មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្តអាងយ៉ាង ទើបបានសហការជាមួយគណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀង រៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ចុះបញ្ជីរបរធ្វើស្ករត្នោតរបស់ជនរួមជាតិខ្មែរនៅទីរួមខេត្តទិញបៀង ស្រុកទ្រីតូង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
អ្នកតំណាងនិងប្រជាជនជាច្រើនកុះករអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេច។
ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់របរធ្វើស្ករត្នោតរបស់ជនជាតិខ្មែរ
ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
មុខរបរធ្វើស្ករត្នោតរបស់ជនជាតិខ្មែរ ជារបរសិប្បកម្មប្រពៃណី ដោយមានផ្ទុកនូវកត្តាវប្បធម៌ពិសេសដោយឡែក បំពេញតម្រូវការប្រើប្រាស់ក្នុងសង្គមបច្ចុប្បន្ន។ ការប្រកាសដាក់បញ្ចូលរបរធ្វើស្ករត្នោតទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ គឺជាមោទនភាពរបស់ជនជាតិខ្មែរនៅទីរួមខេត្តទិញបៀង និងស្រុកទ្រីតូង នេះជាបុព្វបទដ៏សំខាន់ដើម្បីរដ្ឋអំណាចមូលដ្ឋាន និងជនរួមជាតិខ្មែរ លើកកម្ពស់ការយល់ដឹងក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់ជនជាតិ៕
យោងតាមកាសែតអាងយ៉ាង ប្រែសម្រួល៖ វ៉ាន់តឹន