មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/01/2025 - 16:02

អំណរ​ឆ្នាំ​ថ្មី​ជា​មួយ​ក្តី​រីក​រាយ​ជន​បទ​ថ្មី 

ប៉ុន្មាន​ថ្ងៃ​នេះ ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង រីក​រាយ​អំ​ណរ​ឆ្នាំ​ថ្មី​រួម​ជា​មួយ​នឹង​ក្តី​រីក​រាយ​ដែល​ស្រុក​ចូវ​ថាញ់ បាន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ស្រុក​ជន​បទ​ថ្មី។

ស្រុក​ចូវ​ថាញ់ ទទួល​បណ្ណ​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជន​បទថ្មី​របស់​
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

អស់​រយៈ​ពេល ១៣ ឆ្នាំ​កសាង​ជន​បទ​ថ្មី ស្រុក​ចូវ​ថាញ់​ប្រ​មូល​ថវិ​កា​បាន​ជាង ២.៤៤៨ ពាន់​លាន​ដុង ដើម្បី​កសាង​ជន​បទ​ថ្មី។ មក​ទល់​ពេល​នេះ ស្រុក​បាន​អនុវត្ត​សម្រេច​លក្ខ​ឋាន​ស្រុក​ជន​បទ​ថ្មី ៩/៩ ដោយ​មាន ៣៦ ភាគ​កម្រិត​សម្រេច​គោល​ដៅ​តាម​សេច​ក្តីកំ​ណត់។ ក្នុង​នោះ មាន​ឃុំ​១០០% បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី; ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន ១ និង​ទី​ប្រ​ជុំ​ជន​សម្រេច​បទ​ដ្ឋាន​កម្រិត​ក្រុង​ស៊ី​វិល័យ​ចំ​នួន​១ ។ ទូ​ទាំង​ស្រុក​មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​ចំ​នួន ៨៧ ខ្សែ​និង​មាន​ដង​ផ្លូវ​ថ្នាក់​ស្រុក​ចំ​នួន ៧ ខ្សែ​បាន​សម្រេច​បទ​ដ្ឋាន​តាម​សេចក្តី​កំ​ណត់។ ឃុំ​មាន​ផ្ផ្លូវ​រថ​យន្ត​ចូល​ទៅ​ដល់​មជ្ឈ​មណ្ឌល​១០០%; មាន​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​កម្រិត I ចំ​នួន ៨ មាន​ប្រ​វែង ៨៦.៣ គី​ឡូ​ម៉ែត្រ និង​ស្ថា​នីយ​បូម​ទឹក ៦ កន្លែង ធា​នា​បម្រើ​ការ​ស្រោច​ស្រព​បាន​ល្អ​ដល់​ទម្រង់​ផលិត​កម្ម; មាន ១០០% ឃុំ និង​ភូមិ​មាន​បណ្តាញ​អគ្គិសនី​ជាតិ​ទៅ​ដល់​មជ្ឈ​មណ្ឌល ជា​មួយ​អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិសនី​សម្រេច​លើស​ពី​៩៩.៨៧%; សា​លា​រៀន​សម្រេច​កម្រិត​បទ​ដ្ឋាន​ជាតិ​១០០%; ទូទាំង​ឃុំ ទី​ប្រ​ជុំ​ជន​ដែល​មាន​ដំ​ណាក់​សុខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​១០០% “កម្រង​លក្ខ​ឋាន​ជាតិ​អំ​ពី​សុខា​ភិ​បាល” មាន​ប្រ​ជា​ជន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​៩៦,៨% ...។ ឆ្នាំ ២០២៣ ប្រាក់​ចំ​ណូល​ជា​មធ្យម​លើ​មនុស្ស​ម្នាក់​សម្រេច ៦០,៩១ លាន​ដុង​/ម្នាក់​/ឆ្នាំ កើន ២,១ ដង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០; អត្រា​គ្រួ​សារ​ក្រី​ក្រ​ពហុ​វិមាត្រ​ថយ​ចុះ​នៅ​ត្រឹម ១.៧១%។

 ផ្លូវ​ជន​បទ​នៅ​ស្រុក​ចូវ​ថាញ់ ។

លោក​ស្រី ថាច់​ធី​ហឿង នៅ​ភូមិ​ភឿក​ក្វើយ ឃុំ​ភូ​តឹង ឱ្យ​ដឹង៖ “មា​មីង​ខ្មែរ​អ្នក​ណា​ក៏​សប្បាយ​រីក​រាយ​ដែរ ដោយ​សារ​មាន​ផ្លូវ​ថ្នល់ សា​លា​រៀន ដំ​ណាក់​សុខា​ភិ​បាល អគ្គិស​នី ទឹក​ស្អាត បាន​រដ្ឋ​វិនិ​យោគ​កសាង​សម្រេច​រួច​រាល់។ ដូច្នេះ មា​មីង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ដោះ​ដូរ​ទំ​និញ ពិសេស​ភូមិ​របរ​តម្បាញ​យើង​ខ្ញុំ​មាន​ការ​អភិវឌ្ឍ ហើយ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង។ ក្រៅ​ពី​នេះ រដ្ឋអំ​ណាច​ក៏​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ ជំ​នួយ​សាង​សង់​ផ្ទះ ផ្ដល់​ប្រាក់​កម្ចី ឧប​ករណ៍​បម្រើ​ការ​ផលិត​កម្ម​ជា​ដើម មា​មីង​ក្រ​ខ្សត់ ក៏​បាន​បង្ក​លក្ខណៈ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច មាន​ការ​ងារ​ធ្វើ និង​មាន​ប្រាក់​ចំ​ណូល ដូច្នេះ ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង។ ឥឡូវ​នេះ តំ​បន់​ជន​បទ​លែង​មាន​ផ្ទះ​ប្រក់​ស្លឹក​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ​មាន​ផ្ទះ​ថ្ម​រឹង​មាំ សម​រម្យ​និង​ធំ​ទូ​លាយ”។ លោក​ត្រាង​មិញ​ទ្រី នៅ​ភូមិ​អាង​ត្រាច់ ឃុំ​អាង​ហីប ឱ្យ​ដឹង៖ “មា​មីង​ក្នុង​ភូមិ​ស្រុក​អ្នក​ណា​ក៏​ចង់​បាន​ផ្ទះ និង​ផ្លូវ​ជ្រះ​ស្អាត ធំ​ទូ​លាយ ទើប​រួម​ដៃ​គ្នា​ចូល​រួម​អនុវត្ត​កសាង​ផ្លូវ​ជន​បទ​ថ្មី​គំរូ។ ផ្តើម​ពី​នោះ មា​មីង​រួម​គ្នា​ដាំ​ផ្កា​លម្អ រួម​វិភាគ​ទាន​កសាង​បង្គោល​ទង់ ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ កា​មេ​រ៉ា​សុវត្ថិ​ភាព និង​រក្សា​អនា​ម័យ​បរិស្ថាន ទើប​ដង​ផ្លូវ​នីមួយៗ​មាន​ភាព​ស្រស់​ស្អាត មាន​ផ្កា​រីក​តាម​ដង​ផ្លូវ​អំ​ណរ​ឆ្នាំ​ថ្មី។ ឃុំ​អាងហីប ទទួល​បាន​រង្វាន់​លេខ​១ អំ​ពី​ដង​ផ្លូវ​ជន​បទ​ថ្មី​គំ​រូ​របស់​ស្រុក។

តាម​ប្រសាសន៍​លោក វ៉ឿង​ក្វឹក​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ស្រុក​ចូវ​ថាញ់ សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី បាន​ជួយ​ឱ្យ​ខេត្ត​សម្រេច​បាន ១០០% ភាគ​កម្រិត​របស់​មជ្ឈិម​ប្រ​គល់​ឱ្យ​ស្រុក​ជន​បទ​ថ្មី ក្នុង​ដំ​ណាក់​កាល ២០២១​-២០២៥ ។ នេះ​ជា​ស្រុក​ដំ​បូង​បង្អស់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​ជាង​៤៧% បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ម៉្លោះ​ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​គំរូ​ឈាន​មុខ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង “ខេត្ត​សុក​ត្រាំង ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី”៕

                                 យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ