20/01/2025 - 15:28

ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព 

ដើម្បី​ជួយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​លំ​នឹង​ជីវ​ភាព គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ដើម្បី​ប្រ​ជា​ជន "មាន​ផ្ទះ​សម្បែង​សម​រម្យ ស្ងប់​អា​រម្មណ៍​រក​សុី" ឈាន​ឡើង​ក្នុង​ជីវ​ភាព។

 បង​ស្រី ថាច់​ធី​ហ៊ុង​ម៉ាយ នៅ​ភូមិ​ផ្នោ​អំ​ពូង សប្បាយ​ចិត្ត​ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី។

លោក សើុង​ង៉ុក​យ័ញ​ថាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន ឃុំ​តឹង​ហ៊ីប ឱ្យ​ដឹង៖ “ដំ​ណើរ​ការ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន ត្រូវ​បាន​ឃុំ​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ តាំង​ពី​កិច្ច​ការ​ប្រ​ជុំ​ពិនិត្យ​ជ្រើស​រើស​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​ក្នុង​ភូមិ​នី​មួយៗ។ ក្នុង​នោះ ភូមិ​ភាគ​ផ្តល់​អា​ទិភាព​ដល់​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ គ្រួ​សារ​ជន​ជាតិ​ខ្មែរ កៀរ​គរ​ប្រ​ជា​ជន​រួម​វិភាគ​ទាន ថវិកា​សម្ភារៈ​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ដើម្បី​សាង​សង់​ផ្ទះ។ ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ អនុវត្ត​សាង​សង់​ផ្ទះ រដ្ឋ​អំ​ណាច​និង​អង្គ​ការ​មហា​ជន​នានា​ក្នុង​ឃុំ ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ​អំ​ពី​គុណ​ភាព និង​ឱ្យ​ខ្ចី​ទុន​ទៅ​តាម​សំ​ណង់​នីមួយៗ។ ប្រ​ភព​ទុន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ធានា​ត្រឹម​ត្រូវ​ចំ​មុខ​សញ្ញា មិន​មាន​ការ​ប្តឹង​តវ៉ា ប្រ​ភព​ទុន​ឧបត្ថម្ភ​ត្រូវ​បាន​អនុវត្ត​ចំ​គោល​ដៅ ជូន​ផ្ទាល់​ដៃ​គ្រួ​សារ​ដែល​បាន​ជ្រើស​រើស។ ឆ្នាំ ២០២៤ ឃុំ​សាង​សង់​ផ្ទះ​បាន ៥៤ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន គិត​ជា​ទឹក​ប្រាក់ ២,៨ ពាន់​លាន​ដុង។ បច្ចុប្បន្ន លើ​ភូមិ​សាស្ត្រ​ឃុំ​ជា​សារ​វន្ត​គ្មាន​នៅ​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​អំពី​លំ​នៅ​ឋាន”។

កម្មា​ភិបាល​ឃុំ​តឹង​ហ៊ីប ចុះ​ទៅ​ពិនិត្យ​ទម្រង់​ចិញ្ចឹម​គោ​របស់​គ្រួ​សារ​បង​ស្រី​ថាច់​ធី​ហ៊ុង​ម៉ាយ។

បង​ស្រី ថាច់​ធី​ហ៊ុង​ម៉ាយ នៅ​ភូមិ​ផ្នោ​អំ​ពូង ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ ទើប​បាន​រដ្ឋ​ឧបត្ថម្ភ​ប្រាក់ ៦៥ លាន​ដុង ដើម្បី​សាង​សង់​ផ្ទះ (ក្នុង​នោះ ក្រ​សួង​នគរ​បាល​ឧបត្ថម្ភ ៥០ ​លាន​ដុង ខេត្ត​ត្រា​វិញ​ឧបត្ថម្ភ ១៥ លាន​ដុង)។ មាន​ផ្ទះ​នៅ​សម​រម្យ គ្រួ​សារ​ខ្ញុំ​សប្បាយ​រីក​រាយ​និង​ដឹង​គុណ​បក្ស​រដ្ឋ​ខ្លាំង​ណាស់។ ក្រៅ​ពី​នោះ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅ​ទាំង​សហ​ការ​ជា​មួយ​កា​រិយា​ល័យ​ដោះ​ដូរ​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ថ្កូវ ឧបត្ថម្ភ​បុល​ទុន ១៥ លាន​ដុង ដើម្បី​ទិញ​មេ​គោ ១ ក្បាល​ចិញ្ចឹម។ តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ ទម្រង់​ចិញ្ចឹម​គោ​ជា​រៀង​រាល់​ឆ្នាំ នាំ​មក​ប្រាក់​ចំ​ណេញ​ប្រ​មាណ ២០ លាន​ដុង។ ក្រៅ​ពី​ទម្រង់​ចិញ្ចឹម​គោ គ្រួ​សារ​ខ្ញុំ​នៅ​ទាំង​ធ្វើ​ស្រែ ៥ កុង រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​មាណ ៣០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ កន្លង​ហើយ គ្រួ​សារ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ស្នើ​សុំ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

គេ​ហដ្ឋាន​សម្រាប់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន ដែល​បាន​ឧបត្ថម្ភ​លើ​ភូមិ​សាស្ត្រ​ឃុំ​តឹង​ហ៊ីប មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ទាំង​នោះ​មាន​ផ្ទះ​សម្បែង សម​រម្យ​លំ​នឹង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ចែក​រំ​លែក​ការ​លំ​បាក​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​កប​ដោយ​លក្ខណៈ​សហ​គមន៍៕ 

សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ