13/01/2025 - 16:02

ក្រើន​រំលឹក​សិស្ស​ទិញ​តុក្កតា Kuman​thong យក​មក​គោ​រព​បូជា “ថ្វាយ​តង្វាយ” បន់​ស្រន់​លាភ​សំ​ណាង​រៀន​ពូ​កែ 

មាន​សិស្ស​មួយ​ចំ​នួន​នៅ​ខេត្ត​ក្វាង​ណាម បាន​ឡើង​បណ្ដាញ​សង្គម​ទិញ​តុក្ក​តា Kuman​thong យក​មក​គោ​រព​បូជា ទិញ​នំ ស្ករ​គ្រាប់ ទឹក​ដោះ “ថ្វាយ” ដើម្បី​បន់​ស្រន់​សុំ​លាភ​សំ​ណាង និង​រៀន​ពូ​កែ។ យោង​តាម​នគរ​បាល នេះ​ជា​សកម្ម​ភាព​អបិយ​ជំ​នឿ​ដ៏​គ្រោះ​ថ្នាក់​បំ​ផុត។ មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​ក្វាង​ណាម បាន​ផ្ញើ​សារ​លិខិត​ដល់​គ្រប់​ការិយា​ល័យ​អប់រំ​និង​បណ្ដុះ​បណ្ដាល​និង​សា​លា​រៀន អំ​ពី​ការ​ពង្រឹង​សន្ដិ​សុខ​ក្នុង​សា​លា​រៀន។

តុក្កតា​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ជា Kuman​thong។ រូប​ថត​ជា​ឧទា​ហរណ៍
ដែលផ្ដល់ជូនដោយនគរបាល

យោង​តាម​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល ឆ្លង​តាម​រយៈ​ការ​ក្ដាប់​ស្ថាន​ភាព​របស់​នគរ​បាល​ខេត្ត​ក្វាង​ណាម បច្ចុប្បន្ន លើ​ភូមិ​សាស្រ្ត​ខេត្ត​បាន​កើត​មាន​ស្ថាន​ភាព​សិស្ស​មួយ​ចំ​នួន​ឡើង​បណ្ដាញ​សង្គម​ទិញ​តុក្កតា Kuman​thong យក​មក​គោ​រព​បូជា ទិញ​នំ ស្ករ​គ្រាប់ ទឹក​ដោះ​និង​ភេសជ្ជៈ​ផ្សេងៗ​”ថ្វាយ” ដើម្បី​បន់​ស្រន់​លាភ​សំ​ណាង​និង​រៀន​ពូកែ។

ពួក​ជន​អា​ក្រក់​បាន​ឆ្លៀត​ឱកាស​លើ​ស្មារតី ងាយ​ជឿ​ការ​ចង់​ដឹង​ចង់​ឃើញ និង​ខ្វះ​ការ​យល់​ដឹង​របស់​សិស្ស​ដើម្បី​បញ្ចុះ​បញ្ចូល​អូស​ទាញ​ប្អូនៗ​ឱ្យ​ជឿ​និង​ទិញ​តុក្កតា។

នេះ​ជា​សកម្ម​ភាព​អបិយ​ជំ​នឿ​ដ៏​គ្រោះ​ថ្នាក់​បំ​ផុត ដែល​បង្ក​ភាព​ជ្រួល​ច្រ​បល់ ភ័យ​ខ្លាច បង្កើត​ផល​អវិជ្ជ​មាន​ដល់​សិស្ស ក្រុម​គ្រួ​សារ​និង​សង្គម។ មន្ទីរ​សំ​ណូម​ពរ​ដល់​ប្រ​ធាន​អង្គ​ភាព​នានា ពង្រឹង​ការ​ងារ​ផ្សព្វ​ផ្សាយ​អប់រំ ដើម្បី​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ដល់​សិស្សា​នុសិស្ស។ មិន​ទុក​ឱ្យ​មុខ​សញ្ញា​អា​ក្រក់​ឆ្លៀត​ឱកាស​អូស​ទាញ​ចូល​រួម ស​កម្ម​ភាព​ល្មើស​ច្បាប់។ ប្តេជ្ញា​មិន​ទុក​ឱ្យ​កើត​មាន​ស្ថាន​ភាព​សិស្ស​ចូល​រួម​សកម្ម​ភាព​អបិយ​ជំ​នឿ​និង​សកម្ម​ភាព​សាសនា​ខុស​ច្បាប់។ ក្រៅ​ពី​នោះ ក្ដាប់​ស្ថាន​ភាព​សិស្ស​ឱ្យ​បាន​ទាន់​ពេល សហ​ការ​ផ្ដល់​ព័ត៌​មាន​ដល់​កម្លាំង​នគរ​បាល​ខណៈ​ពេល​ប្រ​ទះ​ឃើញ​ករណី​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ។

កន្លង​មក នគរ​បាល​ខេត្ត​ក្វាង​ណាម បាន​ផ្ញើ​សារ​លិ​ខិត​ដល់​មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​នេះ សំ​ណូម​ពរ​សហ​ការ​ធានា​សន្ដិ​សុខ​នៅ​តាម​មូលដ្ឋាន​អប់រំ។

នគរ​បាល​ប្រ​ទះ​ឃើញ​លើ​ភូមិ​សាស្រ្ត​កើត​មាន​ស្ថាន​ភាព​សិស្ស​មួយ​ចំ​នួន​ចូល​បណ្ដាញ​សង្គម រក​ទិញ​តុក្កតា Kuman​thong។ តុក្កតា​នេះ​គឺ​ជា​ទម្រង់​អបិយ​ជំ​នឿ​មាន​ប្រ​ភព​ពី​ប្រ​ទេស​ថៃ ដោយ​មាន​ពាក្យ​ចចាម​អា​រ៉ាម​ថា មាន​អា​នុភាព​ផ្នែក​ជំ​នឿ​ជា​ច្រើន នាំ​មក​លាភ​សំ​ណាង​ដល់​អ្នក​ថ្វាយ​តង្វាយ បាន​រីក​រាល​ដាល​មក​ដល់​ប្រ​ទេស​វៀត​ណាម៕

 យោង​តាម​tuoitre.vn - ប្រែសម្រួល៖ ថាច់ធី

ចែករំលែកអត្ថបទ