ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/12/2024 - 15:35

ខេត្ត​វិញ​ឡុង ត្រា​វិញ​និង​អាង​យ៉ាង

រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច លើក​ទី IV ឆ្នាំ​២០២៤ ជោគ​ជ័យ​ល្អ​ប្រ​សើរ 

បណ្តា​ខេត្ត​វិញ​ឡុង ត្រា​វិញ​និង​អាង​យ៉ាង បាន​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច លើក​ទី IV ឆ្នាំ​២០២៤ សម្រេច​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ។

គោ​រព​ទង់​ជាតិ​មុន​ពេល​ដំ​ណើរ​ការ​មហា​សន្និ​បាត​នៅ​ខេត្ត​វិញ​ឡុង។ រូប៖ សហ​ការី

ក្នុង​រយៈ​ពេល ៥ ឆ្នាំ​កន្លង សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​វិញ​ឡុង​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ។ ខេត្ត​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​បាន ៥៦០ ខ្នង ជួស​ជុល​ផ្ទះ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​បាន ២២៥ ខ្នង; ឧបត្ថម្ភ​បុល​ទុន​ផ្លាស់​ប្ដូរ​មុខ​របរ​បាន​៧៨០ គ្រួ​សារ; បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជូន​ពល​ករ​បាន ៩៧៣ នាក់ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​បាន ៣.០៦០នាក់។ល។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ក្រី​ក្រ​ជន​រួម​ជាតិ​ភាគ​តិច​នៅ ៣០១ គ្រួ​សារ (ចាប់​ពី ១៨,៧៦% នៅ​ឆ្នាំ ២០១៩ ថយ​ចុះ​នៅ ៣,៤% នៅ​ចុង​ឆ្នាំ​២០២៣)។

សមូហ​ភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ជន​ជាតិ​នៅ​ខេត្ត​ត្រា​វិញ​
ទទួលបណ្ណសរសើរ។   រូប៖ ម៉ាល័យ

តាម​របាយ​ការណ៍​នៅ​មហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ខេត្ត​ត្រា​វិញ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ខេត្ត ឆ្នាំ​២០២៤ សម្រេច ៩៣,៧៨ លាន​ដុង​/ម្នាក់​/ឆ្នាំ (កើន​ជាង ៣៤,៩២ លាន​ដុង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩)។ ផ្តើម​ពី​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​ប្រ​កៀក​បន្ទាត់​ក្រ​ត្រូវ​បាន​កាត់​បន្ថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ចុង​ឆ្នាំ ២០២៤ ខេត្ត​នៅ​មាន​ប្រ​ជា​ជន​ក្រី​ក្រ​ប្រ​មាណ ២.៤៩៨ គ្រួ​សារ (ស្រូប​អត្រា ០,៨៧% បើ​ប្រៀប​ធៀប​ចំ​នួន​គ្រួ​សារ​ស​រុប); ក្នុង​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច​នៅ​ប្រ​មាណ ១,៤៦% ។

ខេត្ត​អាង​យ៉ាង បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ ដូច​ជា៖ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ជន​បទ​ថ្មី​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ។ល។ ផ្តើម​ពី​នោះ មុខ​មាត់​នៃ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​របស់​ខេត្ត មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជ​មាន តំបន់​ជន​ជាតិ​កាន់​តែ​រីក​ចម្រើន អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ ៣០% សម្រេច​លក្ខ​ឋាន​ដែល​អា​ណត្តិ​មុន​ដាក់​ចេញ។

អញ្ជើញ​ចូល​រួម​និង​ថ្លែង​ការណ៍​នៅ​នាម​ហា​សន្និ​បាត​នៅ​វិញ​ឡុង​និង​ត្រា​វិញ សម​មិត្ត ហូវ​អា​ឡឺន រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ សំ​ណូម​ពរ​ភូមិ​ភាគ​នានា​ខិត​ខំ​ដោះ​ស្រាយ​នូវ​បញ្ហា​បន្ទាន់​ចាំ​បាច់​ដែល​ដាក់​ចេញ​ក្នុង​ភាព​ជាក់​ស្តែង បង្កើត​មុខ​របរ​រក​ស៊ី បង្កើន​ប្រាក់​ចំ​ណូល​និង​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច; រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌ បង្ក​ការ​ឯកច្ឆ័ន្ទ ​សាមគ្គី​ក្នុង​កិច្ច​សហ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ផ្សារ​ភ្ជាប់​នឹង​ធានា​ការ​ពារ​ប្រ​ទេស សន្តិ​សុខ។ ផ្តុំ​កម្លាំង​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស គុណ​ភាព​ខ្ពស់​ជា​ជន​ជាតិ​ភាគ​តិច; ពង្រីក​តួនា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ការ​កសាង​និង​ពង្រឹង​ប្រ​ព័ន្ធ​នយោ​បាយមូល​ដ្ឋាន។ល។៕

                              ហា​ថាញ - ម៉ា​ល័យ - លីសៀ

ចែករំលែកអត្ថបទ