ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/12/2024 - 09:53

បើក​វគ្គ​បង្រៀន​ចារ​សាស្ត្រា​ស្លឹក​រឹត​ដល់​ជន​រួម​ជាតិ​ខ្មែរ 

មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​អាង​យ៉ាង បាន​សហ​ការ​ជា​មួយ​ការិ​យា​ល័យ​វប្ប​ធម៌ - ព័ត៌​មាន​ស្រុក​ទ្រី​តូង រៀប​ចំ​បើក​វគ្គ​បង្រៀន​ចារ​សាស្ត្រា​ស្លឹក​រឹត​ដល់​ជន​រួម​ជាតិ​ខ្មែរ​បាន ២ ថ្នាក់​នៅ​វត្ត​ស្វាយ​ស (ឃុំ​ណូយ​តូ) និង​វត្តបវរ​ពោ​ធិញ្ញាណ​ស្រ​ឡូង (ឃុំ​លឿង​ភី) ស្រុក​ទ្រី​តូង។

 ​​  ពិធី​បើក​វគ្គ​បង្រៀន​ចារ​សាស្ត្រា​ស្លឹក​រឹត​នៅ​វត្ត​ស្វាយ​ស។

ចំ​ណេះ​ដឹង​និង​របៀប​ចារ​សាស្ត្រា​ស្លឹក​រឹត​របស់​ជន​រួម​ជាតិ​ខ្មែរ គឺ​ជា​ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​មួយ​បែប បង្កប់​នូវ​ឃ្លាំង​ចំ​ណេះ​ដឹង​ដ៏​ពិ​សេស​របស់​មនុស្ស​ជាតិ នោះ​គឺ​ជា​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា។ បច្ចុប្បន្ន មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ៣០​/៦៥ វត្ត នៅ​ស្រុក​ទ្រី​តូង​និង​ទី​រួម​ខេត្ត​ទិញ​បៀង បាន​រក្សា​គង់​វង្ស​គម្ពីរ​សាស្ត្រា​ស្លឹក​រឹត​ជាង ១០០ ច្បាប់។ គម្ពីរ​សាស្ត្រា​ស្លឹក​រឹត ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​និង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ ឆ្នាំ​២០១៧ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ទើប​ផ្តល់​សច្ចា​នុម័តិ​លើ​គម្រោង “អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​បញ្ញា និង​អំ​ពី​របៀប​ចារ​សាស្ត្រា​ស្លឹក​រឹត​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​អាង​យ៉ាង​ដល់​ឆ្នាំ​២០៣០” ដើម្បី​ស្តារ​ឡើង​វិញ និង​អភិរក្ស​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ និង​បណ្តុះ​បណ្តាល​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​ដើម្បី​ស្នង​បន្ត…៕

                           យោង៖ កា​សែត​អាង​យ៉ាង-មុនី

ចែករំលែកអត្ថបទ