គណៈជនជាតិនិងសាសនាខេត្តបាកលីវ ទើបសហការជាមួយសាកលវិទ្យាល័យត្រាវិញ រៀបចំពិធីបូកសរុបនិងជូនវិញ្ញាបនបត្របំប៉នភាសាខ្មែរដល់សិក្ខាកាម ៥៨ នាក់ ដែលជាកម្មាភិបាលមុខសញ្ញា ៣ និងមុខសញ្ញា៤។
ជូនវិញ្ញាបនបត្របំប៉នភាសាខ្មែរដល់សិក្ខាកាម។
វគ្គសិក្សានេះ សំដៅបំពាក់បំប៉នចំណេះដឹងមូលដ្ឋានដល់សិក្ខាកាមអំពីភាសា អក្សរខ្មែរនិងបំណិនសន្ទនាប្រចាំថ្ងៃនឹងជនរួមជាតិខ្មែរ។ សិក្ខាកាមទាំងអស់បានចូលរួមសម័យប្រឡងវិញ្ញាបនបត្រចុងវគ្គសិក្សា ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា នៅសាកលវិទ្យាល័យត្រាវិញ។ លទ្ធផល មានសិក្ខាកាម ៥៨ នាក់ប្រឡងជាប់និងបានជូនវិញ្ញាបនបត្រ សម្រេចអត្រា ៧០%៕
លីធាន-វិមាន