ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/01/2025 - 16:00

ស្ងើច​សរ​សើរ​សិស្ស និស្សិត​និង​យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ឆ្នើម គំ​រូ លើក​ទី​១១ ឆ្នាំ​២០២៤ 

គណៈ​កម្មា​ធិការ​ជន​ជាតិ ទើប​សហ​ការ​ជា​មួយ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​និង​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ រៀប​ចំ​ពិធី​ស្ងើច​សរ​សើរ​សិស្ស និស្សិត​និង​យុវ​ជន​ជា​ជន​ជា​ជាតិ​ភាគ​តិច​ឆ្នើម​ គំរូ ឆ្នាំ​២០២៤។

ឧប​នា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល ង្វៀង​ហ្វា​ប៊ិញ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​សិស្ស
និស្សិតជនជាតិភាគតិច។

ក្នុង​ឱកាស​ស្ងើច​សរ​សើរ​លើក​នេះ មាន​សិស្ស និស្សិត​និង​យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន ១២៥ នាក់ ស្ថិត​ក្នុង​ចំ​ណោម​សមាស​ភាគ​ជន​ជាតិ​ចំ​នួន ៣៣ (ក្នុង​នោះ មាន​សិស្ស និស្សិត​និង​យុវ​ជន ១២ នាក់ ចំ​ណុះ​១១​ជន​ជាតិ ស្ថិត​ក្នុង​ក្រុម​ជន​ជាតិ​មាន​ការ​លំ​បាក​ខ្លាំង​និង​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច) មក​ពី​ខេត្ត ក្រុង​ចំ​នួន ៣៩ ទូ​ទាំង​ប្រ​ទេស ត្រូវ​បាន​ស្ងើច​សរ​សើរ។

ក្នុង​នោះ មាន​សិស្ស ២៩ នាក់​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ លេខ២ និង​លេខ​៣ ក្នុង​ស​ម័យ​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ជាតិ ឆ្នាំ​សិក្សា ២០២៣​-២០២៤; មាន​សិស្ស ៨ នាក់​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ និង​លេខ​២ ក្នុង​ការ​ប្រ​ឡង​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ថ្នាក់​ជាតិ​និង​អន្តរ​ជាតិ; មាន​សិស្ស​៥៤ នាក់ ជាប់​ជម្រើស​ចូល​រៀន​នៅ​សា​កល​វិទ្យា​ល័យ និង​វិទ្យា​ស្ថាន​នានា​ដែល​មាន​ពិន្ទុ​សរុប​ចំ​នួន ២៨ ពិន្ទុឡើង​ទៅ តាម​សមា​យោគ​វិញ្ញា​សា​ចំ​នួន ៣ ត្រូវ​បាន​ពិ​និត្យ​ជម្រើស​ចូល​មហា​វិទ្យា​ល័យ (មិន​គិត​ពិន្ទុ​អា​ទិភាព); មាន​សិស្ស ១១ នាក់​ចំ​ណុះ​បណ្តា​ជន​ជាតិ​ភាគ​តិច​មាន​ការ​លំ​បាក​ពិសេស​ដោយ​ឡែក និង​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច​ត្រូវ​បាន​ជាប់​ជម្រើស​ចូល​រៀន​មហា​វិទ្យា​ល័យ; សិស្ស ១២ នាក់ទទួល​បាន​ដាយ​មាស​ប្រាក់ និង​សំ​រឹទ្ធ ក្នុង​សម័យ​ប្រ​ឡង​កី​ឡា​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ និង​យុវ​ជន​១១​នាក់ ទទួល​បាន​ស្នា​ដៃ​ឆ្នើម គំរូ លើ​វិស័យ​ជា​ច្រើន​ទៀត។

អញ្ជើញ​ចូល​រួម​និង​ថ្លែង​ចង្អុល​ការ​ក្នុង​ពិធី​នេះ ឧប​នា​យក​រដ្ឋ​មន្ត្រី ង្វៀង​ហ្វា​ប៊ិញ សំ​ណូម​ពរ​ដល់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ ពិ​សេស​គឺ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល គប្បី​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​អភិវឌ្ឍ​ការ​អប់រំ​បណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច វិនិ​យោគ​អភិវឌ្ឍ​ប្រ​ព័ន្ធ​សា​លា​រៀន គ្រឹះ​ស្ថាន​អប់រំ​ឱ្យ​បាន​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ស្ដែង​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច និង​តំបន់​ភ្នំ។ បន្ត​ពិនិត្យ​អង្កេត​វិសោធ​នកម្ម បំ​ពេញ​បន្ថែម​និង​ប្រ​កាស​ឱ្យ​ប្រើ​នូវ​គោល​នយោ​បាយ​ថ្មី​អំ​ពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ។ បណ្តុះ​បណ្តាល​កង​ជួរ​គ្រូ​បង្រៀន​ដែល​ប្តេជ្ញា​ចិត្ត ត្រៀម​លក្ខណៈ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​តំ​បន់​ភ្នំ៕

  យោង៖ គណៈ​កម្មា​ធិការ​ជន​ជា​តិ - វិមាន

ចែករំលែកអត្ថបទ