មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/01/2025 - 15:28

ក្វាច់​ផឹម​បាក់ ជំ​នួយ​កម្លាំង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព 

គោល​នយោ​បាយ​របស់​កម្ម​វិធី​ទិស​ដៅ​ជាតិ កាត់​បន្ថយ​ក្រី​ក្រ​ដោយ​ចីរ​ភាព បាន​ជំ​នួយ​កម្លាំង​ដល់​ឃុំ​ក្វាច់​ផឹម​បាក់ ស្រុក​ដឹមយើុយ ខេត្ត​កា​ម៉ាវ សម្រេច​លទ្ធ​ផល​ជា​វិជ្ជ​មាន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន។

គ្រួ​សារ​អ្នក​មីង ង្វៀង​ង៉ុក​ឡើយ បាន​ពង្រីក​ទម្រង់​ចិញ្ចឹម​ជ្រូក​សាច់។

កាល​ពី​មុន​នេះ អ្នក​មីង​ង្វៀង​ង៉ុក​ឡើយ ភូមិ​កី​កែ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​បង្ក​បង្កើន​ផល ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន។ អា​ស្រ័យ​ដោយ​កម្ម​វិធី​ឧបត្ថម្ភ​របស់​ភូមិ​ភាគ គ្រួ​សារ​អ្នក​មីង​មាន​ឱកាស​ផ្លាស់​ប្ដូរ​ជីវ​ភាព។ ក្រោយ​ពី​ទទួល​បាន​កូន​ជ្រូក ៣ ក្បាល​និង​ចំ​ណី​សត្វ ក្នុង​រយៈ​ពេល​៣​ខែ អ្នក​មីង​បាន​មើល​ថែ​និង​ចិញ្ចឹម​ហ្វូង​ជ្រូក មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែ​មប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ជា​របត់​ដ៏​ធំ​ក្នុង​ការ​លើក​ស្ទួយ​ជីវ​ភាព​ទៀត​ផង។ អ្នក​មីង​ឡើយ ឱ្យ​ដឹង៖ “ឆ្នាំ ២០២៣ ខ្ញុំ​មាន​សំ​ណាង ដោយ​បាន​ឃុំ​ជ្រើស​អនុវត្ត​គម្រោង ទទួល​បាន​កូន​ជ្រូក ៣ ក្បាល រួម​ជា​មួយ​ចំ​ណី​សត្វ​ក្នុង​រយៈ​ពេល ៣ ខែ​ដំ​បូង។ ដោយ​ការ​ជំ​នួយ​នេះ ខ្ញុំ​បាន​ចាប់​ផ្តើម​ការ​ងារ​ចិញ្ចឹម​ជ្រូក​មាន​ប្រ​ភព​ចំ​ណូល​ចីរ​ភាព​ដល់​គ្រួ​សារ ហើយ​ជា​សន្សឹមៗ​លំ​នឹង​បាន​ជីវ​ភាព ខ្ញុំ​ធ្វើ​សំ​ណុំ​លិ​ខិត​សុំ​ចាក​ចេញ​ពី​គ្រួ​សារ​ក្រី​ក្រ”។

តាម​ប្រ​សាសន៍​លោក ង្វៀង​មើុយ​ម៉ោក ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​កី​កែ ប្រ​ជា​ជន​នៅ​ទី​នេះ ទ​ទួល​បាន​ជំ​នួយ​ជាក់​ស្តែង​ជា​ច្រើន។  “ឆ្នាំ ២០២៥ ភូមិ​ភាគ​ដាក់​ចេញ​ទិស​ដៅ​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ មួយ​ចំ​នួន ចាប់​ពី ២០ គ្រួ​សារ​ចុះ​មក​នៅ​ត្រឹម ១៦ គ្រួ​សារ នេះ​ជា​ទិស​ដៅ​មួយ​ដ៏​លំ​បាក។ ប៉ុន្តែ មិន​មាន​ន័យ​ថា មិន​អាច​នឹង​សម្រេច​បាន​នោះ​ទេ ពី​ព្រោះ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​សកម្ម​ក្នុង​វិធី​បង្ខិត​ជិត កាត់​បន្ថយ​ភាព​ក្រី​ក្រ ផ្ដើម​ពី​ការ​ឧបត្ថម្ភ​ថវិកា ​រហូត​ដល់​កម្ម​វិធី​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ផ្សេងៗ ជួយ​ប្រ​ជា​ជន​មាន​ឱកាស​អភិវឌ្ឍ​ផលិត​កម្ម បង្កើន​ប្រាក់​ចំ​ណូល” លោក​ង្វៀង​មើុយ​ម៉ោក ជឿ​ជាក់​ដូច្នេះ។

លោក ង្វៀង​ជី​ថាញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ឱ្យ​ដឹង៖ ឆ្នាំ ២០២៤ ឃុំ​ត្រូវ​បាន​បែង​អនុវត្ត​ប្រ​ភព​ទុន​គម្រោង​២​គឺ៖ “ពិ​ពិធ​កម្ម មុខ​របរ​រក​ស៊ី និង​អភិវឌ្ឍ​គម្រោង​កាត់​បន្ថយ​ភាព​ក្រី​ក្រ” ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព គឺ​ទឹក​ប្រាក់ ៧០០ លាន​ដុង អនុវត្ត​គម្រោង​ចំ​នួន​២។ ជាក់​ស្តែង គឺ​គម្រោង​ចិញ្ចឹម​ជ្រូក​សាច់​មាន ១៤ គ្រួ​សារ​ចូល​រួម (៩​គ្រួ​សារ​ក្រី​ក្រ ៥​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ) ចំ​ណុះ​ភូមិ​នា​នា​គឺ៖ ញ៉ា​យ៉ៃ​កូវ​វ៉ាង សម​រ៉ៃ បេន​បៅ; សរុប​ដើម​ទុន​អនុវត្ត ៤៨២ លាន​ដុង បាន​រំ​សាយ​ថវិ​កា​១០០%។ គម្រោង​ចិញ្ចឹម​លៀស គួប​ផ្សំ​នឹង​ចិញ្ចឹម​បង្គា​នាគ​មាន ២០ គ្រួ​សារ​ចុះ​ឈ្មោះ​អនុវត្ត (៨​គ្រួ​សារ​ក្រី​ក្រ ១០​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ ២​គ្រួ​សារ​ចាក​ភព​ក្រី​ក្រ) ចំ​ណុះ​ភូមិ​នានា គឺ៖ កូវ​វ៉ាវ គិញ​ង៉ាង គិញ​យឿ សម​រ៉ៃ កី​កែ; សរុប​ថវិកា​អនុវត្ត​គម្រោង ៣៧២ លាន​ដុង បាន​រំសាយ​ថវិ​កា​១០០% ៘ បណ្តា​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ឃុំ​ក្វាច់​ផឹម​បាក់ បាន​សបញ្ជាក់​ពី​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ជួយ​ប្រ​ជា​ជន​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ កាល​ពីឆ្នាំ ២០២៣ ឃុំ​មាន ១៥៩ គ្រួ​សារ​ក្រី​ក្រ និង ១៤៩ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ ឆ្លង​តាម​រយៈ​ពិនិត្យ​ដំ​ណាច់​ឆ្នាំ ២០២៤ ឃុំ កាត់​បន្ថយ​នៅ​តែ ១១៤ គ្រួ​សារ​ក្រី​ក្រ (ស្រូប​អត្រា ៤,៧៣%) និង​១៥៣ គ្រួ​សារ​កៀក​បន្ទាត់​ក្រី​ក្រ (ស្រូប​អត្រា​៥,៨៦%)។

ឆ្នាំ ២០២៥ ឃុំ​ដាក់​ចេញ​នូវ​ទិស​ដៅ​ដ៏​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន និង​ធា​នា​ការ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព។ ទិស​ដៅ​មួយ​ក្នុង​ចំ​ណោម​ទិស​ដៅ​សំ​ខាន់ៗ​នោះ​គឺ សម្រេច​បាន​កម្រិត​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់ ៥០ លាន​ដុង។ ទន្ទឹម​នឹង​នោះ ឃុំ​ដាក់​ចេញ​ទិស​ដៅ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ថែម ១,៥% ដើម្បី​បន្ត​កាត់​បន្ថយ​សម្រាល​បន្ទុក​អំពី​លុប​បំ​បាត់​ភាព​ក្រី​ក្រ និង​បង្ក​លក្ខណ​សម្បត្តិ​ដល់​ប្រ​ជា​ជន​មាន​ឱកាស​ឈាន​ឡើង​ក្នុង​ជីវ​ភាព៕

យោង៖ កាសែត​កា​ម៉ាវ ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ