លោកថាច់ភា នៅភូមិដុំធំ ឃុំថុងហ្វា ស្រុកកូវកែ ខេត្តត្រាវិញ ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។ គាត់បានរួមចំណែកយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
លោកថាច់ភា កំពុងពិភាក្សាយោបល់ជាមួយនឹងព្រះតេជព្រះគុណថាច់ឡែ
ព្រះចៅអធិការវត្តតាអោក។
លោកថាច់ភា តែងបញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីរួមជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អការងារផ្សព្វផ្សាយ ពង្រឹងទំនុកចិត្តប្រជាជនចំពោះការដឹកនាំរបស់បក្ស កៀរគរមាមីងចូលរួមចលនានៅភូមិភាគ។ លោកថាច់ភា កើតក្នុងគ្រួសារកសិករដែលមានប្រវេណីកាន់ព្រះពុទ្ធសាសនា។ ដូច្នោះហើយ ពេលធំឡើង គាត់ក៏បានឪពុកម្ដាយបញ្ជូនចូលបួសរៀននៅវត្តតាអោក។ បន្ទាប់ពីលាចាកសិក្ខាបទ លោកថាច់ភា ធ្លាប់កាន់មុខតំណែងជាច្រើន ដូចជា៖ ការងារសាសនាស្រុក អនុប្រធាននគរបាលស្រុកកូវកែ ប្រធានក្លឹបផ្សព្វផ្សាយច្បាប់ ក្លឹបបង្ការទប់ស្កាត់បាបគ្រោះសង្គម។ បច្ចុប្បន្ន លោកថាច់ភា ជាប្រធានគណៈកម្មការវត្តតាអោក។
លោកថាច់ភា មានប្រសាសន៍៖ “បានរដ្ឋអំណាចភូមិភាគនិងជនរួមជាតិខ្មែរទំនុកចិត្តបោះឆ្នោតជាអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរ គឺជាមោទនភាពសម្រាប់ខ្ញុំ។ អាស្រ័យហេតុនោះ ខ្ញុំប្រឹងប្រែងអនុវត្តឱ្យកាន់តែល្អ គោលដៅសំខាន់គឺរួមនឹងរដ្ឋអំណាចភូមិភាគអនុវត្តល្អភារកិច្ចកសាងភូមិវប្បធម៌ជនបទថ្មីឱ្យសម្រេច”។
លោកថាច់ភា និងព្រះចៅអធិការវត្តតាអោកបវារណាពុទ្ធបរិស័ទកសាងព្រះវិហារ។
ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ជាមួយនឹងរបបឧបត្ថម្ភសៀវភៅ កាសែត ទស្សនាវដ្ដីផ្សេងៗអំពីរដ្ឋ ជួយដល់លោកថាច់ភា ទទួលបានព័ត៌មានកាន់តែសម្បូរបែប។ ជាពិសេស ក្នុងពេលចំណុចខ្ពស់បង្ការ ប្រឆាំងជំងឺ COVID - ១៩ លោកថាច់ភា តែងស្រាវជ្រាវខ្លឹមសារមួយចំនួននៃបទបញ្ជា និងសេចក្ដីកំណត់ពាក់ព័ន្ធដល់ការងារបង្ការប្រឆាំងជំងឺ COVID - ១៩ ដើម្បីផ្សព្វផ្សាយជូនមាមីង។ ផ្ដើមពីនោះ ការយល់ដឹងរបស់ជនរួមជាតិខ្មែរត្រូវបានលើកកម្ពស់ និងអនុវត្តគ្រប់សព្វវិធានការសុវត្ថិភាពអំពីបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល។
ព្រះតេជព្រះគុណថាច់ឡែ ព្រះចៅអធិការវត្តតាអោក បញ្ជាក់៖ “លោកថាច់ភា ជាអ្នកសកម្មក្នុងការងារវត្តអារាមនិងការងារសង្គម។ គាត់ចេះរៀបចំពេលវេលាដើម្បីជួយមាមីងក្នុងភូមិស្រុកពង្រីកសេដ្ឋកិច្ច។ គាត់នៅទាំងយកចិត្តទុកដាក់ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។ លោក ថាច់ភា ជាស្ពានតភ្ជាប់រវាងមាមីងពុទ្ធបរិស័ទនិងរដ្ឋអំណាចភូមិភាគ បង្កលក្ខណៈងាយស្រួលដើម្បីមាមីងអភិវឌ្ឍន៍លើគ្រប់វិស័យ”។
លោកថាច់សំណាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀង មានប្រសាសន៍៖ “លោក ថាច់ភា មិនត្រឹមតែចូលរួមអនុវត្តចលនាភូមិភាគបានល្អប៉ុណ្ណោះទេ គាត់នៅថែមទាំងជាអ្នកយល់ដឹងជ្រៅជ្រះពីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរទៀតផង។ រាល់មតិយោបល់ដែលលោកថាច់ភា លើកឡើងគឺមាមីងខ្មែរតែងស្ដាប់និងអនុវត្តតាម”៕
សឺនម៉ាល័យ - ថាច់ធី