ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/01/2025 - 16:00

វិញ​ឡុង រៀប​ចំ​ពិធី​ប្រ​ឡង​ស្វែង​យល់​ច្បាប់ អំ​ពី​វិស័យ​ការ​ងារ​ជន​ជាតិ 

គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង ទើប​រៀប​ចំ​ពិធី​ប្រ​ឡង​ស្វែង​យល់​ច្បាប់​អំ​ពី​វិស័យ​ការ​ងារ​ជន​ជាតិ ឆ្នាំ​២០២៤។ ក្រុម​ដែល​ចូល​រួម​ប្រ​ឡង គឺ​មក​ពី​អង្គ​ភាព​ស្រុក ទី​រួម​ខេត្ត​នានា​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។

 វគ្គ​ប្រ​ឡង​របស់​អង្គ​ភាព​ឃុំ​តឹង​មី ស្រុក​ត្រា​អូង។ រូប​ថតៈ ធូត្រាង

ខ្លឹម​សារ​នៃ​ការ​ប្រ​ឡង ជុំ​វិញ​ការ​ងារ​ស្វែង​យល់​អំ​ពី​ច្បាប់​ក្នុង​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ ចំ​ណុច​សំ​ខាន់​នោះ​គឺ កម្ម​វិធី​ទិស​ដៅ​ជាតិ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ ។ រូប​ភាព​នៃ​ការ​ប្រ​ឡង​មាន​លក្ខណៈ​សម្បូរ​បែប ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ខ្លឹម​សារ មាន​ដូច​ជា៖ ការ​ជម្រាប​សួរ សំ​ណួរ​ពហុ​ចម្លើយ ឆ្លើយ​សំ​ណួរ​ពី​សភាព​ការណ៍​និង​អត្ថ​បទ​ខ្លីៗ។

ក្រោយ​ពី​ការ​ប្រ​ឡង ខេត្ត​វិញ​ឡុង​នឹង​ធ្វើ​ការ​ជ្រើស​រើស​សមា​ជិក​ធ្វើ​ការ​បំប៉ន​សម្រាប់​ចូល​រួម​ប្រ​ឡង​ថ្នាក់​តំ​បន់ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​ឆ្នាំ​២០២៥៕

                     ហា​ថាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ