ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/01/2025 - 16:00

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​វិញ​ឡុង រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត លើក​ទី IV 

អា​ណត្តិ​កាល​កន្លង សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​វិញ​ឡុង បាន​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ អប់រំ ចលនា​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​សាមគ្គី​អនុវត្ត​ល្អ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ; ចូល​រួម​នូវ​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ អនុវត្ត​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​នៅ​តាម​គ្រឹះ​ស្ថាន​សាសនា សាមគ្គី​រស់​នៅ “ល្អ​សង្គម ល្អ​សាស​នា”។ សមា​គម​ថែម​ទាំង​អនុវត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម ដូច​ជា៖ ជូន​អំ​ណោយ​អ្នក​ក្រ ជូន​អា​ហា​រូប​ករណ៍​ដល់​កុមារ សង្វាត​រៀន​សូត្រ គិត​ជា​តម្លៃ​ទឹក​ប្រាក់ ៦,១ ពាន់​លាន​ដុង; ឧបត្ថម្ភ​មូល​និធិ​ដើម្បី​អ្នក​ក្រ​ប្រ​មាណ ៥០ លាន​ដុង​៘

គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​វិញ​ឡុង
បង្ហាញមុខក្នុងមហាសន្និបាត។ រូប៖ ថាច់យឿង

អា​ណត្តិ​កាល​ខាង​មុខ សមា​គម​បាន​ដាក់​ចេញ​ទិស​ដៅ​បង្កើន​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​សីល​ធម៌​ហូជី​មិញ; ចលនា​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​សកម្ម​ចូល​រួម​ការ​ងារ​សប្បុ​រស​ធម៌​សង្គម កសាង​ចលនា​សង្គម​រៀន​សូត្រ​ដោយ​មាន​រូប​ភាព​សម្បូរ​បែប​ជា​ច្រើន សំ​ដៅ​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ដល់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ។ ខិត​ខំ​ពុះ​ពារ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដល់​វត្ត​ខ្មែរ​ក្នុង​ខេត្ត បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ញុាំង​ឱ្យ​កូន​ចៅ​ជន​រួម​ជាតិ​និង​ព្រះ​សង្ឃ​ចេះ​អាន​ចេះ​សរ​សេរ​ស្ទាត់​ទាំង​ពីរ​ភា​សា​ខ្មែរ - វៀត។

មហា​សន្និ​បាត​បាន​តែង​តាំង​គណៈ​ប្រតិ​បត្តិ​ការ​អា​ណត្តិ​ថ្មី រួម​មាន ៣១ អង្គ គណៈ​អចិន្ត្រៃយ៍ ១១ អង្គ។ ព្រះ​តេជ​ព្រះ​គុណ សើុង​ង៉ុក​ហ្វិញ បន្ត​ជាប់​ឆ្នោត​ជា​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​វិញ​ឡុង៕ 

               ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ