនរួមជាតិខ្មែរចំនួន ២០ គ្រួសារ ។ គ្រួសារនីមួយៗទទួលបានថវិកាជិត ១០ លានដុង ដើម្បីទិញគ្រឿងយន្ត និងឧបករណ៍កសិកម្មបម្រើការផលិត ដូចជា៖ ម៉ាស៊ីនដេរ ម៉ាស៊ីនផុង ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំការពាររុក្ខជាតិ ម៉ាស៊ីនព្រោះស្រូវ ម៉ាស៊ីនគាបអំពៅ ម៉ាស៊ីនកិនច្របាច់ក្រូច ... ដោយសរុបថវិកាជិត ២០០ លានដុង។ នេះជាសកម្មភាពឋិតក្នុងគម្រោងទី១៖ ការដោះស្រាយបញ្ហាខ្វះខាតដីលំនៅឋាន ផ្ទះ ដីផលិតកម្ម និងទឹកប្រើប្រាស់ឋិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ដើម្បីអនុវត្តគម្រោងនេះ ចាប់ពីឆ្នាំ ២០២៣ មកទល់នឹងបច្ចុប្បន្ន គណៈកម្មាធិការប្រជាជនឃុំចូវឡាំង បានរៀបចំចែកគ្រឿងយន្ត និងឧបករណ៍កសិកម្មចំនួន៣ លើកដល់គ្រួសារចំនួន ៦៤ គ្រួសារដោយថវិកាសរុបជិត ៦៤០ លានដុង។
![ឧបត្ថម្ភគ្រឿងយន្ត និងឧបករណ៍កសិកម្មសម្រាប់គ្រួសារខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/22.jpg)
ពិធីប្រគល់ឧបករណ៍ អង្គភាពដែលផ្តល់គ្រឿងយន្ត និងឧបករណ៍ជំនួយ បានណែនាំបច្ចេកទេស និងរបៀបថែរក្សាប្រើប្រាស់គ្រឿងយន្តឱ្យមានប្រសិទ្ធភាព។
ចូវឡាំងគឺជាឃុំមួយក្នុងចំណោមឃុំលំបាករបស់ស្រុកទ្រីតូង ដោយមានប្រជាជនចំនួន ៦៣% ជាជនរួមជាតិខ្មែរ។ គិតដល់ដំណាច់ឆ្នាំ ២០២៤ ទូទាំងឃុំ មានគ្រួសារក្រីក្រចំនួន ១២៣ គ្រួសារ ស្រូបអត្រា ៣,៤៦% និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ២៥៣ គ្រួសារ ស្រូបអត្រា ៧,១២%៕
យោងតាមកាសែតអាងយ៉ាង