មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/12/2024 - 09:53

យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​កសាង​ជន​បទថ្មី 

ផ្តើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​វិនិ​យោគ​កសាង​សំ​ណង់​ជា​ច្រើន​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ដង​ផ្លូវ​ខេត្ត ៩១១ លើ​ភូមិ​សាស្ត្រ​ឃុំ​តឹង​ហ៊ីប​ភ្លឺ- បៃ​តង -ជ្រះ -ស្អាត។

ឃុំ​តឹង​ហ៊ីប ផ្ដោត​ការ​យក​ចិត្ត​លើ​ការ​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី។ ចាប់​ពី​ដើម​ឆ្នាំ ២០២៤ ឃុំ​បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​ប្រ​មាណ ១០៦ លើក អំ​ពី​បង្កើន​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី ដូច​ជា៖ រួម​កម្លាំង​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ រក្សា​អនា​ម័យ​តាម​ដង​ផ្លូវ ចូល​រួម​ដាំ​ដើម​ឈើ​និង​ផ្កា​លម្អ​តាម​សង​ខាង​ផ្លូវ ឬ​ទម្រង់​ចាក​ភាព​ក្រី​ក្រ៘

ពូថាច់​រ៉ន នៅ​ភូមិ​រោង​វាល ឱ្យ​ដឹង៖ “ខ្ញុំ​តែង​ឯក​ភាព​ខ្ពស់​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​នៅ​មូល​ដ្ឋាន។ អា​ស្រ័យ​ដោយ​ជន​បទ​ថ្មី​បាន​ជួយ​គ្រួ​សារ​ខ្ញុំ​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​មាន​ការ​ងារ​ធ្វើ​ជាប់​លាប់ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។ បច្ចុប្បន្ន សំ​ណង់​គមនា​គមន៍​មិន​ត្រឹម​តែ​រឹង​មាំ សម​រម្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ស្ពាន​ជា​ច្រើន​ខ្សែ​ត្រូវ​បាន​កសាង​ងាយ​ស្រួល​ក្នុង​ធ្វើ​ដំ​ណើរ​ទៀត​ផង។ នេះ​គឺ​ជា​ក្តី​ប្រាថ្នា​របស់​ប្រ​ជា​ជន​ដើម្បី​កសាង​ជីវ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដោះ​ដូរ​ទំ​និញ​កសិ​ផល​របស់​គ្រួ​សារ​ខ្ញុំ​និង​ប្រ​ជា​ជន​នៅ​ទី​នេះ​លក់​បាន​ថ្លៃ​ជាង​ផង”។

សំ​ណង់​ទប់​ស្កាត់​ទឹក​ប្រៃ ស្ដុក​ទឹក​សាប​នៅ​ភូមិ​រោង​វាល រួម​ចំ​ណែក​លើក​កម្ពស់​
ប្រសិទ្ធភាពផលិតកម្មសម្រាប់កសិករ។

លើ​ភូមិ​សាស្ត្រ​ឃុំ​តឹង​ហ៊ីប តាម​ដង​ផ្លូវ​ខេត្ត​ត្រូវ​បាន​វិនិ​យោគ​កសាង​រឹង​មាំ​និង​ត្រូវ​បាន​រក្សា​ការ​ពារ​តាម​ការ​កំ​ណត់។ ទូ​ទាំង​ឃុំ​មាន​ដង​ផ្លូវ​ប្រ​មាណ ១៥​ខ្សែ​តភ្ជាប់​ភូមិ សរុប​ប្រ​វែង​ជាង​១០​គីឡូ​ម៉ែត្រ​និង​ដង​ផ្លូវ​កាត់​តាម​បណ្ដោយ​វាល​ស្រែ​១១​ខ្សែ​សរុប​ប្រ​វែង​៤៨,៦​គីឡូ​ម៉ែត្រ។ ជំ​រុញ​ការ​កសាង​ជន​បទ​ថ្មី ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ឃុំ​បាន​សហ​ការ​ចលនា​សប្បុ​រស​ជន​ទាំង​ឡាយ​ចូល​រួម​កសាង​នូវ​សំ​ណង់​សុខ​មាល​ភាព​សង្គម ក្នុង​នោះ មាន​ចលនា​ប្រ​ជា​ជន​ភូមិ​ឡុង​ទ្រឿង កសាង​បង្គោល​ភ្លើង​៧០ បង្គោល​តាម​ដង​ផ្លូវ​ស្រុក ត្រូវ​បាន​អុជ​បំ​ភ្លឺ​ក្នុង​ពេល​យប់​និង​៨០​បង្គោល​តាម​ដង​ផ្លូវ​ខេត្ត​៩១១ ការ​ពារ​ដង​ផ្លូវ​ភ្លឺ - បៃ​តង - ជ្រះ -  ស្អាត; ចលនា​ប្រ​ជា​ជន​បាន​១.៤២៥​គ្រួ​សារ​ចុះ​កិច្ច​សន្យា​រួម​គ្នា​ការ​ពារ​បរិស្ថាន។

លោក​ថាច់​ថាញ​មី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ីប ឱ្យ​ដឹង៖ “ឃុំ​ត្រូវ​បាន​វិនិ​យោគ​កសាង​ប្រ​ឡាយ​បេ​តុង កសាង​សំ​ណង់​ផ្សេងៗ មាន​ទំ​នប់​បង្ការ​ទឹក​ប្រៃ រក្សា​ទឹក​សាប កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​អគ្គិ​សនី ផ្លូវ​ថ្នល់ អគារ​សិក្សា ដំ​ណាក់​សុខា​ភិបាល​ដែល​បាន​មក​ពី​ប្រ​ភព​ទុន​របស់​កម្ម​វិធី៘ នេះ​គឺ​ជា​សំ​ណង់​ដ៏​សំ​ខាន់ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​របស់​ប្រ​ជា​ជន។ គិត​ដោយ​ឡែក​សំ​ណង់​ទប់​ស្កាត់​ទឹក​ប្រៃ រក្សា​ទឹក​សាប ជួយ​គ្រួ​សារ​កសិករ​ខ្មែរ​ជា​ច្រើន​មាន​ទឹក​សម្រាប់​បង្ក​បង្កើន​ផល លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម​របស់​ជន​រួម​ជាតិ​ខ្មែរ បច្ចុប្បន្ន​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់”៕

                         សើុង​ម៉ា​ល័យ- លីសៀ

ចែករំលែកអត្ថបទ