25/11/2024 - 15:20

កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ​ស័ក្តិ​សម​នឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន 

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ថាញ​មី ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​ដឹក​នាំ ចង្អុល​ការ​ដល់​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​អនុវត្ត​ល្អ​ភារ​កិច្ច ជួយ​ប្រ​ជា​ជន​រក្សា​ខ្ជាប់​ទំនុក​ចិត្ត​លើ​បក្ស​និង​រដ្ឋ ស្ងប់​អា​រម្មណ៍​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម។

កម្មា​ភិ​បាល យុទ្ធ​ជន​ចូល​រួម​ការ​ហ្វឹក​ហ្វាត់។

កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ បាន​ពង្រីក​ល្អ​តួនា​ទី​ស្នូល​ក្នុង​ការ​អនុវត្ត​កិច្ច​ការ​យោ​ធា ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ ចូល​រួម​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម បង្ការ​ទប់​ស្កាត់ ជម្នះ​ផល​វិបត្តិ​គ្រោះ​ធម្ម​ជាតិ លុប​បំ​បាត់​ភាព​ក្រី​ក្រ។ល។ តាម​រយៈ​នោះ រួម​ចំ​ណែក​កសាង​គោល​ជំ​ហរ​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន ផ្សារ​ខ្ជាប់​នឹង​គោល​ជំ​ហរ​សន្តិ​សុខ​ប្រ​ជា​ជន​រឹង​មាំ បង្ក​ជា​បរិ​ស្ថាន​ងាយ​ស្រួល​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​និង​ប្រ​ជា​ជន​ទំ​នុក​ចិត្ត។

លោក​ង្វៀង​វ៉ាន់​ភឿក មេ​បញ្ជា​ការ​រង​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ថាញ​មី ឱ្យ​ដឹង៖ “ដើម្បី​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ បាន​ធ្វើ​សេ​នា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​បទ​បញ្ជា​សេចក្តី​សម្រេច​ចិត្ត ពិ​សេស គឺ​ច្បាប់​ស្តី​ពី​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ បង្កើត​ការ​ឯក​ភាព​ក្នុង​ការ​គ្រប់​គ្រង បញ្ជា​ការ​ចំ​ណាត់​ការ​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ។ ជា​មួយ​គោល​លំ​នាំ “រឹង​មាំទូ​លំ​ទូ​លាយ” កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ បាន​យក​ចិត្ត​ទុក​ដាក់​កសាងតាម​ទិស​ដៅ​រឹង​មាំ​គ្រប់​ផ្នែក ក្នុង​នោះ ប្រ​កាន់​យក​ការ​កសាង​នយោ​បាយ​ជា​ចំ​ណុច​សំ​ខាន់ ការ​ហ្វឹក​ហាត់​ជា​គន្លឹះ​ស្នូល”។

ក្រៅ​ពី​នោះ ក្នុង​ការ​ងារ​ហ្វឹក​ហាត់ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ ក៏​បាន​ខ្នះ​ខ្នែង​ធ្វើ​សេនា​ធិការ​លើក​សំ​ណើ​ដល់​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក ផ្លាស់​ថ្មី​ជា​ប្រ​ចាំ​ខ្លឹម​សារ​និង​វិធី​សាស្ត្រ​ហ្វឹក​ហាត់។ ចំ​ណុច​ថ្មី​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ គឺ​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់ និង​ត្រួត​ពិនិត្យ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​លក្ខ​ខ័ណ្ឌ​មុន​នឹង​ឈាន​ដល់​វគ្គ​ហ្វឹក​ហាត់​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ។ ជា​មួយ​នឹង​ការ​ផ្លាស់​ថ្មី​ជា​ប្រ​ចាំ​ខ្លឹម​សារ​រៀប​ចំ​និង​វិធី​សាស្ត្រ​ហ្វឹក​ហាត់​សម្រាប់​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ជា​ច្រើន​ឆ្នាំមក​នេះ គុណ​ភាព​សរុប​កម្រិត​វិជ្ជា​និង​លទ្ធ​ភាព​ត្រៀម​ប្រ​យុទ្ធ​របស់​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ បង្កើត​បាន​នូវ​ភាព​ទម្លុះ​ទម្លាយ​សម្រេច​បាន​លទ្ធ​ផល​ល្អ ពូកែ​ក្នុង​ការ​ហ្វឹក​ហាត់​កើន​ឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ចាប់​ពី​ដើម​ឆ្នាំ​មក គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​បាន​ហ្វឹក​ហាត់​កង​ជីវ​ពល​ចល័ត ៨៤/​៨៤ កង​ជីវ​ពល​នៅ​នឹង​កន្លែង ១១៤/​១១៤ កង​ជីវ​ពល​ឆ្នាំ​ទី​១ គឺ​៧២​/៧២​សម្រេច​តាម​ផែន​ការ​ដាក់​ចេញ ១០០%។

យុទ្ធ​ជន​ថាច់​ថាញ​តុង កង​ជីវ​ពល​ចល័ត​ភូមិ​អាង​ចាយ ឱ្យ​ដឹង៖ “កង​ប្រ​ជា​ស្វ័យ​ត្រាណ គឺ​ជា​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​មហា​ជន​ជា​សមាស​ភាព​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន ជា​កង​កម្លាំង​ការ​ពារ​បក្ស ការ​ពារ​រដ្ឋ​អំ​ណាច ការ​ពារ​អា​យុជី​វិត​និង​ទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ដូច្នេះ ក្នុង​នាម​ជា​យុទ្ធ​ជន​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ ខ្ញុំ​តែង​ខិត​ខំ​បញ្ចេញ​កម្លាំង​ក្នុង​ការ​រៀន​សូត្រ​និង​លត់​ដំ​ដើម្បី​អនុវត្ត​ល្អ​ភារ​កិច្ច។ ដើម្បី​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​ឃុំ ពិសេស​គឺ​នៅ​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ អនុវត្ត​ល្អ​តាម​ផែន​ការ​របស់​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​អំ​ពី​ការ​ដើរ​ល្បាត រួម​ចំ​ណែក​ក្នុង​ការ​បង្ការ​ទប់​ស្កាត់ ប្រ​ទះ​ឃើញ​និង​ចាត់​វិធាន​ការ​បាន​ទាន់​ពេល​រាល់​បទ​ល្មើស​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់”៕

                                          សើុង​ម៉ាល័យ-ប្រែ​សម្រួល៖ មុនី

ចែករំលែកអត្ថបទ